jump to navigation

ថៃ​ចាត់​បុណ្យ​ «​ឆត្រ​មង្គល» ឆ្នាំ​នេះ ដោយ​អវត្តមាន​ព្រះ​ចៅ​ផែន​ដី ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, រាជអាណាចក្រថៃ – នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០១៦ នេះ នៅឯផែនដីថៃមានចាត់ព្រះរាជពិធីបុណ្យប្រចាំឆ្នាំ «ឆត្រមង្គល» តាមទំនៀម។ ដោយឡែកឆ្នាំនេះ ព្រះចៅផែនដី ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេសរាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ ព្រះមហាក្សត្រិយ៍នៃរាជអាណាចក្រថៃ ស្ដេចមិនបានយាងចូលរួមព្រះរាជពិធីដូចឆ្នាំកន្លងមកទេ ដោយសារហេតុព្រះរាជសុខភាពរបស់ព្រះអង្គ។

ចាប់ពីម៉ោងប្រមាណ១០ និង៣០នាទីព្រឹកមិញនេះ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុងករណ ស្យាមមកុដរាជកុមារ (ថៃ៖ สมเด็จพระบรมโอรสาธิราช เจ้าฟ้ามหาวชิราลงกรณ สยามมกุฎราชกุมาร) ដែលជារាជទាយាទថៃ ព្រះរាជតំណាងព្រះមហាក្សត្រិយ៍ ព្រមទាំងរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្ត្រីថៃ សេនាបតី ខ្ញុំរាជការថៃ បានមកជួបប្រជុំគ្នាឯព្រះទីនាំងអម្រិន្ទវិនិច្ឆ័យ នៃព្រះបរមរាជវាំងក្រុងបាងកក ជាទីប្រារព្ធពិធី ដែលមានព្រះសង្ឃព្រះពុទ្ធសាសនាថ្នាក់រាជាគណៈចំនួន២០អង្គ ថ្វាយព្រះពរ។ បន្ទាប់មកក៏មានពិធីសក្ការបូជាគ្រឿងរាជកកុធភណ្ឌ ដែលជាគ្រឿងសម្រាប់ព្រះមហាក្សត្រិយ៍ថៃ តាមបែបព្រាហ្មណ៍សាសនា អមដោយការបាញ់កាំភ្លើងធំចំនួន២១ ណាត់ពីសំណាក់កងទាហានជើងគោក ជើងទឹក និងជើងអាកាសរបស់ថៃផងដែរ។

ក្រៅពិធីបុណ្យឆ្លងនេះ ព្រះរាជពិធីនេះ ក៏នៅមានពិធីមួយទៀតគឺពិធីសម្ពោធគ្រឿងរាជកកុធភណ្ឌ ដែលធ្វើនៅថ្ងៃជាមួយគ្នានោះដែរ។ (អានអត្ថបទ៖ ទំនៀមពិធីសម្ពោធឆ្លងគ្រឿងរាជកកុធភណ្ឌនៅនគរសៀម)។ មិនតែប៉ុណ្ណោះ ព្រះចៅផែនដីថៃ ក៏បើកប្រាសាទព្រះទេពបិតរ នៅក្នុងបរិវេណព្រះបរមមហារាជវាំង ក្រុងបាងកក ពេញមួយថ្ងៃដើម្បីឲ្យប្រជាជនថៃបានចូលសក្ការៈព្រះបរមរូបអតីតព្រះមហាក្សត្រិយ៍ផងដែរ នាថ្ងៃនេះ។

ព្រះរាជពិធី «ឆត្រមង្គល» (ថៃ៖ ฉัตรมงคล) គឺជាថ្ងៃបុណ្យឆ្លង ព្រះរាជពិធីបរមរាជាភិសេក ឡើងគ្រងរាជ្យនៃព្រះចៅផែនដីថៃ។ ព្រះករុណា ភូមិពល អតុល្យតេជ ព្រះអង្គស្ដេចឡើងគ្រងរាជ្យជាមហាក្សត្រិយ៍ថៃកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥០ ជារជ្ជកាលទី៩ ឬរាមាទី៩ នៃចក្រីវង្សរបស់ថៃ ស្នងបន្តពីព្រះជេដ្ឋារបស់ព្រះអង្គ៕៚

ពិធីបុណ្យឆត្រមង្គលប្រារព្ធឡើងនាព្រះទីនាំងអម្រិន្ទវិនិច្ឆ័យ
រាជទាយាទថៃយាងចូលរួមព្រះរាជពិធី
ព្រះសង្ឃថៃថ្នាក់សម្ដេចព្រះរាជាគណៈ និងរាជាគណៈយាងចូលរួមព្រះរាជពិធី
មន្ត្រីថៃចូលរួមព្រះរាជពិធី
ព្រះរាជទាយាទថៃយាងប្រោះព្រំព្រះរាជបល្លង្ក និងគ្រឿងរាជថៃ
ព្រះមហាស្វេតឆត្រ
គ្រឿងរាជកកុធភណ្ឌ ព្រះរាជពិធីឆត្រមង្គលនាថ្ងៃនេះ

រូបភាពយកចេញពីគេហទំព័រអ្នកចាត់ការថៃ

_______________________________________________
អានផងដែរ៖
១. ស្ដេចថៃបង្ហាញព្រះភក្ត្រក្នុងថ្ងៃឆត្រមង្គល
២. «ព្រះសែងខ័ឌ្តជ័យស្រី» គ្រឿងរាជកកុធភ័ណ្ឌថៃដែលមានកំណើតនៅស្រុកខ្មែរ
៣. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម
៤. វីដេអូប្រវត្តិសាស្ត្រ៖ ព្រះរាជពិធីបរមរាជាភិសេក ព្រះចៅផែនដីក្រុងស្យាម រាមាទី៩
៥. ទំនៀមពិធីសម្ពោធឆ្លងគ្រឿងរាជកកុធភណ្ឌនៅនគរសៀម

មតិ»

1. ស្ដេច​ថៃ​បង្ហាញ​ព្រះ​ភក្ត្រ​ក្នុង​ថ្ងៃ​ឆត្រ​មង្គល | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2016

[…] […]

2. វីដេអូ​ប្រវត្តិ​សាស្ត្រ​៖ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​ក្រុង​ស្យាម រាមា​ទ - ថ្ងៃអាទិត្យ 8 ខែ​ឧសភា 2016

[…] _______________________________________________ អានផងដែរ៖ ១. ស្ដេចថៃបង្ហាញព្រះភក្ត្រក្នុងថ្ងៃឆត្រមង្គល ២. «ព្រះសែងខ័ឌ្តជ័យស្រី» គ្រឿងរាជកកុធភ័ណ្ឌថៃដែលមានកំណើតនៅស្រុកខ្មែរ ៣. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម ៤. ថៃចាត់បុណ្យ «ឆត្រមង្គល» ឆ្នាំនេះ ដោយ… […]

3. ទំនៀម​ពិធី​សម្ពោធ​ឆ្លង​គ្រឿងរាជកកុធភណ្ឌ​នៅ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 8 ខែ​ឧសភា 2016

[…] ដោយសន្មតហៅរួមថាព្រះរាជពិធីបុណ្យឆត្រមង្គល នោះឯង។ ពិធីនេះ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: