jump to navigation

សង្ក្រាន្ត​ឆ្នាំ​នេះ ថ្ងៃ​សៅរ៍ 16 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

សរុបកម្មវិធីចូលឆ្នាំថ្មី ឆ្នាំវកនេះ ខ្ញុំមិនបានធ្វើអ្វីឲ្យកត់សម្គាល់ទេ ដ្បិតអាកាសធាតុក្ដៅប្លែក ស្ទើរបែកអាកាសា ជាហេតុមិនចឹងទៅណាសោះ។ បន្ទាប់ពីមកដល់ស្រុកខ្មែរហើយ នៅថ្ងៃអង្គារ ទី១២ ខ្ញុំធ្វើដំណើរទៅខេត្តក្រចេះ ដោយបើករថយន្តដោយខ្លួនឯងផ្ទាល់ និងបានសម្រាកនៅមួយយប់ រហូតដល់ព្រឹកថ្ងៃពុធ ទី១៣ ទើបត្រឡប់មកភ្នំពេញវិញ និងពេលល្ងាចជូនដំណើរម៉ាក់ប៉ាទៅលេងប្រទេសកូរ៉េ។

ថ្ងៃព្រហស្បតិ៍ ទី១៤ ខ្ញុំបានទៅវត្តក្បែរផ្ទះ ដែលជាវត្តប្រចាំរបស់ក្រុមគ្រួសារ និងទៅទទួលទានអាហារថ្ងៃត្រង់នៅផ្សារអ៊ីអន។

ចំណែកឯថ្ងៃសុក្រ ទី១៥ ម្សិលមិញនេះ ក៏បានទៅវត្តព្រែកប្រាំង រួចបង្ហួសទៅលេងភ្នំឧដុង្គរហូតដល់ម៉ោង២រសៀលទើបត្រឡប់មកផ្ទះវិញ និងឆៀងចូលលេងផ្សារអ៊ីអនម្ដងទៀត។

ដោយឡែកនៅថ្ងៃនេះវិញ មិនបានទៅណាទេ ក្រៅពីទៅទទួលទានអាហារថ្ងៃត្រង់នៅម្ដុំមាត់ទន្លេឯកោះនរា រួចក៏ត្រឡប់មកផ្ទះវិញ នៅផ្ទះលេងបៀជាមួយក្រុមគ្រួសារ ហេហេ…

__________________________________________________
អានផងដែរ៖
១. ឆ្នាំនេះបានពីរវត្តដែរ

Advertisements

មតិ»

1. ឆ្នាំនេះបានពីរវត្តដែរ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 23 ខែ​មេសា 2016

[…] __________________________________________________ អានផងដែរ៖ ១. សង្ក្រាន្តឆ្នាំនេះ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: