jump to navigation

ទំនៀម​​​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

តាមទំនៀមបូរាណខត្តិយរាជបវេណីខ្មែរ នៅពេលព្រះចៅផែនដី ទ្រង់ឡើងគ្រងសិរីរាជ្យសម្បត្តិហើយក៏នឹងមានការចាត់ក្បួនស្ដេចយាងប្រទក្សិណព្រះនគរ ដើម្បីឲ្យអាណាប្រជានុរាស្ត្របានឃើញព្រះបារមី។

ការស្ដេចយាងប្រទក្សិណព្រះនគរ រាប់ថាជាផ្នែកមួយនៃព្រះរាជពិធីបរមរាជាភិសេក គឺជាទូទៅធ្វើឡើងនៅថ្ងៃបន្ទាប់ពីព្រះរាជពិធីរាជាភិសេក ឬថ្ងៃចុងក្រោយនៃព្រះរាជពិធីរាជាភិសេកនោះឯង។

ទំនៀមនៃការស្ដេចយាងប្រទក្សិណព្រះនគរ គឺជាព្រះរាជពិធីដ៏ធំសម្បើមអស្ចារ្យណាស់ ដូចដែលបានឃើញកាលពីអតីតកាលនៅក្នុងព្រះនគរយើង និងដូចមានបានចែងនៅក្នុងកំណត់ហេតុនានានៃព្រះរាជពិធីបរមរាជាភិសេកព្រះចៅផែនដីខ្មែរគ្រប់ៗព្រះអង្គកាលពីអតីតកាល។ ពិធីនេះមានក្បួនហែព្យុហយាត្រាស្រដៀងគ្នានឹងការដង្ហែក្បួនកងទ័ពផងដែរ។

នៅក្នុងពិធីប្រទក្សិណព្រះនគរ កាលគ្រាព្រះករុណា ព្រះសិរីសុវត្ថិ មានផែនក្បួនដង្ហែរហូតដល់ទៅ១០០កង ដោយមានទាំងផែនក្បួនទង់នានា, ក្បួនតន្ត្រីសាកលទាំងបែបបារាំងសែស, បែបចិន និងបែបខ្មែរ, វង់ភ្លេងពិណពាទ្យ, ទាហានគ្រប់ជាន់ថ្នាក់, ក្រុមនាហ្មឺនសព្វមុខមន្ត្រី, ព្រាហ្មណ៍ រហូតដល់ផែនសត្វនានាដូចជា ដំរី និងសេះ ជាដើម។ (សូមអានប្រកាស៖ អំពីក្បួនហែប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ ចមចក្រពង្ស)

ក្បួនព្រះរាជពិធីប្រទក្សិណព្រះនគរនាក្រុងចតុម្មុខមង្គល ចំណាយរយៈវេលាមិនតិចជាង២ម៉ោងទេ គឺតាំងពីចំណុចចាប់ផ្ដើមចេញពីព្រះទីន័ងទេវាវិនិច្ឆ័យ រហូតត្រឡប់មកដល់ព្រះបរមរាជវាំងវិញ។ នៅកាលគ្រាពិធីប្រទក្សិណព្រះនគរ នៃរជ្ជកាលព្រះករុណា ព្រះសិរីសុវត្ថិ និងព្រះសិរីសុវត្ថិ មុនីវង្ស ពេលព្រះរាជពិធីចាប់ផ្ដើមចេញ និងមកដល់ មានក្រុមទាហានបាញ់កាំភ្លើងធំ២១ណាត់ គំនាប់ផងដែរ។

សម្រាប់ព្រះរាជពិធីនេះ តាមទំនៀមមានការចាត់ព្រះពន្លាចំនួន៣កន្លែង ដើម្បីព្រាហ្មណ៍ប្រារព្ធពិធី ក៏ដូចជាដើម្បីព្រះករុណាបានសម្រួលព្រះឥរិយាបទ ផ្លាស់ប្ដូរព្រះពស្ត្រព្រះភូសា និងប្ដូរព្រះរាជរថសម្រាប់ពិធីផងដែរ៕៚

ពិធីប្រទក្សិណព្រះនគរកាលគ្រារាជាភិសេកព្រះករុណា ព្រះនរោត្ដម សីហនុ
ពិធីប្រទក្សិណព្រះនគរកាលគ្រារាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស
ពិធីប្រទក្សិណព្រះនគរកាលគ្រារាជាភិសេកព្រះករុណា ព្រះនរោត្ដម សុរាម្រិត
ក្បួនដំរីហ្លួងក្នុងពិធីប្រទក្សិណព្រះនគរកាលគ្រារាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស
ក្បួនឆៃយ៉ាំក្នុងពិធីប្រទក្សិណព្រះនគរកាលគ្រារាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស
ទិដ្ឋភាពពិធីប្រទក្សិណព្រះនគរកាលគ្រារាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស
ប្រជារាស្ត្រចេញមករង់ចាំទស្សនាព្រះបារមីក្នុងពិធីប្រទក្សិណព្រះនគរកាលគ្រារាជាភិសេកព្រះករុណា ព្រះនរោត្ដម សុរាម្រិត ដោយមានតាំងតុដាក់ព្រះឆាយាលក្ខណ៍សម្រាប់បូជាផង

_________________________________________
អានផងដែរ៖
១. គ្រឿងរាជបញ្ចកកុធភ័ណ្ឌ
២. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
៣. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៤. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក
៥. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស
៦. អំពីក្បួនហែប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ ចមចក្រពង្ស
៧. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស

Advertisements

មតិ»

1. គ្រឿង​រាជ​បញ្ច​កកុធ​ភ័ណ្ឌ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែ​មេសា 2016

[…] ___________________________________________________________________ អានផងដែរ៖ ១. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម ២. ព្រះមហាពិជ័យមង្កុដ ៣. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ៤. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស ៥. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រ… […]

2. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែ​មេសា 2016

[…] _________________________________________ អានផងដែរ៖ ១. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ២. ទំនៀមផ្លាស់ប្ដូរគ្រឿងទ្រង់ព្រះកែវមរកតនៅនគរថៃ ៣. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស ៤. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រ… […]

3. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក - ថ្ងៃសុក្រ 29 ខែ​មេសា 2016

[…] _________________________________________ អានផងដែរ៖ ១. គ្រឿងរាជបញ្ចកកុធភ័ណ្ឌ ២. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម ៣. គោរពវិញ្ញាណក្ខ័ន្ធសម្ដេចព្រះ នរោត្ដម សុរាម្រិត (ព្រះមហាកាញ្ចនកោដ្ឋ) ព.ស.២៥៥៩ ៤. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក ៥. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ៦. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស ៧. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រ… […]

4. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​សុគន្ធ​វារី នា​ឱកាស​​​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែ​មេសា 2016

[…] _________________________________________ អានផងដែរ៖ ១. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ២. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស ៣. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រ… […]

5. ខួប​ឆ្នាំ​ទី​១១០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ - ថ្ងៃសុក្រ 29 ខែ​មេសា 2016

[…] គ.ស.១៩០៦ ដែលជាថ្ងៃសៅរ៍ នោះ គឺជាថ្ងៃព្រះរាជពិធីប្រទក្សិណព្រះនគរដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មី […]

6. អំពី​ក្បួន​ហែ​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ​សិ - ថ្ងៃសៅរ៍ 30 ខែ​មេសា 2016

[…] ខែមេសា ឆ្នាំ១៩០៦ នោះគឺជាថ្ងៃស្ដេចយាងប្រទក្សិណព្រះនគរ ដ្បិតតាមប្រពៃណីតាំងតែពីដើមនោះ […]

7. ខួប​ឆ្នាំ​ទី​៨៨ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែកក្កដា 2016

[…] ខែកក្កដា គ.ស.១៩២៨   ស្ដេចយាងប្រទក្សិណព្រះនគរ (អានផងដែរ៖ […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] ចមចក្រពង្ស, ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រ…, អំពីក្បួនហែប្រទក្សិណព្រះនគរ […]

9. ខួប​ឆ្នាំ​ទី​៦១ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក - ថ្ងៃចន្ទ 6 ខែ​មីនា 2017

[…] ព្រះរាជពិធីប្រទក្សិណព្រះនគរ ដង្ហែព្រះចៅផែនដីថ្មី ព្រះករុណា […]

10. ខួប​ឆ្នាំ​ទី​៦១ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក - ថ្ងៃចន្ទ 6 ខែ​មីនា 2017

[…] ព្រះរាជពិធីប្រទក្សិណព្រះនគរ ដង្ហែព្រះចៅផែនដីថ្មី ព្រះករុណា […]

11. ខួប​ឆ្នាំ​ទី​១១១ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​មេសា 2017

[…] គ.ស.១៩០៦ ដែលជាថ្ងៃសៅរ៍ នោះ គឺជាថ្ងៃព្រះរាជពិធីប្រទក្សិណព្រះនគរដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: