jump to navigation

Voice TV៖ សំឡេង​ជំនាន់​ថ្មី ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ภาษาไทย.
trackback

voicetvប្រជាជន និងប្រទេសថៃ ទទួលបានសេរីភាពនៃការទទួលបានព័ត៌មាន និងសិទ្ធិបញ្ចេញមតិតាមសារព័ត៌មានបានយ៉ាងពេញលេញ បើទោះបីស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ ហើយវាទំនងជាការអស់សំណើចណាស់ដែរថាសិទ្ធិបញ្ចេញមតិតាមរយៈប្រព័ន្ធផ្សព្ធផ្សាយរបស់ថៃមានភាពអន់ថយជាងកម្ពុជានោះ។

ក្នុងចំណោមប្រព័ន្ធផ្សព្ធផ្សាយរបស់ថៃ មានស្ថានីយទូរទស្សន៍មួយ (ក្នុងចំណោមច្រើនទៀត) ដែលខ្ញុំអត់ទ្រាំសរសើរ និងចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាមិនបាន នោះគឺស្ថានីយទូរទស្សន៍ វ៉យស៍ ធីវី (Voice TV)។ ជាមួយនឹងពាក្យស្លោករបស់ស្ថានីយគឺ «សំឡេងជំនាន់ថ្មី» (Voice of the New Generation) នោះ ស្ថានីយនេះបានបំពេញការងាររបស់ខ្លួនដូចពាក្យស្លោកប្រកបដោយវិជ្ជាជីវៈ និងប្រហែលជាភព្វសំណាងថ្មីមួយទៀតរបស់ប្រជាជនថៃ ដែលមានប្រព័ន្ធផ្សព្ធផ្សាយបែបនេះ។

ជារៀងរាល់ថ្ងៃខ្ញុំបើកស្ថានីយនេះ ស្ទើរ១០០ភាគរយ ដោយមិនប្ដូរប៉ុស្តិ៍ទៅហើយ។ ជាមួយនឹងកម្មវិធីវិភាគល្អៗ ព្រមទាំងពិធីករប្រកបដោយចំណេះដឹង វិជ្ជាជីវៈ ព្រមទាំងភាពក្លាហាន ស្ថានីយនេះ មានកម្មវិធីជាច្រើន ហើយដែលខ្ញុំអាចណែនាំជូនលោកអ្នកនោះគឺ៖

  • Voice News
  • inherview กับคำผกา
  • iASEAN
  • THE DAILY DOSE
  • BIG DOSE
  • คิดเล่น เห็นต่าง
  • GLOBAL village
  • tonight THAILAND
  • WAKE UP THAILAND
  • WAKE UP NEWS
  • DIVAS CAFE
  • ព្រមទាំងកម្មវិធីជាច្រើនផ្សេងទៀត

លោកអ្នកអាចបើកមើល ឬចូលទៅកាន់គេហទំព័ររបស់ស្ថានីយនេះបានតាមរយៈ http://shows.voicetv.co.th/។ ក្រៅពីនេះ លោកអ្នកអាចដោនឡូតកម្មវិធីលើទូរស័ព្ទដៃបានផងដែរ៕

កម្មវិធីមួយចំនួនរបស់ស្ថានីយវ៉យស៍ធីវី

__________________________________________________
អានផងដែរ
១. ភ័ព្វសំណាងប្រជាជាតិថៃ

មតិ»

1. ភ័ព្វ​សំណាង​ប្រជា​ជាតិ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 26 ខែ​មេសា 2016

[…] __________________________________________________ អានផងដែរ៖ ១. ខ្វូតស៍ ធូដេយ៍ ២. យិងលក្សណ៍ ប្រកាសរំលាយសភា ឯស្ថានការណ៍ថៃបន្តវឹកវរ ៣. ភ័ព្វសំណាងប្រជាជាតិថៃ (ភាគ២) ៤. បទរៀនបាតុកម្មថៃ៖ ទង្វើនានាដែលគ្មានក្នុងសម្បជញ្ញៈរបស់មេដឹកនាំខ្មែរ ៥. យិងលក្សណ៍ ធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រី ៦. យិងលក្សណ៍ ចេញសេចក្ដីថ្លែងការណ៍បន្ទាប់ពីត្រូវបានកាត់ទោសហាមធ្វើនយោបាយ៥ឆ្នាំ និងបទឧក្រិដ្ឋផ្សេងៗទៀត ៧. Voice TV៖ សំឡេងជំនាន់ថ្មី […]

2. រចនា - ថ្ងៃអង្គារ 26 ខែ​មេសា 2016

I cried when Divas Cafe ended.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: