jump to navigation

អភិ​មហា​រដ្ឋ​មន្ត្រី ថ្ងៃសុក្រ 1 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – បន្ទាប់​ពី​ប្រធានាធិបតី​ថ្មី​របស់​ភូមា បាន​ធ្វើ​ការ​ស្បថ​ចូល​កាន់​តំណែង​មក គណៈ​រដ្ឋមន្ត្រី​ថ្មី​របស់​ភូមា ក៏​បាន​ចេញ​រូប​រាង​ឲ្យ​ឃើញ​ផង​ដែរ​។ ថ្វី​ដ្បិត​តែ​រដ្ឋ​ធម្មនុញ្ញ​ភូមា​បាន​ហាម​ប្រាម​ជា​ពិសេស​មិន​ឲ្យ ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជា​ធិបតេយ្យ គឺ​លោក​ស្រី អ៊ុងសាន ស៊ូជី ឲ្យ​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ក្ដី តែ​ទី​បំផុត​លោក​ស្រី​ក៏​បាន​ក្លាយ​ជា​ស៊ុបផើ​មិនិស្ទ័រ ឬ​អភិ​មហា​រដ្ឋ​មន្ត្រី លើស​ប្រធានា​ធិបតី​ទៅ​ទៀត​។

សម្រាប់​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​របស់​ភូមា​នោះ បាន​បង្ហាញ​ថា លោក​ស្រី​អ៊ុងសាន នឹង​ធ្វើ​ជា​រដ្ឋ​មន្ត្រី​រហូត​ដល់​ទៅ​៤​ក្រសួង​ធំ​ៗ​ឯណុះ គឺ ក្រសួង​ការ​បរទេស​, ក្រសួង​ប្រធានាធីបតី​, ក្រសួង​ថាមពល និង​អគ្គីសនី និង​ក្រសួង​សិក្សា​ធិការ​។ ក្រៅ​ពី​នេះ នៅ​មាន​រដ្ឋ​មន្ត្រី​ចំនួន​១៧​រូប កាន់​ការងារ​១៧​ក្រសួង​ផ្សេង​ទៀត​ផង​ដែរ​។

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦ នេះ​ត​ទៅ​ហើយ គណៈ​រដ្ឋមន្ត្រី​ថ្មី ដែល​មាន​លោក​តិង ក្យៅ ជា​ប្រមុខ នឹង​ផ្ដើម​ធ្វើ​ការ​ដឹក​នាំ​ប្រទេស​ភូមា​ជា​ផ្លូវ​ការ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់ និង​ឃ្លាំ​មើល​ពី​លទ្ធផល​នៃ​ការ​ដឹក​នាំ ទាំង​ពី​ប្រជាជន​ភូមា ក៏​ដូច​ជា​អន្តរជាតិ​៕

__________________________________
អាន​ផង​ដែរ
១. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី

Advertisements

មតិ»

1. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​មេសា 2016

[…] __________________________________ អាន​ផង​ដែរ៖ ១. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា ២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា ៣. ភូមា​ជប់​លៀង​ធំ​បិទ​តំណាល​សភា​នាយ​ទាហាន ៤. ទំព័រ​ប្រវត្តិ​សាស្ត្របើក – រដ្ឋសភា​ឈុត​ថ្មី​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១ ៥. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ ៦. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា ៧. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី ៨. អភិ​មហា​រដ្ឋ​មន្ត្រី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: