jump to navigation

ប្រាំ​លាន «​LIKE» ដោយ​ស្មោះ​សរ ថ្ងៃចន្ទ 28 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
trackback

ព្រឹក​មិញ​នេះ (​២៨ មីនា ២០១៦​) អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ អ្នក​ស្រី យិងលក្សណ៍ ជិនវ័ត្រ តាម​រយៈ​គេហ​ទំព័រ​ហ្វេសបុគ របស់​អ្នក​ស្រី​បាន​បង្ហោះ​ពី​ការ​សាទរ​ដោយ​មាន​អ្នក​ចុច​ចូល​ចិត្ត​គ្រប់​រហូត​ដល់​ទី​ប្រាំ​លាន​នាក់ (​៥.០០០.០០០​) ដោយ​អ្នក​ទី​ប្រាំ​លាន​នេះ មាន​ឱកាស​បាន​ទទួល​ទាន​កាហ្វេ​ជាមួយ​អ្នក​ស្រី​ផង​ដែរ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មិន​មាន​ការ​តាម​ដាន​ទេ​ថា ចំនួន​នៃ​អ្នក​ចុច​​ចូល​ចិត្ត​លើ​ទំព័រ​លោក​ស្រី គឺ​ជា​ការ​ទិញ​នោះ​ឬ​យ៉ាង​ណា​ទេ​។

ការ​សាទរ​ពី​ចំនួន​អ្នក​ចុច​ «​LIKE» ឬ​ចូល​ចិត្ត​លើ​ទំព័រ​ហ្វេសបុគ​របស់​អ្នក​ស្រី​ដ៏​ចំនួន​ច្រើន​លើស​លុប​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ប្រជា​ប្រិយ​ភាព​នៃ​អតីត​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ទី​១​របស់​ថៃ ក្រៅ​អំពី​ភាព​ឈ្លាសវៃ​ដឹក​នាំ​រក​ភាព​រីក​ចម្រើន​របស់​ប្រទេស​ថៃ​នោះ អ្នក​ស្រី​ក៏​គឺ​ជា​នាយក​រដ្ឋ​មន្ត្រី​ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​មិន​ចាញ់​តួ​កុន​ប៉ុន្មាន​ដែរ​។

ការ​ចុច «​LIKE» សម្រាប់​ទំព័រ​អ្នក​ស្រី​ដែល​ភាគ​ច្រើន​មក​ពី​ប្រជាជន​ថៃ​ច្រើន​លើស​លុប​គាំទ្រ​លោក​ស្រី ហើយ​ក៏​មិន​បដិសេធ​ពី​ប្រិយ​មិត្ត​បរទេស​ដែល​ចុច​ចូល​ចិត្ត​ផង​ដែរ ជា​ពិសេស​ប្រជាជន​ខ្មែរ​តែ​ម្ដង​​។ តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ ការ​ចុច​ចូល​ចិត្ត​លើ​ទំព័រ​លោក​ស្រី​ក្រៅ​ពី​ចុច​ចូល​ចិត្ត ព្រោះ​​ចូល​ចិត្ត​ហើយ​នោះ ការ​ចុច​​នោះ​គឺ​ដើម្បី​តាម​ដាន​ ទទួល​ព័ត៌មាន និង​ការ​ចុច​ដោយ​​ការ​ស្រឡាញ់​។ ឬ​អាច​រាប់​បាន​ថា​ការ​ចុច​ដោយ​ភាព​ស្មោះ​សរ​។ ការ​នេះ​អាច​បញ្ជាក់​បាន​នូវ​រាល់​មតិ​នានា​ដែល​បាន​បញ្ចេញ​នៅ​លើ​ទំព័រ​លោក​ស្រី​ ហើយ​ក៏​គ្មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​តាម​ដាន​ថា ចំនួន​នៃ​អ្នក​ចុច​​ចូល​ចិត្ត​លើ​ទំព័រ​លោក​ស្រី គឺ​ជា​ការ​ទិញ​ ឬ​មិន​ទិញ​នោះ​ទេ​។

នៅ​ក្នុង​ទំព័រ​ហ្វេសបុគ​របស់​លោក​ស្រី​អតីត​នាយក​រដ្ឋ​មន្ត្រី ​គេ​សង្កេត​ឃើញ​ថា ​ក្រៅ​អំពី​និយាយ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន ដើម្បី​ឆ្លង​ឆ្លើយ​ជាមួយ​ប្រជាជន​នោះ អ្នក​ស្រី​មក​ដែល​អួត​ពី​រឿង​ហ្វេសបុគ ឬ​យក​ហ្វេស​បុគ ដើម្បី​វាយ​ប្រហារ​គូ​សត្រូវ​នយោបាយ​ឡើយ​។ ការ​ផ្ដល់​កិត្តិយស​ដល់​គូ​បដិបក្ខ​ខាង​នយោបាយ​ទំនង​ជាមួយ​មាន​តម្លៃ​ខាង​សីលធម៌​ដែល​អ្នក​នយោបាយ​ថៃ រួម​ទាំង​លោក​ស្រី​ផង​យក​មក​ប្រតិបត្តិ​។

សូម​អបអរ​ចំពោះ​ប្រាំ​លាន «​LIKE» ដោយ​ស្មោះ​សរ​​! អ្នក​ស្រី យិងលក្សណ៍ ជិនវ័ត្រ​!

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: