jump to navigation

វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​មីនា 2016

Posted by សុភ័ក្ត្រ in Tiếng Việt.
trackback

នានា​ប្រទេស៖ ហាណូយ, សស. វៀតណាម – ស្រប​ពេល​ដែល​ប្រទេស​ភូមា​ទទួល​បាន​ប្រធានាធិបតី​ថ្មី នឹង​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នា​ថ្ងៃ​នេះ​វិញ (​៣១ មីនា ២០១៦​) នៅ​ឯ​ប្រទេស​កុម្មុយនីស្ត​វៀតណាម​វិញ ក៏​មាន​ពិធី​ស្បថ​ចូល​កាន់​តំណែង​ថ្មី​ជា​ប្រធាន​រដ្ឋសភា ដែល​ជា​ស្ត្រី​ដំបូង​ផង​ដែរ​។

អ្នក​ស្រី ហ្វៀន ធិ កិម ងើន បាន​ធ្វើ​ការ​ស្បថ​ចូល​កាន់​តំណែង​នៅ​ចំពោះ​មុខ​អ្នក​តំណាង​រាស្ត្រ​មក​ពី​ទូទាំង​ប្រទេស​ចំនួន​ជាង​៥០០​រូប កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ចូល​ទទួល​ដំណែង​ជា​ប្រធាន​រដ្ឋ​សភា​ថ្មី ដែល​នេះ​គឺ​ជា​ប្រមុខ​នីតិ​បញ្ញត្តិ​ជា​ស្ត្រី​រូប​ដំបូង​របស់​ប្រទេស និង​ក្លាយ​ជា​អ្នក​ដែល​មាន​អំណាច​បំផុត​នៅ​វៀតណាមដោយ​បរិយាយ​។

នាង​ខ្ញុំ​សូម​អរគុណ​រដ្ឋសភា​ដែល​ជ្រើស​រើស​នាង​ខ្ញុំ​ឲ្យ​កាន់​ដំណែង​ជា​ប្រធាន​រដ្ឋ​សភា​។ នៅ​ចំពោះ​មុខ​ទង់​ជាតិ​នៃ​ផែន​ដី​មាតុភូមិ​ដ៏​ស័ក្ដិសិទ្ធ នៅ​ចំពោះ​មុខ​រដ្ឋ​សភា នាង​ខ្ញុំ​សូម​សច្ចា​ថា​នឹង​ស្មោះ​ត្រង់​ចំពោះ​មាតុភូមិ ចំពោះ​ប្រជាជន និង​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​។ នាង​ខ្ញុំ​រំឭក​ខ្លួន​ឯង​ឲ្យ​បដិបត្ត​តាម​តួនាទី ដើម្បី​បម្រើ​ដល់​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម​។ អ្នក​ស្រី កិម ងើន បាន​ធ្វើ​ការ​ស្បថ​ទទួល​កាន់​ដំណែង​។

អ្នក​ស្រី កិម ងើន គឺ​ជា​តារា​នយោបាយ​មួយ​រូប​ដែល​កំពុង​រះ​នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​វៀតណាម​។ អ្នក​ស្រី​ទទួល​បាន​ការ​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ និង​ធុរកិច្ច និង​ទទួល​បាន​បណ្ឌិត​សេដ្ឋកិច្ច​។ មុន​នេះ អ្នក​ស្រី​ទទួល​បាន​ការ​តែង​តាំង​ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ របស់​វៀតណាម​៕

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​អ្នក​ស្រី ហ្វៀន ធិ កិម ងើន (រូប​៖ VnExpress.Net)

_________________________________
អាន​ផង​ដែរ​៖
១. បក្ស​កុម្មុយ​នីស្ត​វៀតណាម​បើក​កិច្ច​ប្រជុំ​ធំ​លើក​ទី XII ចាប់​ផ្ដើម​ផ្លាប់​ប្ដូរ​នយោបាយ
២. បក្ស​កុម្មុយនីស្ត​​វៀតណាម​បន្ត​តំណែង​អគ្គ​លេខាធិការ
៣. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី
៤. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី
៥. វៀតណាម​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី

Advertisements

មតិ»

1. បក្ស​កុម្មុយ​នីស្ត​វៀតណាម​បើក​កិច្ច​ប្រជុំ​ធំ​លើក​ទី XII ចាប់​ផ្ដើម​ផ្លាស់​​ប្ដូរ​នយោបាយ - ថ្ងៃសៅរ៍ 2 ខែ​មេសា 2016

[…] […]

2. បក្ស​កុម្មុយនីស្ត​​វៀតណាម​បន្ត​តំណែង​អគ្គ​លេខាធិការ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 2 ខែ​មេសា 2016

[…] […]

3. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 2 ខែ​មេសា 2016

[…] […]

4. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 4 ខែ​មេសា 2016

[…] ដោយ​ឡែក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ វៀតណាម​ក៏​បាន​ជ្រើស​រើស​អ្នក​ស្រី …​ជា​លើក​ដំបូង​របស់​ប្រទេស​នេះ​ផង​ដែរ​។ […]

5. វៀតណាម​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែ​មេសា 2016

[…] នានា​ប្រទេស៖ ហាណូយ, សស. វៀតណាម – ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មេសា ឆ្នាំ​២០១៦ នេះ ប្រទេស​វៀតណាម​ទទួល​បាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី​មួយ​រូប​ទៀត​ហើយ គឺ​លោក ង្វៀន ស៊ូន ហ្វុក (វ​. Nguyễn Xuân Phúc) បន្ទាប់​ពី​សមាជិក​រដ្ឋសភា​ចំនួន​៤៩០​រូប​បាន​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។ ការ​ទទួល​បាន​មេ​ដឹក​នាំ​ឈុត​ថ្មី​របស់​វៀតណាម​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា និង​ប្រធានា​ធិបតី​ថ្មី​វៀតណាម​នា​ពេល​ថ្មី​ៗ​នេះ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: