jump to navigation

សារ​ភាសា​ខ្មែរ​ពី​​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ ថ្ងៃអង្គារ 29 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

កាល​ពី​ដើម​ខែ​កន្លង​មក​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ដែរ​ពី​ការ​ទទួល​បាន​​សារ​សរសេរ​ជា​ខេមរ​ភាសា​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ម៉ូប៊ីថែល​។ នេះ​ជា​លើក​ទី​១​ហើយ​ តាំង​ពី​ខ្ញុំ​ប្រើ​ប្រាស់​សេវាកម្ម​ទូរសព័្ទ​ដៃ​ពី​ក្រុមហ៊ុន​នេះ នឹង​ទទួល​បាន​សារ​ជា​ភាសា​ខ្មែរ​បែប​នេះ​។

កន្លង​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​នៅ​ក្នុង​ប្រព័ន្ធ​បច្ចេក​វិជ្ជា មិន​ទទួល​បាន​ការ​ប្រើ​ប្រាស់​ទូទៅ និង​ពេញ​និយម​ទេ ជា​ពិសេស​មនុស្ស​ជំនាន់​ថ្មី​។ មាន​ការ​ព្យាយាម​បក​ប្រែ​ និង​យក​មក​ប្រើ​ប្រាស់​មួយ​ចំនួន​ផង​ដែរ នៅ​ក្នុង​ទូរស័ព្ទ​តែ​មិន​មាន​ការ​ប្រើ​ប្រាស់​ដូច​ដែល​បាន​រំពឹង​ទុក​ទេ​។ នៅ​ពេល​ដែល​សាក​សួរ បណ្ដា​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នាំ​គ្នា​ឆ្លើយ​ថា ពិបាក​ប្រើ (​ភាសា​ខ្មែរ​) ដោយ​មិន​យល់​ន័យ និង​ថា​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​មាន​ភាព​ងាយ​ស្រួល​ជាង​ទៅ​វិញ​។ មួយ​វិញ​ទៀត ទូរស័ព្ទ​ភាគ​ច្រើន​ដែល​ជន​ជាតិ​ខ្មែរ​ប្រើ​ប្រាស់​មិន​ទ្រ​ទ្រង់​ភាសា​ខ្មែរ​ទេ​។

មូល​ហេតុ​អស់​ទាំង​នេះ​ហើយ​ទំនង​បាន​ជា​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ជា​ច្រើន​នៅ​កម្ពុជា ផ្ញើ​សារ​នានា​ទៅ​កាន់​អតិថិជន​ខ្លួន ទាំង​ពេល​បន្ថែម​ទឹក​ប្រាក់ ទាំង​ពេល​ចែក​ចាយ​ការ​ផ្សព្ធ​ផ្សាយ​នានា ជា​ភាសា​អង់គ្លេស​ទៅ​វិញ បើ​ទោះ​បី​ជា​អតិថិជន​ច្រើន​លើស​លុប​ជា​ជន​ជាតិ​ខ្មែរ​ក្ដី​។ ការ​ផ្ញើ​សារ​ជា​ភាសា​អង់គ្លេស​នេះ​បាន​បង្ក​ជា​ការ​លំបាក​ដល់​បណ្ដា​មនុស្ស​ខ្មែរ​វ័យ​ចំណាស់ ដ្បិត​ជា​រឿយ​ៗ​នៅ​ពេល​មាន​សារ​ចូល​មក​ម្ដង​ៗ​ពី​ក្រុមហ៊ុន​ពួក​គាត់​តែង​តែ​ស្វះ​ស្វែង​រក​អ្នក​ជួយ​មើល ជួយ​បក​ប្រែ​ឲ្យ​គាត់​។

ករណី​សិក្សា​នៅ​ប្រទេស​ថៃ ដែល​ភាសា​ថៃ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​គ្រប់​ច្រក​ល្ហក​នោះ ក្រុមហ៊ុន​ទូរស័ព្ទ​តែង​ផ្ដល់​ជម្រើស​ពីរ​ដល់​អតិថិជន​នៅ​ពេល​ពួក​គេ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់ ថា​តើ​ចង់​ទទួល​បាន​ការ​ផ្ញើ​សារ​ទាក់​ទង​ជា​ភាសា​ថៃ ឬ​អង់គ្លេស​។ សម្រាប់​​កម្ពុជា ករណី​បែប​នេះ​គួរ​ត្រូវ​ធ្វើ​ឡើង​។

ការ​ផ្ញើ​សារ​ដល់​អតិថិជន​ជា​ភាសា​ខ្មែរ​របស់​ក្រុមហ៊ុន​ម៉ូប៊ីថែល​នា​ពេល​ថ្មី​ៗ​នេះ គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដើម្បី​ភាព​ងាយ​ស្រួល ព្រម​ទាំង​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​នៅ​ក្នុង​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ផង​ដែរ​។ ក្រុមហ៊ុន​ដទៃ​ទៀត​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ផង​ដែរ​៕

សារ​ជា​ភាសា​ខ្មែរ​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ូប៊ីថែល​ផ្ញើ​ជូន​អតិថិជន​នា​ពេល​កន្លង​មក

_________________________________________
អាន​ផង​ដែរ​៖
១. ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​ហើយ
២. ប្រើទូរស័ព្ទអក្សរខ្មែរជារឿងហួសសម័យ
៣. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ
៤. ហេ​ហា… លាវ​មាន​ទូរស័ព្ទ​មេនុយ​ភាសា​ជាតិ​ជា​លើក​ដំបូង

Advertisements

មតិ»

1. ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​ហើយ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​មីនា 2016

[…] […]

2. ប្រើ​ទូរស័ព្ទ​អក្សរ​ខ្មែរ​ជា​រឿង​ហួស​សម័យ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​មីនា 2016

[…] […]

3. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​មីនា 2016

[…] […]

4. kutukamus - ថ្ងៃអាទិត្យ 10 ខែ​មេសា 2016

Indeed, every language has its own values. I hope the Khmer language survive and develop well. 🍸

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] សម្រាប់ខែមីនា មាន ដូចជា៖ ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី, កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី, ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក, សម្ដេចសង្ឃនាយកគណៈមហានិកាយនិមន្តទតផ្លូវធំថ្មីទៅកាន់ក្រុងសីហនុ, អតីតសម្ដេចព្រះសង្ឃរាជសៀមមករួមពិធីសម្ពោធព្រះបរមសារីរិកធាតុនៅនគរខ្មែរ, ឯកសណ្ឋានពេញយសនៃមន្ត្រីខ្មែរសម័យសង្គមរាស្ត្រនិយម, គ្មានទេការចម្លងពីថៃ, ទំនៀមផ្លាស់ប្ដូរគ្រឿងទ្រង់ព្រះកែវមរកតនៅនគរថៃ, ឯកសណ្ឋានពេញយសនៃមន្ត្រីលាវសម័យព្រះរាជអាណាចក្រលាវ, ប្រាំលាន «LIKE» ដោយស្មោះសរ និងសារភាសាខ្មែរពីក្រុមហ៊ុនទូរស័ព្ទដៃ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: