jump to navigation

អំពី​ឆត្រ​រួត​ ថ្ងៃ​ចន្ទ 6 ខែ​មិថុនា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ក្រៅអំពីការប្រើប្រាស់ឆត្ររួត នាបច្ចុប្បន្ននេះ សណ្ឋាននៃឆត្ររួតនៅនគរកម្ពុជាយើង មានលក្ខណៈខុសគ្នានឹងឆត្ររួតបុរាណយ៉ាងខ្លាំង។ សណ្ឋានបែបបូរាណនេះ បច្ចុប្បន្នឃើញនៅមានប្រើប្រាស់នៅនគរសៀម។

ឆត្ររួតដែលយើងឃើញដាក់សម្រាប់តាំងនៅតាមព្រះរាជពិធីនានារបស់ព្រះនគរនាពេលបច្ចុប្បន្ននេះ គឺផលិតចេញពីលោហធាតុ មានលាបពណ៌មាស និងមានទំហំតូចជាងឆត្ររួតកាលពីបូរាណនាយ។

ឆត្ររួតកាលពីសម័យដើម មានទំហំធំ និងខ្ពស់សម្បើមណាស់។ ចំណែកឯសណ្ឋានវិញ មានលក្ខណៈឆែកៗរាងស្រដៀងនឹងត្របកឈូក នៅតាមឆត្រនីមួយៗ ពីធំទៅតូចរហូតដល់កំពូលឆត្រ។

ឆត្ររួតបែបបូរាណនេះ ឃើញតាមដាក់តាំងនៅតាមព្រះរាជពិធីនានា មើលទៅសង្ហារ និងមានអំណាចខ្លាំង។ ឆត្ររួតសណ្ឋាននេះ គួរត្រូវបានសើរើ និងយកមកប្រើប្រាស់ឡើងវិញ៕៚

រូបភាពឆត្ររួតសម័យដើម (ក្នុងរង្វង់ក្រហម)
រូបភាពឆត្ររួតសម័យបច្ចុប្បន្ន

Advertisements

មតិ»

1. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017

[…] ឯខែមិថុនា និងកក្កដា ខ្ញុំបានដាក់ប្រកាសជាច្រើនទាក់ទងនឹងការធ្វើដំណើរជុំវិញប្រទេសកម្ពុជា រហូតដល់ទី៨ខេត្ត ក្នុងបេសសកម្មការងារ។ ក្រៅពីនោះ នៅមានប្រកាសមួយចំនួនទៀត ដូចជា៖ អំពីឆត្ររួត, នៅពេលដែលកីឡាបាល់ទាត់កំពុងក្លាយជាកីឡាពេញនិយមមួយរបស់យុវជនខ្មែរ, ៧០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៃព្រះករុណា ព្រះបរមរតនកោដ្ឋ, ១១០ឆ្នាំនៃព្រះរាជទស្សនកិច្ចព្រះចៅផែនដីខ្មែរលើទឹកដីបារាំង, សម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីខ្មែរនាសម័យដើម, ៧ថ្ងៃនៃមរណភាពលោក កែម ឡី បង្ហាញអ្វីខ្លះ?, កីឡា និងជាតិនិយម, ខួបឆ្នាំទី៤៥ ព្រះទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: