jump to navigation

ទំនៀម​ពិធី​សម្ពោធ​ឆ្លង​គ្រឿងរាជកកុធភណ្ឌ​នៅ​នគរ​សៀម ថ្ងៃ​សៅរ៍ 7 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

គ្រឿងរាជកកុធភណ្ឌនៃក្រុងស្យាម (រូប៖ weloveking)

នៅឯនគរក្រុងស្យាម មានទំនៀមប្រចាំឆ្នាំមួយគឺ «ទំនៀមសម្ពោធឆ្លងគ្រឿងរាជកកុធភណ្ឌ»។ នៅក្នុងរជ្ជកាលបច្ចុប្បន្ន (រាមាទី៩) ពិធីនេះ ដែលបដិបត្តិឡើងតាមគតិព្រាហ្មណ៍នោះ ត្រូវធ្វើឡើងជាមួយនឹងថ្ងៃបរមរាជាភិសេក ដោយសន្មតហៅរួមថាព្រះរាជពិធីបុណ្យឆត្រមង្គល នោះឯង។ ពិធីនេះ ប្រព្រឹត្តឡើងនៅថ្ងៃទី៥ ខែឧសភា ជារៀងរាល់ឆ្នាំឯព្រះទីនាំងអម្រិន្ទវិនិច្ឆ័យ នៃព្រះបរមរាជវាំងក្រុងបាងកក ដែលជាទីប្រតិដ្ឋានគ្រឿងរាជកកុធភណ្ឌ

ទំនៀមពិធីសម្ពោធឆ្លងគ្រឿងរាជកកុធភណ្ឌ ដែលជាគ្រឿងរាជសំខាន់ទាំង៥របស់ព្រះចៅផែនដីនោះ (តាមគតិខ្មែរ និងថៃ) ត្រូវបានរៀបចំឡើងដោយបណ្ដាក្រុមព្រាហ្មណ៍ នៃព្រះរាជសំណាក់ថៃ ដែលជាអ្នកថែរក្សា ការពារគ្រឿងរាជ្យទាំងនោះ។

នៅក្នុងរជ្ជកាលបច្ចុប្បន្ននេះ ព្រះរាជពិធីសម្ពោធឆ្លងគ្រឿងរាជកកុធភណ្ឌ ត្រូវធ្វើឡើងបន្ទាប់ពីពិធីប្រកាសឆ្លងបរមរាជាភិសេករួចរាល់ហើយ រួមទើបក្រុមព្រាហ្មណ៍ព្រះរាជគ្រូចាត់ពិធីឆ្លង ដោយផ្ដើមដោយការអុជទៀនក្រមួនបង្វិលពពិលប្រទក្សិណ គ្រឿងរាជកកុធភណ្ឌទាំងនោះ ដោយមានព្រះចៅផែនដី ឬព្រះរាជតំណាង ស្ដេចមានវត្តមាននៅខាងក្នុង ស្របនឹងគ្រឿងរាជកកុធភណ្ឌផងដែរ។

បន្ទាប់ពីពិធីបង្វិលពពិលចប់ស្រេចហើយ ព្រាហ្មណ៍ព្រះរាជគ្រូធ្វើពិធីចឺមព្រះមហាស្វេតច្ឆត្រ រួចយកកំណាត់សំពត់ពណ៌ផ្កាឈូកមកចង។ ជាចុងក្រោយព្រះចៅផែនដី ឬព្រះរាជតំណាងស្ដេចយាងព្រះសុរាយ ប្រោះទឹកលើគ្រឿងរាជកកុធភណ្ឌទាំងនោះ ចប់សូរេចព្រះរាជពិធី៕៚

ពិធីសម្ពោធឆ្លងគ្រឿងរាជកកុធភណ្ឌ (រូប៖ យូធូប)
ព្រាហ្មណ៍ព្រះរាជគ្រូចាប់ផ្ដើមពិធី
ពិធីបង្វិលពពិលប្រទក្សិណគ្រឿងរាជកកុធភណ្ឌ
ពិធីបង្វិលពពិលប្រទក្សិណគ្រឿងរាជកកុធភណ្ឌ
ព្រាហ្មណ៍ព្រះរាជគ្រូចឺម និងចងកំណាត់សំពត់ពណ៌ផ្កាឈូកលើព្រះមហាស្វេតច្ឆត្រ
ព្រះមហាបល្ល័ង្កតម្កល់គ្រឿងរាជកកុធភណ្ឌព្រះរាជតំណាងស្ដេចយាងព្រះសុរាយ ប្រោះទឹកលើគ្រឿងរាជកកុធភណ្ឌ

_______________________________________________
អានផងដែរ៖
១. ថៃចាត់បុណ្យ «ឆត្រមង្គល» ឆ្នាំនេះ ដោយអវត្តមានព្រះចៅផែនដី
២. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: