jump to navigation

៧០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃអង្គារ 14 ខែមិថុនា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, Français.
trackback

មកដល់ខែមិថុនា ឆ្នាំ២០១៦ នេះ មានរយៈពេល៧០ឆ្នាំហើយ ដែលកាលណុះ អតីតព្រះមហាក្សត្រិយ៍ដ៏វ័យក្មេង និងអង់អាចរបស់នគរកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ វរ្ម័ន (ព្រះបរមរតនកោដ្ឋ) ព្រះអង្គស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់នគរអាណាព្យាបាល គឺសាធារណរដ្ឋបារាំងសែស។ ព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋលើកដំបូងនេះ ធ្វើឡើងក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីព្រះអង្គត្រូវបានជ្រើសរើសឲ្យឡើងគ្រងរាជសម្បត្តិកាលពីខែមេសា ឆ្នាំ១៩៤១ មក។

ព្រះករុណា ទ្រង់បានបំពេញព្រះរាជកិច្ចទៅកាន់ទីក្រុងប៉ារីស រដ្ឋធានីនៃសាធារណរដ្ឋបារាំងសែស ព្រមទីកន្លែងសំខាន់ៗរបស់ប្រទេសអាណាព្យាបាលអស់ជាច្រើនសប្ដាហ៍ជាមួយបណ្ដារាជប្រតិភូនៃព្រះនគរ។ ជាមួយគ្នានោះ ដែរទ្រង់ក៏បានព្រះរាជានុញ្ញាតឲ្យអតីតក្រុមប្រឹក្សាប្រធានាធិបតី លោក ហ្វេលិស៍ ហ្គូអ៊ីន (Felix Gouin) ក្រាបបង្គំគាល់។ ឧត្ដមស្នងការប្រទេសឥណ្ឌូចិន Georges Thierry d’Argenlieu ព្រមទាំងមន្ត្រីជាន់ខ្ពស់បារាំងជាច្រើនរូបទៀត នៅក្នុងអំឡុងពេលបំពេញព្រះរាជទស្សនកិច្ច។

នេះរាប់ថាជាការយាងបំពេញព្រះរាជទស្សនកិច្ចចម្រើនមេត្រីភាពជាមួយនគរអាណាព្យាបាលប្រកបដោយមេត្រីភាព និងមិត្តភាពដ៏មិនអាចកាត់ថ្លៃបាន ហើយដែលក្រោយមកនគរទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងបានជាប្រយោជន៍រហូតមកដល់គ្រាបច្ចុប្បន្ន៕

ស្ដេចបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំងសែសឆ្នាំ១៩៤៦
ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន ក្នុងព្រះពស្ត្រព្រះចៅផែនដីខ្មែរ ស្ដេចកំពុងត្រួតពលកងទាហានកិត្តិយសបារាំងសែសមុនចូលសវនការជាមួយប្រធានាធិបតីបារាំង
ព្រះករុណា ស្ដេចកំពុងចាប់ដៃស្វាគមន៍លោកឧត្ដមស្នងការប្រទេសឥណ្ឌូចិន Georges Thierry d’Argenlieu នាទីក្រុងប៉ារីស បារាំងសែស

_______________________________________
អានផងដែរ
១. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: