jump to navigation

ថៃចេញត្រាសញ្ញលក្សណ៍ឆ្លងសិរីរាជសម្បត្តិគ្រប់៧០ឆ្នាំ ព្រះមហាក្សត្រិយ៍ខ្លួន ថ្ងៃអាទិត្យ 8 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាលពីពេលថ្មីៗនេះ នគរក្រុងស្យាមបានប្រកាសពីការចេញនូវត្រាសញ្ញល័ក្សណ៍ថ្មីមួយ ដើម្បីអបអរសាទរបុណ្យឆ្លងសិរីរាជសម្បត្តិខួបទី៧០ឆ្នាំ នៃព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេសរាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ  ព្រះមហាក្សត្រិយ៍ដែលនឹងប្រព្រឹត្តទៅនាខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។

ព្រះករុណា មហា ភូមិពល អតុល្យតេជ ទ្រង់ឡើងគ្រងរាជ្យសម្បត្តិជាព្រះចៅផែនដីថៃ កាលពីថ្ងៃទី៩ ខែមិថុនា គ.ស.១៩៤៦ បន្តពីព្រះជេដ្ឋាព្រះអង្គ។ មកដល់ពេលបច្ចុប្បន្ននេះ ព្រះអង្គគឺជាព្រះមហាក្សត្រិយ៍ដែលគ្រងរាជ្យយូរជាងគេបំផុតនៅលើលោក។ ក្រៅពីបានដាក់ចេញនូវត្រាសញ្ញលក្សណ៍ថ្មីនេះ រាជការថៃក៏បានប្រកាសឲ្យប្រជាជនដាក់ទង់ដែលមានត្រានេះនៅខាងមុខគេហដ្ឋានដើម្បីចូលរួមអបអរសាទរពេញមួយរយៈឆ្នាំនេះផងដែរ។

អំពីអត្ថន័យនៃត្រាសញ្ញលក្សណ៍

អក្សរកាត់នៃព្រះបរមនាមព្រះអង្គ ភ.ប៉.រ. (ថ. ภ.ป.ร.) ពណ៌លឿង និងមានគែមពណ៌មាស ជាពណ៌ប្រចាំថ្ងៃប្រសូតរបស់ព្រះអង្គ ចំណែកផ្ទៃពណ៌ទឹកប៊ិចជាពណ៌ប្រចាំស្ថាប័នព្រះមហាក្សត្រិយ៍ថៃ។ នៅខាងក្នុងនៃគែមមានរូបក្បាច់ពណ៌មាសជាង៧០ដួង ជាការថ្វាយព្រះពរ ឲ្យទ្រង់ស្ថិតតម្រង់ក្នុងសិរីរាជសម្បត្តិច្រើនជាង៧០ឆ្នាំ ឲ្យស្ថាពរសួស្ដីជាអនេកអនន្ត អស្ចារ្យជាងព្រះមហាក្សត្រិយ៍អង្គណាៗទាំងអស់។

អក្សរកាត់នៃព្រះបរមនាមព្រះអង្គ ភ.ប៉.រ. និងគែមពណ៌មាសស្ថិតនៅពីក្រោមព្រះមហាពិជ័យមង្កុដ ប្រកបព្រះឧណ្ណាលោមពណ៌មាស និងអមទៅដោយព្រះសែងខ័ឌ្តជ័យស្រី និងព្រះចាមរីនៅខាងឆ្វេងនៃព្រះមហាពិជ័យមង្កុដ។ មានធារព្រះករ និងវាលវីជនីនៅខាងស្ដាំ។ មានឆ្លងព្រះបាទ នៅនឹងខាងចុងផ្នែកខាងក្រោមនៃព្រះសែង និងធារព្រះករ។ ទាំងអស់នេះជាគ្រឿងបេញ្ចសិរិរាជកកុធភណ្ឌ ជាអត្ថន័យនៃការឆ្លងសិរីរាជសម្បត្តិ។ នៅពីក្រោមមានទង់ពណ៌ផ្កាឈូកគែមមាស សរសេរអក្សរពណ៌មាសថា ឆ្លងសិរិរាជសម្បត្តិគ្រប់៧០ឆ្នាំ ឯនៅខាងស្ដាំសរសេរថា ព.ស.២៤៨៩ ជាឆ្នាំស្ដេចឡើងគ្រងរាជ្យ ឯខាងឆ្វេងមានដាក់ថា ព.ស.២៥៥៩ បង្ហាញពីឆ្នាំបច្ចុប្បន្ន ដែលទ្រង់គ្រងរាជ្យគម្រប់៧០ឆ្នាំ៕៚

_______________________________________________
អានផងដែរ៖
១. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម
២. ថៃចេញត្រាសញ្ញល័ក្សណ៍ អបអរបុណ្យស្ដេចខ្លួន
៣. ថៃចេញត្រាសញ្ញលក្សណ៍ឆ្លងចម្រើនព្រះជន្ម៧ជុំ ៨៤ព្រះវស្សា ព្រះរាជិនី
៤. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ
៥. នគរថៃប្រារព្ធបុណ្យឆ្នាំទី៧០ គ្រងរាជសម្បត្តិព្រះចៅផែនដី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: