jump to navigation

នៅ​ពេល​ដែល​កីឡា​បាល់​ទាត់​កំពុង​ក្លាយ​ជា​កីឡា​ពេញ​និយម​មួយ​របស់យុវជន​ខ្មែរ ថ្ងៃអង្គារ 7 ខែមិថុនា 2016

Posted by សុភ័ក្ត្រ in កីឡា, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងអាចសង្កេតឃើញថាវិស័យកីឡាខ្មែរមានការរីកចម្រើនច្រើនសមគួរ ជាពិសេសកីឡាបាល់ទាត់ បាននឹងកំពុងក្លាយជាកីឡាពេញនិយមមួយសម្រាប់ស្រទាប់យុវជនខ្មែរ។ ការនេះអាចសង្កេតឃើញតាមរយៈការបង្កើតក្លឹបបាល់ទាត់នានា ពីក្លឹបធម្មតារហូតដល់ក្លឹបអាជីព។

នៅតាមទីកន្លែងនានាមិនថាទីក្រុង ឬតាមខេត្តជនបទទេ មានការបង្កើតជាតារាងបាល់ទាត់តូចៗ ឬហៅថាហ្វូតសាល ដើម្បីទាក់ទាញការមកលេងបាល់ ទាំងសម្រាប់ការហាត់ប្រាណផងទាំងហ្វឹកហាត់ផង។

ក្រៅពីការរីកចម្រើនក្នុងការលេងកីឡាបាល់ទាត់នោះ អ្នកស្នេហាវិស័យកីឡានេះ ក៏មានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ផងដែរ។ រៀងរាល់ការប្រកួតម្ដងៗ ជាពិសេសនៅពេលកីឡាករជម្រើសជាតិខ្មែរធ្វើការប្រកួតជាមួយកីឡាមកពីប្រទេសនានានោះ អ្នកស្នេហាបាល់ទាត់រាប់ម៉ឺននាក់បាននាំគ្នាចូលទស្សនាគាំត្ររហូតដល់ពេលចំណុះពហុកីឡដ្ឋានជាតិអូឡាំពិកផងទៀត។

ការរីកចម្រើន នឹងការស្នេហាវិស័យកីឡាបាល់ទាត់នេះ បាននិងកំពុងជួយជំរុញឲ្យមានការលើកកម្ពស់វិស័យកីឡានេះ និងកីឡាករបាល់ទាត់ឲ្យកាន់តែមានសមត្ថភាព និងលូតលាស់យ៉ាងលឿន ហើយដែលនៅពេលអនាគតដ៏ខ្លីនេះ ក្រុមកីឡាករបាល់ទាត់ខ្មែរ និងមានសមត្ថភាពទទួលជ័យជម្នះច្រើនបន្ថែមទៀតជូនជាតិ និងមាតុភូមិ៕

ក្រុមអ្នកគាំទ្រមកទស្សនាបាល់ទាត់ពេញចំណុះ នាពេលកន្លងមក (រូប៖ សប្បាយ)

____________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. កីឡា និងជាតិនិយម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: