jump to navigation

អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ទី​២១ ទទួល​មរណភាព ថ្ងៃ​សៅរ៍ 23 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, មរណភាព, ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ – នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦ នេះ ប្រទេសថៃបានបាត់បង់បុគ្គលដ៏សំខាន់មួយរូបក្នុងវិស័យនយោបាយ នោះគឺអតីតនាយករដ្ឋមន្ត្រីទី២៥ លោក បណ្ហារ សិល្បអាជា (ថៃ៖ บรรหาร ศิลปอาชา) ដោយរាគាពាធ។ លោក បណ្ហារ បានទទួលមរណភាពនៅវេលាម៉ោង៤ និង៤២នាទី នាមន្ទីរពេទ្យសិរិរាជ បិយមហារាជការុណ្យ ក្រុងបាងកក។

កើតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៣២ លោកមានឈ្មោះដើមថា តេកស៊ាង ស៊ែបេ (馬德祥) ជាកូនកាត់ចិន។ លោកបណ្ហារ គឺជាអតីតសមាជិកសភាតំណាងរាស្ត្រ ខេត្តសុពណ្ណបុរី រហូតដល់ទី១១អណត្តិ រហូតទទួលបានរហស្សនាមថា (នាគសុពណ្ណ)។ លោកគឺជាអ្នកនយោបាយជើងចាស់ និងធ្លាប់ដឹកនាំគណបក្សជាតិថៃ របស់លោកឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនៅប្រទេសថៃ រហូតលោកបានក្លាយជានាយករដ្ឋមន្ត្រីទី២១ នៃប្រទេសនេះទៀតផង។ រហូតមុនពេលទទួលមរណភាពនេះ លោកគឺជាប្រធានទីប្រឹក្សាគណបក្ស និងជាបុគ្គលមួយរូបដែលទទួលបានការគោរពស្រឡាញ់ពីគ្រប់ភាគីនានារបស់ប្រទេសថៃ។

លោក បណ្ហារ ដោយវ័យចាស់ជរា លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ដោយសារជំងឺហឺតរបស់លោកកម្រើកឡើង។ អាការរបស់លោកបានថមថយជាលំដាប់រហូតទទួលមរណភាពនៅទីបំផុតក្នុងអាយុ៨៣ឆ្នាំ៨ខែ។ ពិធីបុណ្យសពរបស់លោកនឹងចាត់ធ្វើនៅឯវត្តទេពសិរិន្ទ្រ នាក្រុងបាងកក ដោយទទួលបានការប្រោសព្រះរាជទានពីព្រះមហាក្សត្រិយ៍ថៃនូវកោដ្ឋកិត្តិយស៨ជ្រុង ឆត្រយសបេញ្ចា ទឹកចម្អាសសព ព្រមទាំងចាត់បុណ្យសពហ្លួងរយៈពេល៧ថ្ងៃ៧យប់ ជូនជាកិត្តិយសដល់លោកផងដែរ៕

បរិយាកាសពិធីបុណ្យសពលោក បណ្ហារ សិល្បអាជា (រូប៖ khaosod)





___________________________________________________
អានផងដែរ
១. ស្ម័គ្រ សុន្ទរវេជ ទទួលមរណភាព

Advertisements

មតិ»

1. ស្ម័គ្រ សុន្ទរវេជ ទទួល​មរណភាព | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 24 ខែ​មេសា 2016

[…] ________________________________________________ ប្រកាសផ្សេងទៀត៖ ១. នូហាក់ ភូមសៈវ៉ាន់ ទទួលមរណភាព ២. Indonesia’s Suharto die ៣. អតីតប្រធានាធិបតីកូរ៉េខាងត្បូង គីម តេជុង ទទួលមរណភាព ៤. អតីតប្រធានាធិបតីកូរ៉េខាងត្បូង រ៉ូហ៍ មូ ហ្យុន ទទួលមរណភាព ៥. នរណាជា ស្ម័គ្រ សុន្ទរវេជ? ៦. បុណ្យសពលោក ស្ម័គ្រ សុន្ទរវេជ ៧. អ័បឌុររ៉ាហ៍ម៉ាន វ៉ាហ៊ីដ ទទួលមរណភាព ៨. គីម ជុង-អ៊ីល ដល់នូវអសញ្ញកម្ម ៩. ជា សុទ្ធ ទទួលមរណភាព ១០. អតីតនាយករដ្ឋមន្ត្រីថៃទី២១ ទទួលមរណភ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: