jump to navigation

ការ​បាត់​បង់​ទំនៀម​និមន្ត​ព្រះ​សង្ឃ​ឆាន់​​ចង្ហាន់​នៅ​គេហ​ដ្ឋាន ឬ​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ ថ្ងៃអាទិត្យ 29 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ទំនៀមដើមមួយកំពុងតែរងការបាត់បង់បណ្ដើរៗនៅក្នុងសង្គមខ្មែរទៀតនោះ គឺទំនៀមនៃការនិមន្តព្រះសង្ឃឆាន់ចង្ហាន់នៅគេហដ្ឋាន ឬកន្លែងប្រារព្ធពិធីបុណ្យ។ ការធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនាជាមួយព្រះសង្ឃរបស់ជនជាតិខ្មែរ ថ្វីបើបន្តនៅមានតពូជពង្សតាមទំនៀមហើយ ក៏ប៉ុន្តែទំនៀមមួយចំនួន មិនទទួលបានការប្រតិបត្តិដូចសម័យដើមមិញទេ។ ការធ្វើបុណ្យឃើញតែពីធ្វើឲ្យរួចស្រេចឆាប់ៗ និងលឿនៗ។ យូរៗទៅ ការធ្វើបុណ្យរបស់ជនជាតិខ្មែរ គឺធ្វើឲ្យហៅតែធ្វើប៉ុណ្ណោះ។

ចំពោះទំនៀមនៃការនិមន្តព្រះសង្ឃឆាន់ចង្ហាន់នៅគេហដ្ឋាន ឬកន្លែងប្រារព្ធពិធីបុណ្យ បច្ចុប្បន្ន ជាពិសេសនៅតាមទីក្រុង ឬទីប្រជុំជនធំៗ ហាក់មិនឃើញធ្វើទៀតទេ រាប់ទាំងពិធីសាសនានៅក្នុងព្រះបរមរាជវាំងផងដែរ។ ព្រះសង្ឃដែលទទួលនិមន្តមកចូលរួមក្នុងពិធីបុណ្យតាមគេហដ្ឋានក្ដី នៅតាមកន្លែងប្រារព្ធពិធីបុណ្យនានាក្ដី មិនទទួលឆាន់ចង្ហាន់ថ្ងៃត្រង់នៅនឹងផ្ទះបុណ្យ ឬកន្លែងប្រារព្ធពិធីនោះទៀតទេ។ ពោលគឺក្រោយវេរភត្តរួច ក៏ម្ចាស់ពិធីនិមន្តព្រះសង្ឃត្រឡប់ទៅអារាមវិញ។ ចំណែកឯចង្ហាន់ ត្រូវបានម្ចាស់បុណ្យច្រកជាស្រេចដាក់ក្នុងស្រាក់ដើម្បីព្រះសង្ឃយកទៅឆាន់នៅឯវត្តវិញ។

ព្រះសង្ឃកំពុងឆាន់ចង្ហាន់ក្នុងថ្ងៃមួយនៃព្រះរាជពិធីបុណ្យព្រះមេរុ ហ្លួងកាញ្ចនកោដ្ឋ

ទំនៀម (ថ្មី) បែបនេះ ទំនងកើតមានឡើងប្រមាណទសវត្សរ៍ឆ្នាំ១៩៩០ គឺនៅពេលដែលព្រះពុទ្ធសាសនារីកដុះដាលឡើងវិញ និងមានព្រះសង្ឃបួសចាំវស្សាច្រើន ឬមានសិស្សនិស្សិតមកនៅវត្តច្រើន ជាពិសេសនៅក្នុងក្រុងភ្នំពេញ ហើយដែលកាលណុះ មានការអះអាងថា គឺដើម្បីព្រះសង្ឃយកទៅឆាន់ជាមួយព្រះសង្ឃឯទៀតៗនៅឯវត្ត ដែលមិនបាននិមន្តមកចូលរួមពិធីនោះ ក៏ដូចជាអាចារ្យ ឬសិស្សវត្ត ឬអ្នកចាំវត្តឯទៀតបានទទួលទានដែរ។ ការផ្ដល់សារហេតុបែបនេះ ទំនងជាហេតុផលដែលអាចទទួលយកបានមួយជ្រុងដែរ ខណៈដែលចង្ហាន់មានការខ្វះខាតសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃនៅនឹងទីអារាមនោះ។

ទោះបីជាយ៉ាងនេះក្ដី មកដល់សម័យបច្ចុប្បន្ននេះ នៅខណៈដែលសាសនាមានសភាពរឹងម៉ាំជាងមុនហើយ ប្រពៃណី ឬទំនៀមទម្លាប់មួយចំនួន គួររុះរើមកវិញ ជាក់ស្ដែងទំនៀមនិមន្តព្រះសង្ឃឆាន់ចង្ហាន់នៅនឹងផ្ទះ ឬកន្លែងប្រារព្ធពិធីបុណ្យនេះផងដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: