jump to navigation

១១០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សនកិច្ច​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​លើ​ទឹក​ដី​បារាំង ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កក្កដា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, Français.
trackback

ឆ្នាំ២០១៦ នេះ គឺជាឆ្នាំគម្រប់១១០គត់នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រព្រះចៅផែនដីខ្មែរ ទៅកាន់សាធារណរដ្ឋបារាំងសែស ម្ចាស់អាណានិគម។ ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ចមចក្រពង្ស រួមនិងព្រះរាជបរិពារជាច្រើននាក់បានធ្វើដំណើរដោយវិថីជលមា ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់តាំងពីខែមិថុនា រហូតដល់ខែកក្កដា គ.ស.១៩០៦ គឺពីរឆ្នាំបន្ទាប់ពីទ្រង់បានឡើងគ្រងរាជសម្បត្តិបន្តពីព្រះបរមជេដ្ឋាធិរាជ។

ព្រះករុណា ព្រះសិរីសុវត្ថិ (រូបក្នុងរង្វង់ក្រហម) នៅប្រទេសបារាំង

ក្រៅអំពីយាងទៅបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋដើម្បីចម្រើនមេត្រីភាពនៅទីក្រុងប៉ារីស ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ទៅកាន់សាធារណរដ្ឋបារាំងគ្រានោះក៏គឺដើម្បីចូលរួមក្នុងការតាំងពិព័រណ៍អាណានិគម នៅទីក្រុងម៉ារសី ដើម្បីពិភពលោកបានស្គាល់ប្រាសាទនគរវត្តដ៏ល្បីល្បាញរបស់ខ្មែរហើយ ក៏ដូចជារបាំព្រះរាជទ្រព្យដ៏អស្ចារ្យរបស់នគរខ្មែរយើង ដែលទ្រង់បាននាំទៅជាមួយនោះផងដែរ។ (អានប្រកាសហ្លួងសិរីសុវត្ថិ និងភាពរន្ទឺនៃរបាំព្រះរាជទ្រព្យខ្មែរនៅក្រៅប្រទេស)

បន្ទាប់ពីដឹងស្ដីអំពីព្រះរាជទស្សនកិច្ចព្រះចៅផែនដីខ្មែរលើទឹកដីខ្លួន ប្រជាជនបារាំងរាប់ពាន់នាក់ បានចេញមកស្វាគមន៍ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គយាងបំពេញព្រះរាជកិច្ច។

ទស្សនាវដ្ដីនានារបស់បារាំង ជាពិសេសសារព័ត៌មាន Le Petit Journal បានចុះផ្សាយអំពីព្រះរាជទស្សនកិច្ចនេះ ព្រមទាំងបានពណ៌នាថា ការមកគ្រានេះគឺជាលើកទីមួយនៃពង្សាវតារក្រុងកម្ពុជា ដែលអង្គព្រះប្រមុខស្ដេចយាងចេញក្រៅប្រទេសរហូតមកដល់ទ្វីបអឺរ៉ុប។ ការចុះផ្សាយនេះបានធ្វើឲ្យកិត្តិស័ព្ទរបស់ទ្រង់ និងកម្ពុជា កាន់តែសុះសាយបន្ថែមទៀតលើឆាកអន្តរជាតិ។

ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្ស័ត្រិយ៍ខ្មែរជាលើកដំបូងនៅក្រៅប្រទេសនេះ ក្រៅអំពីលើកស្ទួយវប្បធម៌ខ្មែរឲ្យពិភពលោកបានដឹង យើងអាចចាត់ទុកថាជាការបើកទ្វារស្រុកខ្មែរឈានទៅរកពិភពខាងក្រៅកាន់តែទូលំទូលាយបន្ថែមឡើង។ ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គកាលពី១១០ឆ្នាំមុននេះ ពិតជាបានផ្ដល់សារប្រយោជន៍ដល់ប្រទេសកម្ពុជា និងប្រជារាស្ត្រនាសម័យក្រោយៗមកទៀត ជាពិសេសចំណងមេត្រីភាពដ៏ស្អិតរមួតរវាងនគរខ្មែរ និងនគរបារាំងសែស។ ក្រៅពីពិភពលោកបានស្គាល់ខ្មែរច្បាស់ឡើង ប្រជារាស្ត្រខ្មែរក៏មានឱកាសស្គាល់ពិភពខាងក្រៅកាន់តែច្រើនឡើងៗដែរ៕

ការសែតបារាំងចុះផ្សាយពីដំណើរទស្សនកិច្ចរបស់ព្រះចៅផែនដីខ្មែរ
ស្ដេចយាងព្រះទីនាំងអស្វតរជាមួយមន្ត្រីបារាំងសែសស្ដេចយាងព្រះទីនាំងរថយន្តស្ដេចយាងដល់ក្រុងម៉ារសីក្រុមមន្ត្រីនិងរាជបរិពារដង្ហែព្រះអង្គ

_______________________________________
អានផងដែរ
១. កាលទ្រង់ប្រពាសអឺរ៉ុប
២. ហ្លួងសិរីសុវត្ថិ និងភាពរន្ទឺនៃរបាំព្រះរាជទ្រព្យខ្មែរនៅក្រៅប្រទេស
៣. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: