jump to navigation

ប្រវត្តិសាស្ត្រ​ថ្មី នាយក​រដ្ឋ​មន្ត្រី​លាវ បើក​ទ្វារ​វិមាន​រដ្ឋាភិបាល​ឲ្យ​ក្មេង​ៗ​ចូល​ទស្សនា ថ្ងៃសុក្រ 3 ខែមិថុនា 2016

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នានាប្រទេស៖ វៀងចន្ទន៍, សបប. លាវ – កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ដែលជាថ្ងៃបុណ្យកុមារអន្តរជាតិ ថ្មីៗនេះ លោក ថងលុន ស៊ីស៊ុលិត (ល. ສະຫາຍ ທອງລຸນ ສີສຸລິດ) នាយករដ្ឋមន្ត្រីលាវ បានបើកទ្វារវិមានរដ្ឋាភិបាលលាវទទួលស្វាគមន៍ បណ្ដាកុមារ និងអាណាព្យាបាលបានចូលទស្សនា និងរាប់ថាជាលើកទី១ ក្នុងប្រវត្តិសាស្ត្រលាវ ដែលនាយករដ្ឋមន្ត្រីបើកទ្វារផ្ទះស្វាគមន៍ក្មេងៗបែបនេះ។

ហេតុការណ៍នេះបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីថ្មីរបស់លាវកើនឡើងបន្ថែមទៀតនៅតាមប្រព័ន្ធបណ្ដាញសង្គម បន្ទាប់ពីលោកបានឡើងកាន់តំណែងតែប៉ុន្មានខែមកនេះ។

ខ្ញុំកើតមកជាង៤០ឆ្នាំហើយ ទើបតែឃើញនាយករដ្ឋមន្ត្រីបច្ចុប្បន្នផ្ដល់សារសំខានដល់ប្រជាជន និងកុមារ។ លោកទើបតែឡើងកាន់តំណែង និងបានឮតែរឿងល្អៗ ដែលលោកកំពុងព្យាយាមដោះស្រាយ។ សូមឲ្យលោកទទួលបានជោគជ័យ…។ ប្រជាជនលាវម្នាក់បានថ្លែង។

ក្រៅពីបើកទ្វារវិមានរដ្ឋាភិបាលឲ្យក្មេងៗបានចូលទស្សនា និងស្វែងយល់មក លោកនាយករដ្ឋមន្ត្រីលាវ ក៏បានចូលរួមដាំដើមឈើជាមួយក្មេងៗ ប្រកបដោយទឹកមុខរីករាយផងដែរ៕

នាយករដ្ឋមន្ត្រីលាវបើកទ្វារស្វាគមន៍ក្មេងៗ
ក្មេងៗបានចូលអង្គុយកៅអីនាយករដ្ឋមន្ត្រី
នាយករដ្ឋមន្ត្រីដាំដើមឈើជាមួយកុមារភាពសប្បាយរីករាយរបស់នាយករដ្ឋមន្ត្រីលាវ និងកុមារ

រូបភាពពីបណ្ដាញសង្គមលាវ

________________________________
អានផងដែរ
១. លាវមានថ្នាក់ដឹកនាំឈុតថ្មី

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: