jump to navigation

លាវ​មាន​ថ្នាក់​ដឹក​នាំ​ឈុត​ថ្មី ថ្ងៃពុធ 20 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នានាប្រទេស៖ វៀងចន្ទន៍, សបប. លាវ – នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦ នេះ អង្គប្រជុំដំបូងរបស់រដ្ឋសភាជាតិលាវ ឈុតទី៨ បានចាត់ធ្វើឡើងជាផ្លូវការ ដោយមានប្រធានរដ្ឋសភាជាតិ និងអគ្គលេខាធិការបក្សប្រជាជនបដិវត្តលាវ ចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំជាផ្លូវការលើកទីមួយនេះ បានឯកភាពបោះឆ្នោតជ្រើសតាំងជាឯកច្ឆ័ន្ទ រើសថ្នាក់ដឹកនាំឈុតថ្មី ដោយមានប្រធានប្រទេស (ប្រធានាធិបតី) អនុប្រធានប្រទេស, ប្រធានរដ្ឋសភា, អនុប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រីប្រចាំក្រសួងនានា។

ថ្នាក់ដឹកនាំសំខាន់ៗចំនួន៣រូប ដែលត្រូវបានជ្រើសតាំងឲ្យដឹកនាំប្រទេសលាវ បន្តទៅទៀតនោះ គឺ

  1. សមមិត្ត ប៊ុនញ៉័ង វលៈចិត (ល. ສະຫາຍ ບຸນຍັງ ວໍລະຈິດ) អគ្គលេខាធិការបក្សប្រជាជនបដិវត្តលាវ ជាប្រធានប្រទេសថ្មី របស់លាវ
  2. សមមិត្តនារី ប៉ានី យ៉ាថតូ (ល. ສະຫາຍ ນາງ ປານີ ຢາທໍ່ຕູ້) ទទួលបានការជ្រើសតាំងបន្តឲ្យធ្វើជាប្រធានរដ្ឋសភា អណត្តិទី២
  3. សមមិត្ត ថងលុន ស៊ីស៊ុលិត (ល. ສະຫາຍ ທອງລຸນ ສີສຸລິດ) ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសលាវ

ការជ្រើសរើសថ្នាក់ដឹកនាំអណត្តិថ្មីរបស់លាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំធំរបស់បក្សកុម្មុយនីស្តលាវ លើកទី X ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ ប្រទេសលាវ មានថ្នាក់ដឹកនាំថ្មី ស្របគ្នាជាមួយនឹងប្រទេសភូមា និងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់ខ្លួនផងដែរ៕

________________________________
អានផងដែរ
១. បក្សកុម្មុយនីស្តលាវបើកកិច្ចប្រជុំធំលើកទី X រើសមេដឹកនាំថ្មីកំណត់ទិសដៅប្រទេស
២. បក្សកុម្មុយនីស្តលាវផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ
៣. គណៈរដ្ឋាភិបាល នៃស.ប.ប.លាវ
៤. មកមើលសមាជិកនៃគណៈដឹកនាំនយោបាយជាន់ខ្ពស់របស់បក្សប្រជាជនបដិវត្តលាវ

Advertisements

មតិ»

1. បក្ស​កុម្មុយនីស្ត​លាវ​បើក​កិច្ច​ប្រជុំ​​ធំ​លើក​ទី​ X រើស​មេ​ដឹក​នាំ​ថ្មី​កំណត់​ទិស​ដៅ​ប - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មេសា 2016

[…] _________________________________ អានផងដែរ៖ ១. បក្សកុម្មុយនីស្តវៀតណាមបើកកិច្ចប្រជុំធំលើកទី XII ចាប់ផ្ដើមផ្លាប់ប្ដូរនយោបាយ ២. បក្សកុម្មុយនីស្តលាវផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ៣. បក្សកុម្មុយនីស្តលាវ ចាត់សមាជលើកទី៩ យ៉ាងសង៉ាផាផើយ ៤. មកមើលសមាជិកនៃគណៈដឹកនាំនយោបាយជាន់ខ្ពស់របស់បក្សប្រជាជនបដិវត្តលាវ ៥. លាវមានថ្នាក់ដឹកនាំឈុតថ្មី […]

2. បក្ស​កុម្មុយ​នីស្ត​លាវ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មេសា 2016

[…] _________________________________ អានផងដែរ៖ ១. បក្សកុម្មុយនីស្តលាវបើកកិច្ចប្រជុំធំលើកទី X រើសមេដឹកនាំថ្មីកំណត់ទិសដៅប្រទេស ២. មកមើលសមាជិកនៃគណៈដឹកនាំនយោបាយជាន់ខ្ពស់របស់បក្សប្រជាជនបដិវត្តលាវ ៣. លាវមានថ្នាក់ដឹកនាំឈុតថ្មី […]

3. គណៈ​រដ្ឋាភិបាល នៃ​ស.ប.ប.​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មេសា 2016

[…] _____________________________________________________ អានផងដែរ៖ ១. គណៈរដ្ឋមន្ត្រីថៃថ្មី ២. ឈ្មោះរដ្ឋមន្ត្រីថៃ ៣. គណៈរដ្ឋមន្ត្រី ទី៥៩ ៤. គណៈរដ្ឋមន្ត្រី ទី៦០ របស់ប្រទេសថៃ ៥. គណៈរដ្ឋមន្ត្រី ទី៦១ របស់ប្រទេសថៃ ៦. មកមើលសមាជិកនៃគណៈដឹកនាំនយោបាយជាន់ខ្ពស់របស់បក្សប្រជាជនបដិវត្តលាវ ៧. លាវមានថ្នាក់ដឹកនាំឈុតថ្មី […]

4. មក​មើល​សមាជិក​​នៃ​គណៈ​ដឹក​នាំ​នយោបាយ​ជាន់​ខ្ពស់​របស់​បក្ស​ប្រជាជន​បដិវត្ត​លាវ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មេសា 2016

[…] ________________________________ អានផងដែរ៖ ១. បក្សកុម្មុយនីស្តលាវបើកកិច្ចប្រជុំធំលើកទី X រើសមេដឹកនាំថ្មីកំណត់ទិសដៅប្រទេស ២. បក្សកុម្មុយនីស្តលាវផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ៣. គណៈរដ្ឋាភិបាល នៃស.ប.ប.លាវ ៤. លាវមានថ្នាក់ដឹកនាំឈុតថ្មី […]

5. ប្រវត្តិសាស្ត្រ​ថ្មី នាយក​រដ្ឋ​មន្ត្រី​លាវ បើក​ទ្វារ​វិមាន​រដ្ឋាភិបាល​ឲ្យ​ក្មេង​ៗ​ចូល​ - ថ្ងៃចន្ទ 6 ខែមិថុនា 2016

[…] ហេតុការណ៍នេះបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីថ្មីរបស់លាវកើនឡើងបន្ថែមទៀតនៅតាមប្រព័ន្ធបណ្ដាញសង្គម បន្ទាប់ពីលោកបានឡើងកាន់តំណែងតែប៉ុន្មានខែមកនេះ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: