jump to navigation

អំពី​គំនូរ​ទេព​ធីតា​សង្ក្រាន្ត ថ្ងៃអង្គារ 26 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
trackback

ជារៀងរាល់ឆ្នាំការគូររូបទេពធីតា ដែលប្រាកដមាននៅកម្ពុជាក្នុងសៀវភៅមហាសង្ក្រាន្តនានា ឃើញថាមិនត្រឹមត្រូវតាមលក្ខណៈទំនាយនៃឆ្នាំនីមួយៗនោះទេ។ សៀវភៅដែលរៀបចំដោយអ្នកមួយចំនួនក្រៅតែមិនបានគូរថ្មីឲ្យត្រឹមត្រូវតាមក្បួនខ្នាតនោះ គឺបានត្រឹមកាត់តរូបពីឆ្នាំមុនៗមកដាក់ធ្វើជាសៀវភៅរបស់ខ្លួនផងទៀត។

ជាទូទៅសង្ក្រាន្តក្នុងមួយឆ្នាំៗ ចូលមិនដូចគ្នាទេ ហេតុដូចនេះ ឥរិយាបថនៃទេពធីតាសង្ក្រាន្តក៏មានលក្ខណៈខុសគ្នាទៅតាមពេលវេលាចូលនៃសង្ក្រាន្តនោះផងដែរ។ ជាក់ស្ដែងដូចជាឆ្នាំវកនេះ (មណ្ឌាទេវី) សង្ក្រាន្តចូលមកនៅម៉ោង៨យប់ ហេតុនេះ ទំនាយនៃឥរិយាបថទេពធីតាត្រូវគង់ផ្ទុំ (មិនមែនអង្គុយ) ហើយបើកព្រះនេត្រ នៅលើពាហនៈដែលយាងចុះមក។ គ្រប់រូបភាពទេពធីតាសង្ក្រាន្តដែលវិចិត្រករខ្មែរគូរសម្រាប់ឆ្នាំនេះ គឺសុទ្ធតែមានឥរិយាបថអង្គុយទាំងអស់។

សម្រាប់ឥរិយាបថនៃទេពធីតាសង្ក្រាន្ត ជាទូទៅមាន៤កិរិយា គឺទៅតាមវេលានៃសង្ក្រាន្តដែលចូលទៅតាមឆ្នាំនីមួយៗ នោះគឺ៖ ទីមួយ ទ្រង់អង្គុយ, ទីពីរ ទ្រង់ឈរ, ទីបី ទ្រង់ផ្ទុំបើកព្រះនេត្រ និងទីបួន ទ្រង់ផ្ទុំបិទព្រះនេត្រ  (សង្ក្រាន្តចូលក្រោយម៉ោង១២យប់) នៅលើពាហនៈដែលយាងចុះនីមួយៗ។ ដោយឡែកនៅប្រទេសថៃ និងលាវ ដែលមានទំនៀមទម្លាប់ដូចនគរខ្មែរយើងដែរនោះ វិចិត្រករគេគូរបានយ៉ាងត្រឹមត្រូវទៅតាមទំនាយនៃឆ្នាំនីមួយៗ (សូមមើលរូប)។

ក្រៅអំពីឥរិយាបថនៃទេពធីតាសង្ក្រាន្ត នេះនៅមិនទាន់និយាយដល់គ្រឿងប្រដាប់នានា ពណ៌អម្ពរពស្រ្តា…។ល។ នៅឡើយផងទេ។ ហេតុដូចនេះ សង្ឃឹមថានៅឆ្នាំក្រោយៗ វិចិត្រករខ្មែរ នឹងពិចារណារឿងនេះ ហើយគូរបានត្រឹមត្រូវទៅតាមទំនាយ៕

រូបគំនូរធីតាសង្ក្រាន្តឆ្នាំវកនេះ (មណ្ឌាទេវី) ដែលគូរដោយលោក ថៃ សាន
រូបគំនូរធីតាសង្ក្រាន្តឆ្នាំវកនេះ (មណ្ឌាទេវី) ដែលគូរដោយគូរ និងផ្សព្ធផ្សាយដោយក្រសួងធម្មការ និងសាសនា
រូបគំនូរធីតាសង្ក្រាន្តឆ្នាំវកនេះ (មណ្ឌាទេវី) ដែលគូរដោយគូរ និងផ្សព្ធផ្សាយដោយគណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ

រូបគំនូរធីតាសង្ក្រាន្តឆ្នាំវកនេះ (មណ្ឌាទេវី) ដែលគូរដោយវិចិត្រករថៃ
រូបគំនូរធីតាសង្ក្រាន្តឆ្នាំវកនេះ (មណ្ឌាទេវី) ដែលគូរដោយវិចិត្រករលាវ

Advertisements

មតិ»

1. ទេវតា​ឆ្នាំ​រកា នៅ​ថៃ និង​ខ្មែរ ឆ្នាំ​នេះ​ខុស​គ្នា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​ឧសភា 2017

[…] នព្វ​​ស័ក ពុទ្ធសករាជ​២៥៦១ ៣. អំពី​គំនូរ​ទេព​ធីតា​សង្ក្រាន្ត ៤. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: