jump to navigation

គ្រប់​គ្រាន់ គឺ គ្រប់​គ្រាន់ ធេន សេន កោរ​សក់​សិក្សា​ព្រះ​ធម៌ ថ្ងៃចន្ទ 4 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – អតីត​ប្រធានា​ធិបតី​ភូមា ធេន សេន បាន​បោះ​បង់​ឯក​សណ្ឋាន​ជា​ផ្លូវ​ការ ព្រម​ទាំង​សក់​របស់​ខ្លួន​ដោយ​ចូល​មក​បួស​ជា​ព្រះ​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ នា​ថ្ងៃ​ចន្ទ​នេះ (​៤ មេសា ២០១៦​) នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ប្រទេស​ភូមា​។ ការ​ចូល​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្ទេរ​អំណាច​ជា​ផ្លូវ​ការ​ឲ្យ​ទៅ​គណបក្ស​របស់​លោក​ស្រី អ៊ុង​សាន ស៊ូជី រួច​មក​។

តាម​រូប​ភាព​ដែល​ចែក​ចាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រណេត បាន​ឲ្យ​ឃើញ​អតីត​មេ​ដឹក​នាំ​ភូមា​គ្រង​ស្បង់​ដែល​សម្គាល់​ជា​ព្រះ​ភិក្ខុ​ក្នុង​សាសនា​ព្រះ​ពុទ្ធ ហើយ​ដែល​បាន​បង្ហាញ​ថា​ព្រះ​សង្ឃ នឹង​បួស​បម្រើ​ព្រះ​ពុទ្ធ​សាសនា​រយៈ​ពេល​៥​ឆ្នាំ​។

បើ​ទោះ​បី​ជា​អតីត​ប្រធានាធិបតី​មិន​ដែល​បង្ហាញ​ជា​សាធារណៈ​ពី​ចេតនា​នៃ​ការ​បួស​ក្ដី តែ​មាន​ការ​ឲ្យ​ដឹង​ថា​លោក​បាន​ពិចារណា​ពី​ការ​បួស​នេះ​យ៉ាង​ហោច​ណាស់​ គឺ​តាំង​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៦​នេះ​មក​ម្ល៉េះ​ គឺ​បន្ទាប់​ពី​បាន​ចូល​រួម​ការ​ប្រជុំ​អង្គការ​ពុទ្ធ​សាសនា​ពិភព​លោក​ដែល​បាន​ចាត់​ធ្វើ​នៅ​ប្រទេស​ភូមា​នោះ​។

ការ​ចូល​បួស ព្រម​ទាំង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​ជា​ផ្លូវ​ការ​របស់​មេ​ដឹក​នាំ​ភូមា​នា​ពេល​នេះ បាន​បង្ហាញ​ពី​ភាព​ចាស់​ទុំ និង​ភាព​ត្រឹម​ត្រូវ តាម​ទ្រឹស្ដី​ពុទ្ធ​សាសនា គឺ គ្រប់​គ្រាន់​គឺ​គ្រប់​គ្រាន់​។ ប្រការ​នានា​ដែល​មេ​ដឹក​នាំ​ភូមា​បាន​ធ្វើ​ដើម្បី​ប្រជាជន និង​ប្រទេស​ជាតិ​ភូមា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ឲ្យ​ពិភព​លោក ព្រម​ទាំង​ជា​មេ​រៀន​សម្រាប់​មេ​ដឹក​នាំ​នានា​ឯ​ទៀត​យក​ជា​គំរូ​ផង​ដែរ​៕

អតីត​ប្រធានាធិបតី​ភូមា ធេន សេន (​ស្ដាំ​) កំពុង​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា (​រូប​៖ បរទេស​)

__________________________________
អាន​ផង​ដែរ
១. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី

Advertisements

មតិ»

1. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែ​មេសា 2016

[…] __________________________________ អាន​ផង​ដែរ៖ ១. អបអរ​សាទរ​ប្រជាជន​ភូមា​ដ៏​ហាន​ក្លា ២. អនាគត​មួយ​ដ៏​ភ្លឺ​ស្វាង​របស់​ប្រជាជន​ភូមា ៣. ភូមា​ជប់​លៀង​ធំ​បិទ​តំណាល​សភា​នាយ​ទាហាន ៤. ទំព័រ​ប្រវត្តិ​សាស្ត្របើក – រដ្ឋសភា​ឈុត​ថ្មី​ភូមា​បើក​សម័យ​ប្រជុំ​លើក​ទី​១ ៥. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ ៦. វៀតណាម​រើស​ស្ត្រី​លើក​ទី​១​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា ៧. ក្រៅ​ពី​ភូមា វៀតណាម​ក៏​មាន​ប្រធានា​ធិបតី​ថ្មី ៨. អភិ​មហា​រដ្ឋ​មន្ត្រី ៩. គ្រប់​គ្រាន់ គឺ គ្រប់​គ្រាន់ ធេន សេន… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: