jump to navigation

មរណភាព​ភាសា​បារាំង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃចន្ទ 23 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីភាសា, អំពីស្រុកខ្មែរ, Français.
trackback

ភាសានៃអតីតអាណាព្យាបាលខ្មែរ ដែលខ្មែរជំនាន់ដើម ទាំងអ្នកតូចអ្នកធំប្រើប្រាស់បានយ៉ាងស្ទាត់ជំនាញនោះ មកដល់ពេលនេះស្ទើរតែរលាយបាត់បង់ពីមាតុភូមិអង្គរមួយនេះហើយ នោះគឺភាសាបារាំង។ បច្ចុប្បន្ននេះភាសាបារាំងមិនត្រូវបានប្រើប្រាស់ជាភាសាយានទីពីរទៀតទេ នៅក្នុងសង្គមខ្មែរ។

ពីដើមៗមិញ ដែលភាសាបារាំងត្រូវបានប្រើប្រាស់ភ្ជាប់នឹងភាសាខ្មែរនោះ ភាសានេះ (បារាំង) ទំនងជាឃ្លាតចាកចេញបន្តិចម្ដងៗ ក្រោយឆ្នាំ១៩៩១ គឺជាពិសេសបន្ទាប់ពីទាហានមួកខៀវបានចូលមកប្រទេសកម្ពុជា និងក្រោយការបោះឆ្នោតជាសាកលលើកទី១ កាលពីឆ្នាំ១៩៩៣។

ស្លាកឈ្មោះនៅតាមមន្ទីររដ្ឋនានា រាប់ទាំងស្លាកបង្ហាញផ្លូវក្នុងក្រុងផង ដែលកាលពីមុននោះ សរសេរជាភាសាបារាំងនោះ ត្រូវបានជំនួសទាំងស្រុងដោយភាសាថ្មី គឺភាសាអង់គ្លេស ដែលមុននោះ ភាសានេះ (អង់គ្លេស) ត្រូវបានហាមប្រាមមិនឲ្យរៀនផង។ ក្រៅពីមិនបានយកទៅប្រើប្រាស់ជាភាសាសម្រាប់ប្រើប្រាស់ជាផ្លូវការទី២ ដូចពីមុននោះ ភាសាបារាំងក៏ទំនងមិនមែនជាភាសាសម្រាប់ឧស្សាហកម្មថ្មី គឺទេសចរណ៍នោះក៏ទេដែរ។

ប្រសិនបើលោកអ្នកសង្កេតនៅឯចំណតអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញនោះ ភាសាបារាំងដែលធ្លាប់មាននៅតាមស្លាកនានានោះ ទំនងជាទទួលមរណភាពហើយ។ បន្ទាប់ពីចំណតអាកាសយាននេះ ត្រូវបានពង្រីក ស្លាកថ្មីៗនានាត្រូវបានធ្វើឡើងជំនួសឲ្យស្លាកចាស់ ហើយភាសាបារាំងដែលមានវត្តមាននៅស្លាកចាស់នោះ មិនត្រូវបានដាក់ទៀតទេ ជំនួសវិញដោយភាសាចិន និងជួនមានឃើញភាសាកូរ៉េផងដែរ។ នេះសបញ្ជាក់ឲ្យឃើញពីភាពពេញនិយមនៃភាសាបារាំងដែលកំពុងធ្លាក់ចុះនៅក្នុងសង្គមកម្ពុជា ហើយដែលកំពុងបន្តិចម្ដងៗរលាយចេញពីទីសាធារណៈនៅក្នុងសង្គមនេះផងទៀត។ សូមចូលរួមសោកស្ដាយផង៕

ភាសាបារាំងដែលមានវត្តមានបន្ទាប់ពីភាសាខ្មែរនៅនឹងស្លាកនានារបស់អាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកាលពីពេលមុន
ភាសាបារាំងដែលមានវត្តមានបន្ទាប់ពីភាសាខ្មែរនៅនឹងស្លាកនានារបស់អាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកាលពីពេលមុន
ស្លាកសញ្ញាថ្មីមិនមានវត្តមានភាសាបារាំងទៀតទេស្លាកសញ្ញាថ្មីមិនមានវត្តមានភាសាបារាំងទៀតទេ

______________________________________________________
អានផងដែរ
១. មុខមាត់នៃស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានខ្មែរ
២. ទៅដល់ស្រុកអង់គ្លេសតាំងតែពីច្រកចូលពោធិចិនតុង…!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: