jump to navigation

ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី ថ្ងៃ​សៅរ៍ 2 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in Tiếng Việt.
trackback

នានា​ប្រទេស៖ ហាណូយ, សស. វៀតណាម – ថ្ងៃ​សៅរ៍ ទី​២ ខែ​មេសា ឆ្នាំ​២០១៦ នេះ ប្រទេស​វៀតណាម​ទទួល​បាន​ប្រធានាធិបតី​ថ្មី​មួយ​រូប​គឺ​លោក ត្រាន់ ដៃ ហ្ក្វាង (វ​. Trần Đại Quang) ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​​តម្រួត តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​ភូមា​​ទទួល​បាន​ប្រធានាធិបតី​ថ្មី​ដែរ​នោះ​។

លោក​អតីត​រដ្ឋ​មន្ត្រី​ដែល​ជា​មេ​បញ្ជាការ​តម្រួត​​ជាន់​ខ្ពស់​​របស់​វៀតណាម ទទួល​បាន​ការ​ជ្រើស​តាំង​ពី​រដ្ឋ​សភា នា​ថ្ងៃ​នេះ ដើម្បី​តម្រង់​តំណែង​ជា​ប្រធានា​ធិបតី​ថ្មី​របស់​វៀតណាម ដែល​ជា​តំណែង​ជាន់​ខ្ពស់​លំដាប់​ទី​២ របស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។ ភ្លាម​ៗ​នោះ ពិធី​ស្បថ​ចូល​កាន់​តំណែង​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធានា​ធិបតី​ថ្មី​របស់​វៀតណាម សន្យា​ថា​នឹង​ពិទក្ស​រក្សា​អធិបតេយ្យ​របស់​ប្រទេស ខណៈ​ដែល​ជម្លោះ​ជា​បន្ត​បន្ទាប់​ជាមួយ​ចិន​នៅ​តែ​បន្ត​ភាព​តាន​តឹង​។

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ វៀតណាម​ក៏​បាន​ជ្រើស​រើស​អ្នក​ស្រី ហ្វៀន ធិ កិម ងើន ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា​នារី​ជា​លើក​ដំបូង​របស់​ប្រទេស​នេះ​ផង​ដែរ​។

លោក ត្រាន់ ដៃ ហ្ក្វាង កើត​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​១៩៥៦ នា​ខេត្ត​និញ ប៊ិញ របស់​វៀតណាម​ខាង​ត្បូង​។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​មក លោក​ត្រូវ​បាន​ប្រធានាធិបតី​វៀតណាម តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ (​តម្រួត​) រហូត​ដល់​ពេល​ទទួល​បាន​តំណែង​ជា​ប្រធានាធិបតី​នា​ថ្ងៃ​នេះ​៕

លោក​ប្រធានាធិបតី​ថ្មី​វៀតណាម ត្រាន់ ដៃ ហ្ក្វាង ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ថ្មី

_________________________________
អាន​ផង​ដែរ​៖
១. បក្ស​កុម្មុយ​នីស្ត​វៀតណាម​បើក​កិច្ច​ប្រជុំ​ធំ​លើក​ទី XII ចាប់​ផ្ដើម​ផ្លាប់​ប្ដូរ​នយោបាយ
២. បក្ស​កុម្មុយនីស្ត​​វៀតណាម​បន្ត​តំណែង​អគ្គ​លេខាធិការ
៣. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី
៤. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា
៥. វៀតណាម​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី

Advertisements

មតិ»

1. បក្ស​កុម្មុយ​នីស្ត​វៀតណាម​បើក​កិច្ច​ប្រជុំ​ធំ​លើក​ទី XII ចាប់​ផ្ដើម​ផ្លាស់​​ប្ដូរ​នយោបាយ - ថ្ងៃ​ចន្ទ 4 ខែ​មេសា 2016

[…] _________________________________ អាន​ផង​ដែរ​៖ ១. បក្ស​កុម្មុយនីស្ត​លាវ​បើក​កិច្ច​ប្រជុំ​​ធំ​លើក​ទី​ X រើស​មេ​ដឹក​នាំ​ថ្មី​កំណត់​ទិស​ដៅ​ប្រទេស ២. បក្ស​កុម្មុយនីស្ត​បន្ត​តំណែង​អគ្គ​លេខាធិការ ៣. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា ៤. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា… […]

2. បក្ស​កុម្មុយនីស្ត​​វៀតណាម​បន្ត​តំណែង​អគ្គ​លេខាធិការ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 4 ខែ​មេសា 2016

[…] _________________________________ អាន​ផង​ដែរ​៖ ១. បក្ស​កុម្មុយ​នីស្ត​វៀតណាម​បើក​កិច្ច​ប្រជុំ​ធំ​លើក​ទី XII ចាប់​ផ្ដើម​ផ្លាប់​ប្ដូរ​នយោបាយ ២. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា ៣. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា… […]

3. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 4 ខែ​មេសា 2016

[…] __________________________________ អាន​ផង​ដែរ៖ ១. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា ២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា ៣. ភូមា​ជប់​លៀង​ធំ​បិទ​តំណាល​សភា​នាយ​ទាហាន ៤. ទំព័រ​ប្រវត្តិ​សាស្ត្របើក – រដ្ឋសភា​ឈុត​ថ្មី​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១ ៥. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ ៦. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា ៧. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា… […]

4. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 4 ខែ​មេសា 2016

[…] _________________________________ អាន​ផង​ដែរ​៖ ១. បក្ស​កុម្មុយ​នីស្ត​វៀតណាម​បើក​កិច្ច​ប្រជុំ​ធំ​លើក​ទី XII ចាប់​ផ្ដើម​ផ្លាប់​ប្ដូរ​នយោបាយ ២. បក្ស​កុម្មុយនីស្ត​​វៀតណាម​បន្ត​តំណែង​អគ្គ​លេខាធិការ ៣. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី ៤. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា… […]

5. waltersadkins31401 - ថ្ងៃ​សុក្រ 8 ខែ​មេសា 2016

Veo que nuevamente has actualizado tu blog. Aunque en realidad tengo poca o nula nociu00f3n de aquello que has escrito, es bueno verte…o mejor dicho leerte, de vuelta. Come on http://tropaadet.dk/waltersadkins31401081830

6. វៀតណាម​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 11 ខែ​មេសា 2016

[…] នានា​ប្រទេស៖ ហាណូយ, សស. វៀតណាម – ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មេសា ឆ្នាំ​២០១៦ នេះ ប្រទេស​វៀតណាម​ទទួល​បាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី​មួយ​រូប​ទៀត​ហើយ គឺ​លោក ង្វៀន ស៊ូន ហ្វុក (វ​. Nguyễn Xuân Phúc) បន្ទាប់​ពី​សមាជិក​រដ្ឋសភា​ចំនួន​៤៩០​រូប​បាន​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។ ការ​ទទួល​បាន​មេ​ដឹក​នាំ​ឈុត​ថ្មី​របស់​វៀតណាម​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា និង​ប្រធានា​ធិបតី​ថ្មី​វៀតណាម​នា​ពេល​ថ្មី​ៗ​នេះ​។ […]

7. លាវ​មាន​ថ្នាក់​ដឹក​នាំ​ឈុត​ថ្មី | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មេសា 2016

[…] ស្របគ្នាជាមួយនឹងប្រទេសភូមា និងប្រទេសវៀតណាម […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: