jump to navigation

គ្រឿង​ប្រកប​ព្រះ​ឥស្សរិយយស​ព្រះ​មហា​ឧបរាជ​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
trackback

តាមបរមខត្តិយរាជបវេណីខ្មែរ ក្រៅអំពីអង្គព្រះមហាក្សត្រិយ៍ ព្រះរាជវង្សចុះលំដាប់ថ្នាក់ជាបន្តបន្ទាប់មកដូចជា អង្គសម្ដេចព្រះរាជអគ្គមហេសី សម្ដេចព្រះរាជជននី សម្ដេចព្រះមហាឧបរាជ ព្រមទាំងព្រះរាជរាជវង្សានុវង្សដទៃទៀត ក៏ត្រូវមានគ្រឿងប្រកបព្រះឥស្សរិយយស ដើម្បីសម្គាល់តំណែងឋានៈ ដូចអង្គព្រះមហាក្សត្រិយ៍ដែរ ក៏ប៉ុន្តែគ្រឿងប្រកបព្រះឥស្សរិយយសនេះ ខុសៗគ្នាទៅតាមតំណែងឋានៈនោះឯង។

កាលពីសម័យអតីត នៅខណៈដែលនគរយើងមានតំណែងព្រះមហាឧបរាជ តួយ៉ាងកាលពីក្នុងរជ្ជកាលនៃព្រះករុណា ព្រះសុវណ្ណកោដ្ឋជាដើមនោះ ហើយដែលកាលនោះ មានសម្ដេចព្រះហរិរាជភូវន័យក្រៃកែវហ្វា (ព្រះករុណា ព្រះរាជានុកោដ្ឋ) ជាសម្ដេចព្រះមហាឧបរាជបរមបពិត្រ នៃក្រុងកម្ពុជា នោះ គ្រឿងប្រកបព្រះឥស្សរិយយសព្រះអង្គ ក្រៅអំពីព្រះសុវណ្ណប័ដ គ្រឿងសិរាភរណ៍ គ្រឿងសស្ត្រាវុធ ជាដើមនោះ នៅមានគ្រឿងប្រកបឥស្សរិយយសជាគ្រឿងរាជូបភោគមួយចំនួនទៀត ដែលមានដូចជា៖


សម្ដេចព្រះមហាឧបរាជបរមបពិត្រ (ហ្លួងរាជានុកោដ្ឋ) ទ្រង់ថតរូបជាមួយនឹងគ្រឿងប្រកបព្រះឥស្សរិយយសព្រះអង្្គនៅលើតុខាងឆ្វេងព្រះហស្ត

  • ពានព្រះស្រីធំ១ មានប្រដាប់ដោយគ្រឿងស្លាម្លូមួយសម្រាប់ធំ
  • ពានរងមួយ មានប្រដាប់ហិបប្រអប់ធំមួយ
  • ព្រះតៅមួយអមទ្រដោយពានរងមួយ
  • ព្រះសែងរូបល្ពៅមួយសម្រាប់
  • កូនកន្ថោរតូចមួយ
  • ។ល។

ជាទំនៀមខត្តិយខ្មែរ គ្រឿងប្រកបព្រះឥស្សរិយយសទាំងនេះ ត្រូវបានតាំងជាផ្លូវការនៅពេលព្រះរាជវង្សានុវង្សអង្គនោះ ប្រកបព្រះរាជពិធីផ្លូវការនានារបស់ព្រះនគរ។ គ្រឿងប្រកបព្រះឥស្សរិយយសនោះ មានមុនពេលដែលគ្រឿងឥស្សរិយយសបែបលោកខាងលិច ដែលមានគ្រឿងចម្លាក់បំពាក់នៅព្រះភូសា ឬខ្សែស្ពាយជាដើម។ល។

ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ (ព្រះរាជានុកោដ្ឋ) ព្រះអង្គត្រូវបានស្ថាបនាព្រះឥស្សរិយយស នឹងព្រះសុវណ្ណប័ដជា សម្ដេចព្រះហរិរាជភូវន័យក្រៃកែវហ្វា កាលទ្រង់ព្រះជន្មបាន១៨ព្រះវស្សា និងក្រោយមកនៅគ្រាព្រះជន្មបាន៣៦វស្សា បានទទួលបានការស្ថាបនាជាសម្ដេចព្រះមហាឧបរាជបរមបពិត្រ ក្រុងកម្ពុជា មុនពេលដែលទ្រង់ឡើងគ្រងរាជ្យជាព្រះមហាក្សត្រិយ៍នគរខ្មែរ នៅគ្រាព្រះជន្មបាន៦៥ព្រះវស្សា៕

_____________________________________________
អានផងដែរ
១. សស្រ្តាយុធព្រះចៅផែនដីខ្មែរនាបុរាណសម័យ
២. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: