jump to navigation

នគរ​ថៃ​ប្រារព្ធ​បុណ្យ​ឆ្នាំ​ទី​៧០ គ្រង​រាជ​សម្បត្តិ​ព្រះ​ចៅ​ផែន​ដី ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​មិថុនា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ព្រះសង្ឃចូលរួមពិធីសាសនានៅឯព្រះបរមរាជវាំងថៃ (រូប៖ Keiichiro Asahara)

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅឯប្រទេសថៃមានប្រារព្ធពិធីបុណ្យជាប្រវត្តិសាស្ត្រមួយឆ្លងខួបឆ្នាំទី៧០ នៃការគ្រងរាជសម្បត្តិនៃ ព្រះមហាក្សត្រិយ៍ថៃ ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហា ភូមិពល អតុល្យតេជមហិត្លាធិបេសរាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ។ ពិធីជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសថៃ ក៏ដូចជានៅតាមបណ្ដាស្ថានទូតនានារបស់ថៃនៅ ទូទាំងពិភពលោក។

ដោយឡែកនៅឯរាជធានីបាងកកឯណុះវិញ លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចន្ទ្រអូជា បានចូលរួមក្នុងពិធីសាសនា បែបព្រះពុទ្ធដោយមានការដាក់បាត្រព្រះសង្ឃជាច្រើនអង្គ នៅឯខាងមុខព្រះបរមរាជវាំងក្រុងបាងកក ជាមួយបណ្ដាមន្ត្រីខ្ញុំរាជការថៃយ៉ាងអធិកអធម។ ប្រជាជនថៃវិញ នាំគ្នាពាក់អាវពណ៌លឿង (ពណ៌សម្គាល់ព្រះមហាក្សត្រិយ៍ថៃ) ចូលរួមពិធីបុណ្យ និងថ្វាយព្រះពរព្រះមហាក្សត្រិយ៍ខ្លួនប្រកដដោយស្វាមីភ័ក្ដិ។

ព្រះករុណា មហា ភូមិពល អតុល្យតេជ ទ្រង់ឡើងគ្រងរាជ្យសម្បត្តិជាព្រះចៅផែនដីថៃ កាលពីថ្ងៃទី៩ ខែមិថុនា គ.ស.១៩៤៦ បន្តពីព្រះជេដ្ឋាព្រះអង្គ។ មកដល់ពេលបច្ចុប្បន្ននេះ ព្រះអង្គគឺជាព្រះមហាក្សត្រិយ៍ដែលគ្រងរាជ្យយូរជាងគេបំផុតនៅលើលោក។ បច្ចុប្បន្ននេះ ព្រះអង្គកំពុងសម្រាកព្យាបាលព្រះរោគឯមន្ទីរពេទ្យ ក្រុងបាងកក៕

នាយករដ្ឋមន្ត្រីថៃ និងភរិយា រួមនិងខ្ញុំរាជការថៃចូលរួមពិធីនៅព្រះបរមរាជវាំងក្រុងបាងកក

_______________________________________________
អានផងដែរ៖
១. ថៃចេញត្រាសញ្ញលក្សណ៍ឆ្លងសិរីរាជសម្បត្តិគ្រប់៧០ឆ្នាំ ព្រះមហាក្សត្រិយ៍ខ្លួន
២. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ

Advertisements

មតិ»

1. ថៃ​ចេញ​ធនបត្រ​ប្រភេទ​៧០​បាទ ឆ្លង​បុណ្យ​ខួប​ឆ្នាំ​ទី​៧០គ្រង​រាជ​សម្បត្តិ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​សីហា 2016

[…] ប្រភេទ១០០០បាទ ៩. នគរថៃប្រារព្ធបុណ្យឆ្នាំទី៧០ គ្រងរា…១០. ថៃចេញធនបត្រ៥០០បាទថ្មី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: