jump to navigation

ព្រះ​បរម​សារីរិក​ធាតុ​ត្រូវ​បាន​ដង្ហែ​ទៅ​តម្កល់​ព្រះ​សក្យ​មុនី​ចេតិយ​​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​វិញ ថ្ងៃសៅរ៍ 21 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

នាព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦ ដែលជាថ្ងៃបុណ្យវិសាខបូជា ម្សិលមិញនេះ ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ត្រូវបានអញ្ជើញ និងធ្វើពិធីដង្ហែយកទៅតម្កល់ទុកដូចដើមវិញ នាព្រះមហាសក្យមុនីចេតិយ ឯកំពូលភ្នំព្រះរាជទ្រព្យវិញហើយ។

ព្រះរាជពិធីដង្ហែនេះ ត្រូវបានប្រារព្ធស្របគ្នានឹងថ្ងៃបុណ្យវិសាខបូជា ដោយមានព្រះរាជវត្តមាននៃសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ មន្ត្រីសង្ឃ ព្រមទាំងពុទ្ធបរិស័ទ ជាច្រើនម៉ឺននាក់បានយាង និងអញ្ជើញចូលរួម។ ព្រះរាជពិធីនេះ ចាប់ផ្ដើមតាំងពីព្រឹកព្រលឹម ដោយដង្ហែព្រះបរមសារីរិកធាតុ ពីព្រះបរមរាជវាំងចតុម្មុខ ទីតម្កល់ព្រះបរមសារីរិកធាតុ ឆ្ពោះទៅកាន់ភ្នំព្រះរាជទ្រព្យ អតីតព្រះរាជធានីឧដុង្គមានជ័យ។

សូមបញ្ជាក់ថា ព្រះបរមសារីរិកធាតុត្រូវបានទមិឡឥតសាសនាលួចយកចេញពីទីតម្កល់ឯភ្នំព្រះរាជទ្រព្យនេះ កាលពីខែធ្នូ ឆ្នាំ២០១៣ និងរហូតដល់ខែកុម្ភៈ ឆ្នាំ២០១៤ ត្រូវបានរកឃើញវិញ។ បន្ទាប់ពីនោះមកព្រះបរមសារីរិកធាតុ ត្រូវបានតម្កល់ទុកក្នុងព្រះបរមរាជវាំងរហូតមកដល់ថ្ងៃដង្ហែទៅតម្កល់ទុកដូចដើមវិញ នាថ្ងៃម្សិលមិញនេះ៕

ព្រះបរមសារីរិកធាតុត្រូវបានដង្ហែទៅតម្កល់ព្រះសក្យមុនីចេតិយឯភ្នំព្រះរាជទ្រព្យវិញ (រូប៖ AKP)ព្រះបរមសារីរិកធាតុត្រូវបានដង្ហែទៅតម្កល់ព្រះសក្យមុនីចេតិយឯភ្នំព្រះរាជទ្រព្យវិញ (រូប៖ AKP)ព្រះបរមសារីរិកធាតុត្រូវបានដង្ហែទៅតម្កល់ព្រះសក្យមុនីចេតិយឯភ្នំព្រះរាជទ្រព្យវិញ (រូប៖ AKP)ព្រះបរមសារីរិកធាតុត្រូវបានដង្ហែទៅតម្កល់ព្រះសក្យមុនីចេតិយឯភ្នំព្រះរាជទ្រព្យវិញ (រូប៖ AKP)ព្រះបរមសារីរិកធាតុត្រូវបានដង្ហែទៅតម្កល់ព្រះសក្យមុនីចេតិយឯភ្នំព្រះរាជទ្រព្យវិញ (រូប៖ AKP)

_______________________________________________
អានផងដែរ
១. នៅពេលដែលវត្ថុមានតម្លៃរបស់ជាតិ ត្រូវចោរលួចប្លន់
២. រកឃើញព្រះបរមសារីរិកធាតុ និងព្រះកោដ្ឋមាស ព្រមវត្ថុមានតម្លៃមួយចំនួនទៀតរបស់ជាតិដែលត្រូវចោរលួច
៣. សម្តេចព្រះសង្ឃរាជទាំងពីរគណៈ និមន្តដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ពីព្រះបរមរាជវាំង ទៅតម្កល់នៅព្រះមហាសក្យមុនីចេតីយ៍ នៅភ្នំព្រះរាជទ្រព្យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: