jump to navigation

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦០ ថ្ងៃអង្គារ 24 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

  • ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះប្រារព្ធឡើងនៅទីរួមខេត្តសៀមរាប

ព្រះរាជពិធីទ្វាទសមាសមហាមង្គលច្រត់ព្រះនង្គ័លសម្រាប់ពុទ្ធសករាជ២៥៦០ នេះបានប្រារព្ធឡើងហើយ កាលពីព្រឹកមិញនេះ គឺថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។ សម្រាប់ព្រះរាជពិធីនាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីព្រះស្រែឯលានជល់ដំរី ខេត្តសៀមរាបមហានគរ។ នេះជាលើកទី២ហើយ ដែលព្រះរាជពិធីប្រារព្ធឡើងនៅទីនេះ (លើកទី១ គឺកាលពីគ្រាព.ស.២៥៥៤) និងជាគ្រាទី៥ហើយ ដែលព្រះរាជពិធីនេះបានប្រារព្ធធ្វើនៅតាមទីខេត្តនានារបស់ព្រះនគរ។

ដូចបណ្ដាឆ្នាំកន្លងទៅដែរ ព្រះរាជពិធីទ្វាទសមាសច្រត់ព្រះនង្គ័ល ប្រចាំពុទ្ធសករាជ២៥៦០ នេះបានស្ថិតក្រោមព្រះរាជាធិបតីព្រះមហាក្សត្រិយ៍ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងមានការយាង-អញ្ជើញចូលរួមពីឥស្សរជន  នាហ្មឺន មន្ត្រី មន្ត្រីអ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ ប្រជារាស្ត្រ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ២០១៦នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកកាន់នង្គ័លទី១ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ច្រត់ព្រះនង្គ័លជាស្តេចមាឃ និងលោកជំទាវ គួយ ណាលីន ជាព្រះមេហួ និងឯកឧត្តម អ៊ិន រដ្ឋាសេរី ជំនួយការសម្តេចចៅហ្វាវាំង គង់ សំអុល ជាអ្នកកាន់នង្គ័លទី៣។

  • ការផ្សងគោឧសភរាជលើអាហារ៧យ៉ាង

បន្ទាប់ពីការរៀបចំពិធីភ្ជួររាស់ សាបព្រោះ ជានិមិត្តរូប មក គោឧសភរាជបានជ្រើសរើសការបរិភោគពោត (៩០ភាគរយ) សណ្ដែក (៩៥ភាគរយ) និងស្រូវ (៩០ភាគរយ) ក្នុងចំណោមអាហារ៧មុខ (ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា)។ លទ្ធផលនៃការផ្សងប្រផ្នូលនេះ ត្រូវបានក្រុមបាគូព្រះបរមរាជវាំង ទស្សន៍ទាយថាស្រូវ ពោត និង សណ្តែក សម្បូរ សម្រាប់ឆ្នាំនេះ៕

រូបភាពត្រូវបានរក្សាសិទ្ធិដោយ AKP

___________________________________________________
អានព័ត៌មាន
១. ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ពិធីច្រត់ព្រះនង្គ័ល នៅខេត្តសៀមរាប
២. ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅទីលានជល់ដំរីទឹកដីអង្គរ

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: