jump to navigation

អំពី​ក្បួន​ហែ​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ថ្ងៃ​សុក្រ 29 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ ចមចក្រពង្ស គឺនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩០៦ នោះគឺជាថ្ងៃស្ដេចយាងប្រទក្សិណព្រះនគរ ដ្បិតតាមប្រពៃណីតាំងតែពីដើមនោះ នៅពេលដែលព្រះចៅផែនដីស្ដេចឡើងសោយរាជ្យសម្បត្តិហើយ ត្រូវមានពិធីប្រទក្សិណព្រះនគរ។ សេនាបតីក្រសួងវាំង ព្រមទាំងមន្ត្រីទាំងហ្លាយ ទើបបានរៀបចំចាត់ក្បួនហែសម្រាប់ពិធីប្រទក្សិណព្រះនគរ រង់ចាំទទួលឯខាងមុខព្រះបរមមហារាជវាំង ដោយមានក្បួនដូចតទៅនេះ៖

លំដាប់ក្បួនហែ

(១) អ្នកកាន់ទង់ជ័យខ្នាតធំ មានរូបអស្វរាជ ដោយមានជាយទង់ធ្វើអំពីឈើលាបទឹកមាស១ទង់
(២) អ្នកវាយស្គរបារាំង១ ស្គរ
(៣) អ្នកកាន់ទង់រូបប្រាសាទ២ទង់
(៤) អ្នកវាយស្គរបារាំង១ ស្គរ
(៥) ទាហានបារាំងសែស១កង មានមេទាហានបញ្ជា១រូប
(៦) អ្នកវាយឆៃយ៉ាំ១ក្រុម
(៧) ទាហានបារាំងសែស១កង មានមេទាហានបញ្ជា១រូប
(៨) ទាហានប្រដាប់អាវុធខ្មែរ១កង មានមេបញ្ជាការ១រូប
(៩) ពិណពាទ្យខ្មែរ១វង់
(១០) ទាហានកាំភ្លើងធំ១កង មានមេបញ្ជាការ១រូប
(១១) ទាហានខ្មែរ១កង មានមេបញ្ជាការ១រូប
(១២) អ្នកវាយស្គរខែកឥណ្ឌា១កង
(១៣) ទាហានខ្មែរ១កង មានមេបញ្ជាការ១រូប
(១៤) អ្នកកាន់ឆត្រ១០រូប មានប្រធានក្រុម១រូប
(១៥) អ្នកវាយស្គរខែកឥណ្ឌា១កង
(១៦) អ្នកកាន់ទង់មករ៣០រូប មានប្រធានក្រុម១រូប
(១៧) ទាហានមិលីជៀងអេស្ប៉ាញ១កង មានប្រធានក្រុម១រូប
(ទាហានអេស្ប៉ាញនេះ ព្រះករុណា ព្រះនរោត្ដមទ្រង់បានជួលមកជាទាហានត្រែ និងរក្សាវាំង មានមកយូរហើយ)
(១៨) អ្នកវាយស្គរខែកជ្វា ១កង
(១៩) ទាហានអេស្ប៉ាញ១កង មានប្រធានក្រុម១រូប
(២០) តន្ត្រីចិន១វង់ មានប្រធានក្រុម១រូប
(២១) អ្នកកាន់ទង់ក្អែក២០រូប មានប្រធានក្រុម១រូប
(២២) ទាហានសេះ២៥រូប មានប្រធានក្រុម១រូប
(២៣) ខុនណាងខែកម៉ាឡាយូ២០រូប
(២៤) ទាហានសេះ២៥រូប
(២៥) អ្នកកាន់ដាវ និងខែល៥០រូប
(២៦) ខុនណាងយួន១កង
(២៧) ស្គរខែកម៉ាឡាយូ១វង់
(២៨) ក្រុមខុនណាងយួន១កង
(២៩) អ្នកកាន់ដាវ និងខែល៥០រូប
(៣០) ឧកញ៉ាទេពអជ៌ុន ខុនណាងណាងផ្នែកទាហានជើងទឹកជិះសេះ១រូប
(៣១) ខុនណាងចិន១កង
(៣២) ឧកញ៉ា រាជវរិន្ទ្រ ខុនណាងផ្នែកទាហានជើងគោកជិះសេះ១រូប
(៣៣) អ្នកកាន់កន្ទុយក្ងោក១កង
(៣៤) ក្រុមខុនណាងថ្នាក់តូចតាមខេត្តក្រុងនានា តំណែងយក្របត្រ១កង
(៣៥) តម្រួតកាន់ខ្សែពួរ៣០រូប
(៣៦) ក្រុមខុនណាងថ្នាក់តូចតាមខេត្តក្រុងនានា តំណែងពែងសុភាតុលាការ១កង
(៣៧) អ្នកវាយស្គរជ័យ១រូប
(៣៨) ក្រុមខុនណាងថ្នាក់តូចតាមខេត្តក្រុងនានា តំណែងពែងសុភាតុលាការ១កង
(៣៩) អ្នកកាន់ខ្សែពួរ៣០រូប
(៤០) ក្រុមខុនណាងថ្នាក់តូចតាមខេត្តក្រុងនានា តំណែងបាឡាត់ខេត្ត១កង
(៤១) អ្នកកាន់ទង់មករ៣០រូប
(៤២) អ្នកវាយគងជ័យ១រូប
(៤៣) ក្រុមខុនណាងថ្នាក់តូចតាមខេត្តក្រុងនានា តំណែងអភិបាលខេត្ត១កង
(៤៤) អ្នកកាន់ទង់មករ១កង
(៤៥) តម្រួតកាន់លំពែង៤០រូប
(៤៦) អ្នកកាន់ចាមរ៥រូប
(៤៧) អ្នកវាយស្គរឆ្នៈ១០រូប
(៤៨) អ្នកវាយស្គរឆ្នៈបិទប្រាក់១៨រូប
(៤៩) អ្នកវាយស្គរឆ្នៈបិទមាស១០រូប
(៥០) អ្នកកាន់ចាមរខ្នាតខ្ពស់៥រូប
(៥១) ព្រាហ្មណ៍តិបណ្ឌោះ២០រូប
(៥២) ព្រាហ្មណ៍ផ្លុំសង្ខ៤រូប
(៥៣) ក្រុមអ្នកវាយស្គរមហោរធឹក១កង
(៥៤) ព្រាហ្មណ៍ផ្លុំសង្ខ៤រូប
(៥៥) ក្រុមផ្លុំប៉ី ឬត្រែ២កង
(៥៦) ព្រាហ្មណ៍ហោរា ២រូប
(៥៧) អ្នកកាន់ផ្លិតស្លឹកត្នោត៤រូប
(៥៨) ខុនណាងតំណាងសម្មុតិជាម្ចាស់មាឃ២០រូប
(៥៩) អ្នកកាន់ផ្លិតស្លឹកត្នោត៥រូប
(៦០) អ្នកអង្គម្ចាស់ និងរាជនិកុល២០រូប
(៦១) ក្រុមខុនណាង មានសក្ដិ៩០០០ហ៊ូពាន់ ជិះសេះ២កង
(៦២) អ្នកកាន់អភិរម្យឈុមសាយ ៤រូប
(៦៣) ឧកញ៉ាមហាមន្ត្រី ចៅក្រុមស្ដាំជិះសេះ១
(៦៤) ឧកញ៉ាអគ្គមហាសេនា សេនាបតីក្រសួងមហាផ្ទៃ អគ្គមហាសេនាបតី ជិះសលៀង១
(៦៥) ឧកញ៉ាមហាទេព ចៅក្រុមឆ្វេងជិះសេះ១
(៦៦) ឧកញ៉ាយមរាជ សេនាបតីក្រសួងយុត្តិធម្ម និងក្រសួងសិក្សាធិការ ជិះសលៀង១
(៦៧) អ្នកកាន់បាំងត្វ័ន នៅខាងស្ដាំព្រះសលៀង១រូប
(៦៨) ព្រះសលៀង
(៦៩) រថព្រះទីន័ង
(៧០) ប្រធានក្រុមព្រះឃ្លាំង កាន់ពានមាស ដែលមានដាក់ផ្កា (ថ្កុល) ប្រាក់ (ថ្កុល) មាស សម្រាប់ថ្វាយឲ្យបាចព្រះរាជទានដល់ប្រជាជនទូទៅ១រូប
(៧១) អ្នកកាន់ក្លស់នៅខាងឆ្វេងស្ដាំ ព្រះសលៀង និងរថព្រះទីន័ង២រូប
(៧២) ឧកញ៉ាវាំង សេនាបតីក្រសួងវាំង ក្រសួងឃ្លាំង និងក្រុមសិល្បករ ជិះសលៀងជាគូ នៅជួរឆ្វេង១
(៧៣) ឧកញ៉ាក្រឡាហោម សេនាបតីក្រសួងទាហានជើងទឹក ក្រសួងពាណិជ្ជការ និងក្រសួងក្សេត្រាធិការ ជិះសលៀងជាគូ នៅជួរស្ដាំ១
(៧៤) អ្នកកាន់បាំងត្វ័ន១រូប
(៧៥) ឧកញ៉ាចក្រី សេនាបតីក្រសួងទាហានជើងគោក និងក្រសួងយោធាធិការ ជិះសលៀង១
(៧៦) ក្រុមភ្នាក់ងារអញ្ជើញគ្រឿងក្សត្រិយ៍២កង
(៧៧) អ្នកកាន់ទង់សត្វឥន្ទ្រី៣០រូប
(៧៨) ព្រះអង្គម្ចាស់ជិះសលៀង និងជិះសេះព្រះទីន័ង២កង
(៧៩) ក្រុមខុនណាងថ្នាក់ខ្ពស់ មានសក្ដិ១០០០០ហ៊ូពាន់ ជិះសលៀង២កង
(៨០) មហាត្លិកអញ្ជើញគ្រឿងរាជឥស្សរិយាភរណ៍២កង
(៨១) អ្នកកាន់ទង់សត្វឥន្ទ្រី៣០រូប
(៨២) ដំរីតែងគ្រឿងចម្បាំង២ក្បាល
(៨៣) តម្រួតកាន់ខ្សែពួរ១៥រូប
(៨៤) ក្រុមមហាត្លិកអញ្ជើញព្រះសែននានា១កង
(៨៥) តម្រួតកាន់ខ្សែពួរ១៥រូប
(៨៦) ក្រុមមហាត្លិកអញ្ជើញព្រះសែននានា១កង
(៨៧) ដំរីតែងគ្រឿងចម្បាំង២ក្បាល
(៨៨) ដំរីតែងគ្រឿងចម្បាំង ជាមេកងដំរី៤ក្បាល
(៨៩) ដំរីតែងគ្រឿងជាដំរីព្រះទីន័ង១ក្បាល
(៩០) ដំរីតែងគ្រឿងជាដំរីនាំ៤ក្បាល
(៩១) អ្នកកាន់ដំបង៥០រូប មានមេការ១រូប
(៩២) ដំរីតែងគ្រឿងមានសយ្យាប្រដាប់ប្រតិដ្ឋានព្រះពុទ្ធរូប១ក្បាល មានមេការ១រូប
(៩៣) អ្នកកាន់ដំបង៥០រូប មានមេការ១រូប
(៩៤) ដំរីសតែងគ្រឿង១ក្បាល និងដំរីតែងគ្រឿងជ័យជម្នះ១ក្បាល
(៩៥) ក្រុមតម្រួត (ពួកក្រុមវាំងហ្លួង) ២កង
(៩៦) ដំរីតែងគ្រឿងមានសយ្យាប្រដាប់សម្រាប់ជាដំរីព្រះទីន័ង១ក្បាល
(៩៧) ដំរីតែងគ្រឿងមានសយ្យាប្រដាប់សម្រាប់ជាដំរីព្រះទីន័ង១ក្បាល
(៩៨) ក្រុមពួកក្រុមវាំង១កង
(៩៩) សេះតែងគ្រឿងជាសេះព្រះទីន័ង១ក្បាល
(១០០) សេះតែងគ្រឿងជាសេះព្រះទីន័ង១ក្បាល

ព្រះស្រីសហទេព ជាប្រធានភ្នាក់ងារអ្នកបញ្ជាសេះព្រះទីន័ង៕

_________________________________________
អានផងដែរ៖
១. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
២. ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស

Advertisements

មតិ»

1. ខួប​ឆ្នាំ​ទី​១១០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ - ថ្ងៃ​សៅរ៍ 30 ខែ​មេសា 2016

[…] _________________________________________ អានផងដែរ៖ ១. គ្រឿងរាជបញ្ចកកុធភ័ណ្ឌ ២. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម ៣. ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ៤. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក ៥. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ ៦. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក ៧. អំពីក្បួនហែប្រទក្សិណព្រះនគរ ក្នុងព… […]

2. ទំនៀម​​​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 30 ខែ​មេសា 2016

[…] នៅក្នុងពិធីប្រទក្សិណព្រះនគរ កាលគ្រាព្រះករុណា ព្រះសិរីសុវត្ថិ មានផែនក្បួនដង្ហែរហូតដល់ទៅ១០០កង ដោយមានទាំងផែនក្បួនទង់នានា, ក្បួនតន្ត្រីសាកលទាំងបែបបារាំងសែស, បែបចិន និងបែបខ្មែរ, វង់ភ្លេងពិណពាទ្យ, ទាហានគ្រប់ជាន់ថ្នាក់, ក្រុមនាហ្មឺនសព្វមុខមន្ត្រី, ព្រាហ្មណ៍ រហូតដល់ផែនសត្វនានាដូចជា ដំរី និងសេះ ជាដើម។ (សូមអានប្រកាស៖ អំពីក្បួនហែប្រទក្សិណព្រះនគរ ក្នុងព…) […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017

[…] ខែមេសា និងឧសភា វិញ មាន ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង, ខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស, ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក, អំពីក្បួនហែប្រទក្សិណព្រះនគរ ក្នុងព…, ទំនៀមពិធីសម្ពោធឆ្លងគ្រឿងរាជកកុធភណ្ឌនៅនគរសៀម, ព្រះគោថៃបរិភោគ «ស្រូវ-ស្រា» ធញ្ញហារ បរិបូរណ៍ ជំនួញជួញដូរក្រៅប្រទេសល្អ, មរណភាពភាសាបារាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, គ្រឿងប្រកបព្រះឥស្សរិយយសព្រះមហាឧបរាជខ្មែរ, ការបាត់បង់ទំនៀមនិមន្តព្រះសង្ឃឆាន់ចង្ហាន់នៅគេហដ្ឋាន ឬកន្លែងប្រារព្ធពិធីបុណ្យ និងភាសាខ្មែរនៅក្នុងសង្គមថៃ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: