jump to navigation

មិត្តភាព​ខ្មែរ​កូរ៉េ (캄보자 – 조선친선) ថ្ងៃអាទិត្យ 31 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, 한국어.
2 comments

ក្នុងឱកាសខួបឆ្នាំទី៤៥ នៃព្រះទស្សនកិច្ចគ្រាទី៣ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា និងជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា និងព្រះជាយា នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីឆ្នាំ១៩៧១នោះ ស្រែខ្មុកសូមលើកយកចម្រៀងមួយបទ ដែលជាព្រះរាជនិពន្ធនៃព្រះអង្គ ដែលមានចំណងជើងថា៖ មិត្តភាពខ្មែរកូរ៉េ (캄보자 – 조선친선) ជូនប្រិយមិត្រស្ដាប់ ដូចតទៅ៖

_____________________________________
អានផងដែរ៖
១. ខួបឆ្នាំទី៤៥ ព្រះទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
២. ពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកថ្វាយសម្ដេចព្រះប្រមុខរដ្ឋខ្មែរ និងព្រះជាយា

ដើម​ស្ពឺ​មួយ​ដើម ថ្ងៃសៅរ៍ 30 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
23 comments

ពីដើមៗម៉ិញនៅក្បែររបងផ្ទះជីដូនខ្ញុំមានដើមស្ពឺមួយដើម។ ពេលផ្លែម្ដងៗជួនកាលជីដូនខ្ញុំតែងម៉ៅឲ្យគេបេះយកទៅលក់។ ពេលខ្លះខ្ញុំក៏ទៅបេះមកទទួលទានផងដែរ។ កាលពីគ្រានៅកុមារនោះ ចូលចិត្តបរិភោគផ្លែស្ពឺច្រើនសមគួរ។ កាលណុះមិនដូចជាមានចំណីអាហារបរិភោគច្រើនប៉ុន្មានដូចក្មេងៗសម័យបច្ចុប្បន្ននេះទេ។ ខ្ញុំខានហូបផ្លែស្ពឺនេះយូរមកហើយដែរ។ ខ្ញុំចាំបានថា ដើមស្ពឺមួយដើមនេះមានទាំងសត្វពង្រួតធ្វើសំបុកនៅនឹងដើមវាផង៕

ដើមស្ពឺ (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ស្វាយល្ហុងមួយដើម
៥. ដើមដូងទេរមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ល្មុត
១៣. អំពី​អាគុយ

សត្វ​ហិមពាន្ត​នៅ​ទី​ព្រះ​មេរុ​ថៃ (​៦​) ថ្ងៃសុក្រ 29 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, ภาษาไทย.
11 comments

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ មក ស្រែខ្មុកបានដាក់ប្រកាសមួយចំនួនស្ដីអំពីសិល្បៈនៃការតុបតែងព្រះមេរុរបស់ថៃ ក្នុងនោះ គឺការរចនារូបសត្វហិមពាន្តនៅទីព្រះមេរុទាំងនោះ តាមឥទ្ធិពលនៃលទ្ធិព្រាហ្មណ៍។ ជាបន្តទៅទៀតនេះ ស្រែខ្មុកសូមលើកយកសត្វហិមពាន្តចំនួន១០ប្រភេទទៀត ដែលថៃបានយកមករចនានិងដាក់តាំងនៅទីព្រះមេរុ ដូចតទៅនេះ៖

«សកុណក្រៃសរ» (สกุณไกรสร) ខ្លួនជាសិង្ហ ក្បាលជាសត្វស្លាប មិនមានស្លាប មានផ្ទៃព័ណ៌ឈាមជ្រូកស្រាល

«សកុណគជសីហ៍» (สกุณคชสีห์) ក្បាលជាគជសីហ៍ មានស្លាប និងកន្ទុយជាសត្វស្លាប

«សកុណម័ង្ករ» (สกุณมังกร) ក្បាលជាសត្វស្លាប ដងខ្លួន និងកន្ទុយជាសត្វម័ង្ករ

«សដាយុស» (สดายุ) ជាស្ដេចសត្វស្លាបក្នុងរឿងរាមកេរ្ដិ៍ មានខ្លួនព័ណ៌បៃតង

«សម្ពាទី» (สัมพาที) ជាស្ដេចសត្វស្លាបក្នុងរឿងរាមកេរ្ដិ៍ មានខ្លួនព័ណ៌ក្រហមស្រាល

«សិន្ធពនទ្ធី» (สินธพนัทธี) ជាសេះ កន្ទុយជាត្រី ទំនងជាសេះទឹក មានផ្ទៃពណ៌ស ចុងកន្ទុយពណ៌ក្រហមស្រាល

«សិន្ធពកុញ្ជរ» (สินธพกุญชร) ខ្លួនជាសេះ ក្បាលជាដំរី ពណ៌បៃតងខ្ចី ខ្នងនិងក្រញ៉ាំជើងពណ៌ខ្មៅ

«សិន្ធុបក្សី» (สินธุปักษี) ខ្លួនជាសត្វស្លាប ផ្ទៃពណ៌ខៀវ

«សិង្ហ ឬរាជសីហ៍» (สิงห์ หรือ ราชสีห์) ខ្លួនជាសិង្ហ ជើងមានក្រចក កន្ទុយកង់ៗ

«សិង្ហស្លាប» (สิงห์ปีก) ក្បាល និងខ្លួនជាសិង្ហ មានស្លាប

រូបភាពត្រូវបានរក្សាសិទ្ធិពីប្រភពនានានៅលើគេហទំព័រ

________________________________________________
អានផងដែរ៖
១. កិន្នរ និងកិន្នរី
២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៣. សត្វហិមពាន្ត
៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ
៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២)
៦. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៣)
៧. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៤)
៨. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៥)
៩. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៧)
១០. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៨ – ចប់)

អំពី​សហករណ៍ ថ្ងៃ​ព្រហស្បតិ៍ 28 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in អំពីភាសា, អំពីស្រុកខ្មែរ, ภาษาไทย.
1 comment so far

បីថ្ងៃមកនេះ រាប់ទាំងថ្ងៃនេះផង (២៨ កក្កដា ២០១៦) ខ្ញុំបានទៅទស្សនកិច្ចសិក្សាទៅកាន់សហករណ៍កសិកម្មដែលទទួលបានជោគជ័យយ៉ាងហោចណាស់ក៏៣កន្លែងដែរ នៅភាគឦសានរបស់ប្រទេសថៃ។ ការរួមគ្នាបង្កើតជាសហករណ៍របស់ប្រជាកសិករថៃ ត្រូវបានមើលឃើញថាជាគំរូដែលទទួលបានជោគជ័យមួយសម្រាប់អភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពប្រជាជនទាំងនោះ។

ពាក្យសហករណ៍នេះ នៅក្នុងវចនានុក្រមខ្មែរកំណត់និយមន័យថា៖

សហករណ៍ មានអត្ថន័យដូចគ្នានឹង សហកម្ម ដែរ ប៉ុន្តែសព្វថ្ងៃប្រើសំដៅយកក្រុមហ៊ុនឬអង្គការដែលប្រមូលផ្តុំជនអ្នកបង្កើតផលផ្សេងៗ ឬអ្នកទទួលទិញ ដើម្បីយកកម្រៃមកចែកគ្នាតាមសមគួរដល់ប្រាក់ដើម ដែលបានចូលហ៊ុន ឬតម្លៃដែលសមាជិកម្នាក់ៗបានទិញ (ពុំមែនជាជំនួញទេ) : បង្កើតសហករណ៍, ទិញអីវ៉ាន់នៅសហករណ៍ ។ 

បើពិនិត្យមើលក្នុងសម័យមុនសង្គ្រាម គឺសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង សហករណ៍នានានៅក្នុងប្រទេសកម្ពុជាយើងក៏មានដំណើរការ និងមានការរីកចម្រើនមិនខុសពីប្រទេសថៃនាសម័យបច្ចុប្បន្ននេះទេ។ តែដោយសារតែសង្គ្រាម ជាពិសេស គឺក្នុងរបបខ្មែរក្រហម ពាក្យ «សហករណ៍» នេះត្រូវបានប្រើប្រាស់ ធ្វើឲ្យខូចន័យដើម និងមិនត្រឹមតែប៉ុណ្ណោះបានធ្វើឲ្យប្រជាជនខ្មែរមានភាពភ័យរអា នៅពេលដែលពួកគាត់ឮពាក្យនេះ។ ជាហេតុធ្វើឲ្យការប្រមូលផ្ដុំនានារបស់ប្រជាកសិករខ្មែរមានភាពលំបាក និងមិនទទួលបានជោគជ័យ។

ទោះបីជាយ៉ាងនេះក៏ដោយ ចាប់តាំងពីដើមឆ្នាំ២០០០មក តាមរយៈក្រសួងកសិកម្ម មានការផ្ដួចផ្ដើមឲ្យរៀបចំជាសហករណ៍កសិកម្មឡើងវិញ។ ក្រសួងបានផ្ដួចផ្ដើមធ្វើសេចក្ដីព្រាងច្បាប់ស្ដីអំពីសហករណ៍កសិកម្ម ក្រោមរូបភាពសហគមន៍អភិវឌ្ឍន៍កសិកម្ម ជំនួសឲ្យពាក្យសហករណ៍ និងទទួលបានការអនុម័តពីរដ្ឋសភា កាលពីឆ្នាំ២០១៣៕

_______________________________________
អានបន្ថែម៖
១. រដ្ឋសភាអនុម័តច្បាប់ ស្ដីពីសហករណ៍កសិករ ដែលក្រសួងកសិកម្មបានស្នើឡើង ដើម្បីពង្រីកសេដ្ឋកិច្ច
២. រដ្ឋមន្ត្រីកសិកម្មរំលឹកពីសហករណ៍កសិកម្មនៅកម្ពុជា
៣. ប្រវត្តិសហករណ៍នៅកម្ពុជា

 

ស្ថាន​ភាព​ក្អម​ឆ្នាំង​ឯ​កំពង់​ឆ្នាំង ថ្ងៃពុធ 27 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
3 comments

កាលពីអំឡុងពេលដែលខ្ញុំបានទៅបំពេញការងារនៅខេត្តកំពង់ឆ្នាំងនាខែមិថុនា កន្លងមកនោះ ខ្ញុំបានទៅទស្សនាកន្លែងធ្វើក្អមឆ្នាំងមួយឯភូមិបាញ់ឆ្កុល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

អ្វីដែលជាបញ្ហាកង្វល់របស់ប្រជាជនដែលកំពុងប្រកបរបរនេះនោះគឺទីផ្សារដែលមានលក្ខណៈប្រកួតប្រជែងខ្លាំង ជាពិសេសរបស់ដែលនាំចូលពីក្រៅប្រទេស។ អ្វីដែលជាការកត់សម្គាល់មួយទៀតនោះ គឺផលិតផលបងប្អូនខ្មែរយើងនៅទីនោះ ហាក់មិនមានគុណភាពល្អដើម្បីប្រកួតប្រជែងជាមួយទីផ្សារទេ។ ហេតុដូចនេះសង្ឃឹមថានឹងមានអង្គការ ឬស្ថាប័នជំនាញនានាអាចចុះទៅជួយពួកគាត់ ដើម្បីលើកកម្ពស់វិស័យនេះ និងក៏ដូចជាជួយដល់សេដ្ឋកិច្ចរបស់ពួកគាត់ទាំងនោះផងដែរ៕

សកម្មភាពផលិតរបស់បងប្អូនប្រជាសិប្បករ

_____________________________________________
អានផងដែរ៖
១. មកខេត្តកំពង់ឆ្នាំង
២. សិប្បកម្មអំពីឫស្សីនៅឯខេត្តកំពង់ឆ្នាំង
៣. ផលិតផលកំពង់ឆ្នាំង

Repost: ផាសុក, ផាសុកភាព ថ្ងៃអង្គារ 26 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in អំពីភាសា.
add a comment

ខ្ញុំតែងតែសង្កេតឃើញថាគ្រប់សារព័ត៌មាននានាព្រមទាំងគេហទំព័រផង សរសេរពាក្យ ផាសុកនិង ផាសុកភាព នេះមិនត្រូវទេ ដោយគេសរសេរជា ផាសុខ និង ផាសុខភាព វិញ។

នៅក្នុងវចនានុក្រមខ្មែរ៖

ផាសុក បា. ( ន. ) សេចក្ដីសុខ, សេចក្ដីសម្រាន្ត, សេចក្ដីសប្បាយ : នៅតាមផាសុក។

បើតាមវចនានុក្រមពាក្យ ផាសុក មានថ្នាក់ពាក្យជានាមស្រេចទៅហើយ ហេតុដូចនេះខ្ញុំមិនដឹងជាយ៉ាងម៉េចបានជាគេដាក់ «ភាព» បន្ថែមទៀតឡើយ។ បើទោះជាយ៉ាងនេះក្ដីពាក្យផាសុកភាព ត្រូវសរសេរបែបនេះ ដោយ ផាសុក + ភាព មិនមែន ផាសុខ + ភាព ជា ផាសុខភាព នោះទេ៕

កម្ពុជា ត្រូវ​បាន​រិះគន់​ជា​ថ្មី​លើ​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃចន្ទ 25 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អាស៊ាន.
add a comment

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ នៅទីក្រុងវៀងចន្ទន៍។ AFP

ភ្នំពេញ: កម្ពុជា ជាថ្មីម្តងទៀតត្រូវបានរិះគន់ចំពោះភាសារារាំងមិនឲ្យមានការចេញសេចក្តីថ្លែងការណ៍អាស៊ាន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ តែប៉ុន្មានសប្តាហ៍ បន្ទាប់ពី តុលាការ មជ្ឈត្តការអន្តរជាតិ បានសម្រេចច្រានចោលការអះអាងពីអធិបតេយ្យ លើដែនសមុទ្រនោះ។

រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កំពុងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន លើកទី ៤៩ ក្នុងទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ដែលនៅទីនោះមន្រ្តីការទូតអាស៊ីអាគ្នេយ៍មួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា កម្ពុជា គឺជាប្រទេសតែមួយគត់ដែលរារាំងការចេញសេចក្តីថ្លែងការណ៍មួយស្តីពីដែនទឹកជម្លោះ។

មន្រ្តីការទូតនោះ បានថ្លែងកាលពីថ្ងៃសៅរ៍ថា៖ «វាជាការបារម្ភធ្ងន់ធ្ងរ។ កម្ពុជា គឺប្រឆាំងស្ទើរគ្រប់រាល់អ្វីៗទាំងអស់ សូម្បីសំដៅទៅការគោរពដំណើរការច្បាប់និងការទូតដែលមានរួចហើយនៅក្នុងសេចក្តីថ្លែងការណ៍មុនៗ»។

អានបន្តនៅគេហទំព័រភ្នំពេញប៉ុស្តិ៍

%d bloggers like this: