jump to navigation

ថៃចេញត្រាសញ្ញលក្សណ៍ឆ្លង​ចម្រើន​ព្រះ​ជន្ម​៧​ជុំ ៨៤​ព្រះ​វស្សា ព្រះ​រាជិនី ថ្ងៃអាទិត្យ 22 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ម្សិលមិញ (២១ ឧសភា ២០១៦) នគរក្រុងស្យាមបានប្រកាសពីការចេញនូវត្រាសញ្ញល័ក្សណ៍ថ្មីមួយទៀត ដើម្បីចូលរួមអបអរព្រះរាជពិធីចម្រើនព្រះជន្មវស្សាព្រះរាជិនីរបស់ខ្លួន គឺសម្ដេចព្រះនាងម្ចាស់សិរិកិតិ៍ ព្រះបរមរាជិនីនាថ គម្រប់៧ជុំ ៨៤ព្រះវស្សា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

រាជការថៃតែងតែដាក់ឲ្យមានរូបសញ្ញានានាដើម្បីអបអរសាទរឱកាសពិសេសនានារបស់ព្រះរាជវង្សានុវង្សថៃ រួមទាំងព្រះសង្ឃរាជជាដើម ដើម្បីឲ្យប្រជាជនថៃយកទៅប្រើប្រាស់ នឹងចងទង់មានរូបសញ្ញាទាំងនោះ ដើម្បីចូលរួមអបអរសាទរ។

សូមបញ្ជាក់ផងដែរថា មុននេះមិនយូរប៉ុន្មាន ប្រទេសថៃទើបតែបានចេញត្រាសញ្ញលក្សណ៍ឆ្លងសិរីរាជសម្បត្តិគ្រប់៧០ឆ្នាំ នៃព្រះមហាក្សត្រិយ៍ខ្លួនផងដែរ។

អំពីអត្ថន័យនៃត្រាសញ្ញលក្សណ៍

សម្រាប់ត្រាសញ្ញលក្សណ៍នេះមានអក្សរ ส.ก. (ស.ក.) ដែលជាព្រះនាមកាត់របស់ព្រះអង្គ។ អក្សរ ส មានពណ៌ផ្ទៃមេឃដិត ដែលជាពណ៌នៃថ្ងៃប្រសូតរបស់ព្រះអង្គ។ ចំំណែកអក្សរ ก ពណ៌សគឺជាពណ៌តេជនៃថ្ងៃព្រះរាជសម្ភព។ អក្សរទាំងពីរនេះស្ថិតនៅពីក្រោមព្រះមហាមង្កុដពណ៌មាស។

នៅពីក្រោមព្រះមហាមង្កុដ មានប្រតិស្ឋានព្រះសែងចក្រី ឯព្រះនាមកាត់មានស៊ុំព័ទ្ធដោយវជ្ររត្ន៧ដួង ដែលបញ្ជាក់ថាព្រះអង្គមានព្រះជន្មវស្សា៧ជុំ។ ក្រៅពីនោះមានប្រកបមុខរាជហង្សឆ្វេងស្ដាំ យ៉ាងសង្ហារ និងលម្អដោយភួងផ្កានានាដែលជាព្រះនាមរបស់ព្រះអង្គផងដែរ។

ត្រាសញ្ញលក្សណ៍នេះ រចនាដោយគ្រូស៊ុមឆាយ សុភលក្សណ៍ពៃពរ ដែលជាជាងជំនាញផ្នែកសិល្បកម្ម នៃនាយកដ្ឋានជាង១០ក្រុមរបស់ ក្រុមសិល្បករថៃ៕៚

_______________________________________________
អានផងដែរ៖
១. ថៃចេញត្រាសញ្ញលក្សណ៍ឆ្លងសិរីរាជសម្បត្តិគ្រប់៧០ឆ្នាំ ព្រះមហាក្សត្រិយ៍ខ្លួន
២. ថៃចេញត្រាសញ្ញល័ក្សណ៍ អបអរបុណ្យស្ដេចខ្លួន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: