jump to navigation

ភាសា​ខ្មែរ​នៅ​ក្នុង​សង្គម​ថៃ ថ្ងៃចន្ទ 30 ខែ​ឧសភា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីភាសា, ภาษาไทย.
trackback

ប្រជាជនខ្មែរចំណាកស្រុកច្រើនសែននាក់ណាស់ បានកំពុងរស់នៅ ចិញ្ចឹមអាត្មាចោលក្រុមគ្រួសារដើម្បីតែក្រពះនៅលើទឹកដីថៃ។ ការរត់ភៀសខ្លួនមកស្រុកថៃវិញ កាលពីប៉ុន្មានឆ្នាំមុននេះ របស់បណ្ដាកម្មករខ្មែរនៅថៃ គឺជាសក្ខីភាពពីចំនួនដ៏មហាសាលនៃកម្មករចំណាកស្រុករបស់ខ្មែរនៅលើទឹកដីថៃ។

ចំនួនដ៏ច្រើនលើសលប់ (ទី២ បន្ទាប់ពីកម្មករជាតិភូមា) នៃកម្មករខ្មែរលើទឹកដីថៃនេះ តម្រូវឲ្យមានការយកចិត្តទុកដាក់មួយពីសំណាក់រដ្ឋាភិបាលថៃ។ ការផ្ដល់ឱកាសទទួលបានការសិក្សាសម្រាប់កូនៗនៃកម្មករចំណាកស្រុក គឺជានយោបាយមួយដែលរដ្ឋាភិបាលថៃអនុវត្តនាពេលកន្លងមក។ លើសពីនេះទៅទៀតតាមក្រសួងនានាសុទ្ធតែមានថវិកាដើម្បីបំពាក់បំប៉នភាសាប្រទេសជិតខាងសម្រាប់បុគ្គលិករាជការថៃផងដែរ។ មិនត្រឹមតែផ្នែករដ្ឋ វិស័យឯកជននានារបស់ថៃ ក៏បានរួមចំណែកក្នុងការផ្ដល់ភាពងាយស្រួលដល់ជនជាតិខ្មែរដែលកំពុងរស់នៅក្នុងទឹកដីគេដែរ។

ជាទូទៅនៅតាមមន្ទីរក្រសួងរដ្ឋនានា តួយ៉ាងមន្ទីរព្យាបាលដែលមានជនជាតិខ្មែរចូលបម្រើបរិការច្រើន ក៏តែងឃើញមានភ្ជាប់មកជាមួយភាសាខ្មែរផងដែរ។ ក្រៅពីនោះក្រុមហ៊ុនទូរស័ព្ទ បណ្ណបញ្ចូលប្រាក់ ទូរបញ្ចូលប្រាក់ស្វ័យប្រវត្តិ ធនាគារ ទូដកប្រាក់ (អេធីអឹម) …។ល។ សុទ្ធតែមានដាក់បញ្ចូលភាសាខ្មែរផងដែរ។ លើសពីនេះទៀត នៅតាមខេត្តជាប់ព្រំដែនកម្ពុជាមួយចំនួនមានថែមទាំងដាក់ស្លាកភូមិស្រុក ផ្លូវ ជាភាសាខ្មែរផង។

ការប្រើប្រាស់ភាសាខ្មែរនៅក្នុងសង្គមថៃនេះ គឺជាសក្ខីភាពមួយចាំបាច់សម្រាប់ទំនាក់ទំនងក្នុងនាមប្រទេសជិតខាង ថ្មីបើកម្ពុជាមានភាពល្អក់កករនឹងគ្នាក៏ដោយ។ ជាពិសេសនៅខណៈដែលសហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងត្រូវបានបញ្ចូលប្រទេសនានារបស់អាស៊ានឲ្យខិតចូលគ្នានោះ។

ទោះបីយ៉ាងណាក្ដីប្រជាជនថៃ ហាក់មិនមានភាពជំទាស់ ឬបដិសេធចំពោះវត្តមានភាសាខ្មែរទាំងនោះ នៅលើទឹកដីគេដែរ។ ចុះប្រសិនបើមានវត្តមាននានាជាភាសាថៃនៅប្រទេសរបស់អ្នកវិញនោះ តើអ្នកមានប្រតិកម្មយ៉ាងណាដែរ?

ទូរបញ្ចូលប្រាក់ក្នុងទូរស័ព្ទដែលមានដាក់ភាសាខ្មែរ
ទូរបញ្ចូលប្រាក់ក្នុងទូរស័ព្ទដែលមានដាក់ភាសាខ្មែរភាសាខ្មែរនៅក្នុងមន្ទីរពេទ្យមួយនាក្រុងបាងកក

________________________________________
អានផងដែរ៖
១. ការព្យាយាមលែងប្រើ «អក្សរខមខ្មែរ» នៅក្នុងសង្គមថៃ
២. ឥទ្ធិពលអក្សរខ្មែរនៅក្នុងសង្គមថៃ
៣. ភាសាខ្មែរក្នុងទូរអេធីអឹមថៃ

មតិ»

1. ឥទ្ធិពល​អក្សរ​ខ្មែរ​នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2016

[…] ________________________________________ អានផងដែរ៖ ១. ការព្យាយាមលែងប្រើ «អក្សរខមខ្មែរ» នៅក្នុងសង្គមថៃ ២. ភាសាខ្មែរនៅក្នុងសង្គមថៃ […]

2. ការ​ព្យាយាម​លែង​ប្រើ​ «​អក្សរ​ខម​​ខ្មែរ​» ​នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2016

[…] ________________________________________ អានផងដែរ៖ ១. ឥទ្ធិពលអក្សរខ្មែរនៅក្នុងសង្គមថៃ ២. ភាសាខ្មែរនៅក្នុងសង្គមថៃ […]

3. ភាសាខ្មែរក្នុង​ទូរ​អេធី​អឹម​ថៃ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែវិច្ឆិកា 2016

[…] ដូចស្រែខ្មុកធ្លាប់បានដាក់ប្រកាសស្ដីអំពី ភាសាខ្មែរនៅក្នុងសង្គមថៃ រួចម្ដងហើយ នៅក្នុងសង្គមថៃ ភាសាខ្មែរ ក៏ដូចជាភាសាប្រទេសជិតខាងថៃដទៃទៀត មានលាវ និងភូមា ជាដើម ត្រូវបានរដ្ឋាភិបាលថៃលើកតម្កើង ជាពិសេសក្រៅអំពីបើកឱកាសដល់សហគមន៍អាស៊ាន សម្រាប់ប្រជាជនថៃហើយ វាក៏ជាការជួយសម្រួលមួយផ្នែកដល់ប្រជាជនចំណាកស្រុកប្រទេសទាំងបី ដ៏ច្រើនលាននាក់ ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេនៅក្នុងប្រទេសថៃផងដែរ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: