jump to navigation

របាយ​ការណ៍​៖ ចូល​ឆ្នាំ​វក​នៅ​ស្រុក​ខ្មែរ ថ្ងៃ​អាទិត្យ 17 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

បុណ្យចូលឆ្នាំថ្មី សម្រាប់ឆ្នាំវក ព.ស.២៥៦០ បានកន្លងទៅហើយ បងប្អូនខ្មែរយើងចាប់ផ្ដើមចូលក្រុងវិញ ដើម្បីបម្រើការងារតាមប្រក្រតីហើយ ចាប់តាំងពីព្រលឹមថ្ងៃអាទិត្យ នេះមកម្ល៉េះ។

ខាងក្រោមនេះ ជារបាយការណ៍សង្ខេបៗ ដែលខ្ញុំកត់សម្គាល់ឃើញនារយៈពេលបុណ្យចូលឆ្នាំខ្មែរ បីបួនថ្ងៃនេះ៖

  • ចូលឆ្នាំខ្មែរតាមប្រពៃណី

ជាថ្មីម្ដងទៀត ឆ្នាំនេះ ប្រជាជនខ្មែរនាំគ្នាបន្តទំនៀមដូនតាខ្លួន ធ្វើចង្ហាន់ទៅវត្តធ្វើបុណ្យដាក់ទានតាមធម្មតា។ តែអ្វីគួរកត់សម្គាល់នោះ គឺថាវត្តស្ងាត់ខ្លាំងណាស់ វត្តខ្លះ មនុស្សទៅធ្វើបុណ្យតែថ្ងៃទី១ និងទី២ទេ ទី៣ និងទី៤ បិទវត្តហើយ គ្មានអ្នកទៅធ្វើបុណ្យទៀតទេ។

  • ប្រជាជននិយមដើរលេង

អនាគតទៅទេសកាលបុណ្យចូលឆ្នាំទំនងជាមិនមែនការធ្វើបុណ្យទៀតទេ តែជាការសម្រាកហូលីដេ ដើម្បីដើរលេងហើយ។ ប្រជាជនមួយចំនួនចាប់ផ្ដើមចេញដំណើរទៅកម្សាន្តនៅបរទេសចំនួន៥ទៅ៧ថ្ងៃ គឺចាប់តាំងពីមុនថ្ងៃចូលឆ្នាំផង។ ឯអ្នកដែលដើរលេងក្នុងស្រុកវិញក៏ដូចគ្នា គឺនាំគ្នាចេញពីផ្ទះអស់ៗ ទៅតាមខេត្តរៀងៗខ្លួន ធ្វើឲ្យភ្នំពេញ បិទទ្វារស្ងាត់ដូចចោរលួចសេះ។

  • ទូរទស្សន៍នានាស្ងាត់ឈឹង

ក្រៅពីកម្មវិធីដែលថតទុក នៅតាមកញ្ចក់ទូរទស្សន៍ស្រុកខ្មែរ គ្មានកម្មវិធីធំដុំអ្វីជាទីកត់សម្គាល់ទេ។ ល្បែងល្បុកកម្សាន្តនានា ដែលបន្សល់ទុកមកគឺថាបាត់អស់តែម្ដង មិនឃើញមានលេងឡើយ ហើយជំនួសមកវិញ គឺរាំតែប៉ុណ្ណោះ នៅតាមទូរទស្សន៍។ អនាគតស្រុកខ្មែរ នឹងសម្បូរណ៍ទៅដោយអ្នករាំច្រើនណាស់។

  • នាំគ្នាប្រើពាក្យសង្ក្រាន្ត

សម្រាប់បុណ្យចូលឆ្នាំ ឆ្នាំនេះ ឃើញមានការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ច្រើស្ទើរគ្រប់ទីកន្លែង ដែលមិនធ្លាប់ប្រាកដឃើញប៉ុន្មានឆ្នាំមុននោះ។

  • អាកាសធាតុក្ដៅខ្លាំង

ឆ្នាំនេះ អាកាសធាតុហាក់ក្ដៅខ្លាំងសម្បើមណាស់ បើប្រៀបធៀបនឹងការចូលឆ្នាំ ឆ្នាំមុនៗ គឺក្ដៅរហូតស្ទើរមិនចង់ចេញពីផ្ទះ។ អាកាសធាតុបែបនេះហើយមើលទៅ ដែលទំនងបង្ខាំងប្រជាជនខ្មែរមិនឲ្យចេញទៅណា ក្នុងរដូវកាលចូលឆ្នាំនេះ។

  • បញ្ចប់សេចក្ដី

មើលទៅបុណ្យចូលឆ្នាំខ្មែរពីមួយឆ្នាំទៅមួយឆ្នាំ ហាក់ដូចជាគ្មានន័យអ្វីទៀតទេ គឺមិនខុសពីថ្ងៃបុណ្យឈប់សម្រាកសៅរ៍អាទិត្យប៉ុន្មានទេ ក្រៅពីការឈប់យូរថ្ងៃនោះ។ ចប់ជាសង្ខេបបុណ្យចូលឆ្នាំខ្មែរព.ស.២៥៦០៕

____________________________________________________
អានផងដែរ៖
១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ
២. របាយការណ៍៖ ចូលឆ្នាំមមីនៅស្រុកខ្មែរ

Advertisements

មតិ»

1. របាយការណ៍៖ ចូល​ឆ្នាំ​ថោះ​នៅ​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 23 ខែ​មេសា 2016

[…] ________________________________________________________ អានផងដែរ៖ ១. ចូលឆ្នាំឬមិនមែន? ២. ការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ “ បាត់សាឡូប” នៅក្នុងសង្គមខ្មែរ ៣. របាយការណ៍៖ ចូលឆ្នាំមមីនៅស្រុកខ្មែរ ៤. របាយការណ៍៖ ចូលឆ្នាំវកនៅស្រុកខ្មែរ […]

2. របាយការណ៍៖ ចូល​ឆ្នាំ​មមី​នៅ​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 23 ខែ​មេសា 2016

[…] ____________________________________________________ អានផងដែរ៖ ១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ ២. របាយការណ៍៖ ចូលឆ្នាំវកនៅស្រុកខ្មែរ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: