jump to navigation

ក្រុង​បាត់ដំបង​ថ្ងៃ​នេះ ថ្ងៃ​សៅរ៍ 2 ខែ​កក្កដា 2016

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ.
trackback

រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខ្ញុំបានទៅស្នាក់នៅតាមបណ្ដាលទីរួមខេត្តជាច្រើនក្នុងប្រទេសកម្ពុជាយើង អ្វីដែលសង្កេតក្រុងបាត់ដំបងមានសភាពអ៊ូអរជាងបណ្ដាក្រុងណាណាទាំងអស់។ ក្រុងបាត់ដំបងថ្ងៃនេះមានភាពរីកចម្រើន និងពាណិជ្ជកម្មមិនចាញ់ទីក្រុងភ្នំពេញប៉ុន្មានទេ អាចរាប់ថាជាទីក្រុងជំនួញទី២បន្ទាប់ពីក្រុងភ្នំពេញក៏ថាបាន។

តាំងពីព្រឹកដល់យប់ចរាចរណ៍ជាច្រើនខ្វែងខ្វាត់កាត់តាមស្ពានទាំងហ្លាយនៃស្ទឹងសង្កែ។ មនុស្សម្នាធ្វើដំណើរដើម្បីទៅប្រកបរបរចិញ្ចឹមក្រពះរបស់ពួកគេ។ តាមពេលរសៀលវិញ មានប្រជាជនអ្នកក្រុងជាច្រើននាំគ្នាបញ្ចេញកម្លាំងកាយ បែបសណ្ឋានផ្សេងៗនៅតាមសួនប្របនឹងស្ទឹងសង្កែ យ៉ាងច្រើនកុះករគួរជាទីគណនា។

ចំពោះវិស័យកសាងវិញ ក្រុងបាត់ដំបងថ្ងៃនេះ ក៏ឃើញមានការសាងសង់សំណង់ធំៗ ខ្ពស់ៗ និងផ្ទះល្វែងយ៉ាងច្រើនសណ្ឋាននឹងទីក្រុងភ្នំពេញដែរ។ តែអ្វីដែលក្រុងបាត់ដំបងមានប្រៀបខាងវឌ្ឍនធម្មលោកខាងលិចនោះ គឺក្រុងតូចមួយនេះ មានអគារផ្ទះល្វែងដែលជាសិល្បៈចម្រុះរវាងបារាំងចិន និងខ្មែរយ៉ាងច្រើនគួរជាទីចាប់អារម្មណ៍និងទេសចរណ៍។ អនាគតនាពេលដ៏ខ្លីខាងមុខនេះ ក្រុងបាត់ដំបងនឹងក្លាយជាក្រុងដ៏ទំនើប និងអ៊ូអរមួយទៀតរបស់កម្ពុជាមិនខាន៕

_____________________________________________
អានផងដែរ៖
១. មកខេត្តបាត់ដំបង
២. ភ្នំពេញល្ងាចនេះ

Advertisements

មតិ»

1. មក​ខេត្ត​បាត់ដំបង | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 10 ខែ​កក្កដា 2016

[…] _____________________________________________ អានផងដែរ៖ ១. មកខេត្តស្វាយរៀង ២. មកខេត្តកំពត ៣. មកខេត្តព្រះសីហនុ ៤. មកខេត្តកោះកុង ៥. មកខេត្តកំពង់ឆ្នាំង ៦. មកខេត្តពោធិសាត់ ៧. សណ្ឋាគារក្លាស់ស៊ី & ស្ប៉ា ៨. មកខេត្តបន្ទាយមានជ័យ ៩. ក្រុងបាត់ដំបងថ្ងៃនេះ […]

2. ភ្នំពេញ​ល្ងាច​នេះ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 13 ខែ​កក្កដា 2016

[…] _____________________________________________ អានផងដែរ៖ ១. ក្រុងបាត់ដំបងថ្ងៃនេះ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: