jump to navigation

ព្រះ​គោ​ថៃ​បរិភោគ​ «​ស្រូវ​-​ស្រា​» ធញ្ញហារ បរិបូរណ៍ ជំនួញ​ជួញ​ដូរ​ក្រៅ​ប្រទេស​ល្អ ថ្ងៃចន្ទ 9 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, រាជអាណាចក្រថៃ – នៅឯក្រុងទេពមហានគរ នៃរាជអាណាចក្រថៃ នាព្រឹកនេះ (៩ ឧសភា ២០១៥) រាជការថៃបានចាត់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រចាំពុទ្ធសករាជ២៥៥៩ (គ.ស.២០១៦) ដែលជាទំនៀមប្រចាំឆ្នាំនៃរាជអាណាចក្រ ដើម្បីប្រកាសពីរដូវនៃការធ្វើស្រែចម្ការបានចាប់ផ្ដើម។

ព្រះរាជពិធីនាថ្ងៃនេះបានចាប់ផ្ដើមនៅម៉ោង៨ និង២៩នាទី នៅឯមណ្ឌលពិធីវាលព្រះស្រែស្នាមហ្លួង ដោយបានចូលរួមជាព្រះរាជតំណាងព្រះមហាក្សត្រិយ៍ថៃ គឺសម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុងករណ ស្យាមមកុដរាជកុមារ (ថៃ៖ สมเด็จพระบรมโอรสาธิราช เจ้าฟ้ามหาวชิราลงกรณ สยามมกุฎราชกุมาร) ព្រមមន្ត្រី ជំទាវឃុនណាង ខ្ញុំរាជការ គ្រប់មុខមន្ទីរ និងអាណាប្រជានុរាស្ត្រថៃជាច្រើនម៉ឺននាក់បានចូលរួម។

សម្រាប់ឆ្នាំនេះ ព្រះគោថៃ ដែលមកពីខេត្តលាំពូន ឈ្មោះព្រះគោភើម និងព្រះគោភូល គឺជាព្រះគោដែលត្រូវយកទៅភ្ជួរ និងផ្សងទំនាយ។ ចំពោះការព្យាករណ៍ក្នុងព្រះរាជពិធីនាព្រឹកនេះទៅលើអាហារទាំង៧មុខនោះ ព្រះគោថៃបានបរិភោគស្រូវ ពោត ទំនាយថាឆ្នាំនេះធញ្ញហារ ផល្លាហារ នឹងបរិបូរណ៍ល្អ បរិភោគល្ង ព្យាករណ៍ថា ផល្លាហារ ភក្សាហារ មង្សាហារ និងឧត្ដមសម្បូរ បរិភោគស្រា ព្យាករណ៍ថា ការគមនាគមនឹងល្អប្រសើរ ការជួញដូរជាមួយបរទេសនឹងប្រសើរឡើង ធ្វើឲ្យសេដ្ឋកិច្ចថៃរុងរឿង៕៚

រូបរក្សាសិទ្ធិដោយគេហទំព័រថៃរដ្ឋ ไทยรัฐออนไลน์

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: