jump to navigation

ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ ថ្ងៃអាទិត្យ 27 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

កាល​ពី​គ្រា​ដែល​នគរ​លាវ នៅ​ប្រកាន់​របប​រាជា​ធិបតេយ្យ​​នៅ​ឡើយ​នោះ ព្រះ​នគរ​យើង​ទាំង​ពីរ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​ណាស់ ប្រដូច​បាន​ទៅ​នឹង​នគរ​បង​ប្អូន​ បន្ថែម​ពី​ព្រះ​នគរ​យើង​ទាំង​ពីរ​មាន​អាណា​ព្យាបាល​រួម​គឺ​នគរ​បារាំង​សែស​ផង​។ មន្ត្រី​លាវ រាប់​រហូត​ដល់​ព្រះ​ចៅ​ម្ចាស់​ជីវិត​លាវ (​ព្រះ​មហា​ក្សត្រិយ៍​លាវ​) ផង តែង​តែ​មក​ទស្សន​កិច្ច និង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​រៀន​សូត្រ និង​បង្កើន​ចំណង​មេត្រី​ភាព​ជា​ដរាប​ឥត​ដាច់​។ ហេតុ​នេះ​ហើយ​យើង​ឃើញ​ពី​របៀប​របប​ការ​គ្រប់​គ្រង នៃ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ មាន​ភាព​ដូច​គ្នា​យ៉ាង​ច្រើន​រវាង​ព្រះ​នគរ​យើង​ទាំង​ពីរ​។

បើ​និយាយ​អំពី​ប្រដាប់​យស និង​ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ នា​សម័យ​នោះ ក៏​មាន​ភាព​ស្រស់​ស្អាត​ ស័ក្ដិសម​មិន​ចាញ់​ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​ខ្មែរ​ប៉ុន្មាន​ដែរ​។

ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ​សម្រាប់​ពិធី​ផ្លូវ​ការ មាន​ទម្រង់​ជា​សំពត់​ក្បិន​វែង (​លាវ​ចង​ក្បិន​វែង​ចុះ​មក​ក្រោម​ខ្លាំង ខុស​ពី​ខ្មែរ​) ស្រោម​ជើង​ព័ណ៌​ខ្មៅ អាវ​ធំ​ក​ត្រង់​ព័ណ៌​ស​អម​ដោយ​ឡេវ​មាស​ខំនួន​៩​​គ្រាប់​ (​ខ្មែរ​៧​គ្រាប់​)​។ ចំណែក​នៅ​នឹង​អាវ​វិញ មាន​សភាព​ដូច​ខ្មែរ​ដែរ ដោយ​មាន​ស័ក្ដិ​សម្គាល់​នៅ​នឹង​ក​អាវ ស្មា​អាវ និង​ក​ដៃ​អាវ ព្រម​ទាំង​មាន​ព្យួរ (​ប្រសិន​មាន​) ​គ្រឿង​រាជ​ឥស្សរិយយស​ទៅ​តាម​ឋានៈ​ដែល​ទទួល​បាន​ការ​ព្រះ​រាជ​ទាន​ពី​ព្រះ​ចៅ​​មហា​ជីវិត​លាវ​ផង​។

ក្រោយ​ពេល​ព្រះ​នគរ​លាវ​ផ្លាស់​ប្ដូរ​របប​គ្រប់​គ្រង កាល​ពី​ឆ្នាំ​១៩៧៥ ដោយ​រំលាយ​ស្ថាប័ន​រាជានិយម​មក ឯក​សណ្ឋាន​នេះ​ត្រូវ​បាន​បោះ​បង់​ចោល​ហើយ​។ សព្វ​ថ្ងៃ​នេះ មិន​មាន​ប្រើ​ទៀត​ឡើយ​៕

កាល​គ្រា​នាយក​រដ្ឋ​មន្ត្រី​លាវ ព្រះ​អង្គ​ម្ចាស់​សុវណ្ណភូម៉ា (​ឆ្វេង​) ទ្រង់​យាង​ចូល​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានៅ​នា​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល ដោយ​គ្រង​ឯក​សណ្ឋាន​ពេញ​យស​នៃ​ព្រះ​រាជអាណាចក្រ​លាវ
មន្ត្រី​លាវ​គ្រង​សំលៀក​បំពាក់​ពេញ​យស ចូល​រួម​ពិធី​ផ្លូវ​ការ​មួយ​នា​វត្ត​ស៊ីសាកែត ក្រុង​វៀងចន្ទន៍ កាល​ពី​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ
ព្រះ​អង្គ​ម្ចាស់​សុវណ្ណភូម៉ា អតីត​នាយក​រដ្ឋ​មន្ត្រី គ្រង​ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ កាល​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ

__________________________________________
អាន​ផង​ដែរ​៖
១. ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​ខ្មែរ​សម័យ​សង្គម​រាស្ត្រ​និយម
២. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: