jump to navigation

សម្លៀក​បំពាក់​ឯក​សណ្ឋាន​មន្ត្រី​ខ្មែរ​នា​សម័យ​ដើម ថ្ងៃសុក្រ 15 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
trackback

នៅកាលដែលគ្រានគរខ្មែរមានប្រពៃណីឯកលក្ខណៈប្រចាំជាតិខ្លួននោះ សម័យដើមម៉ិញ ទាំងព្រះមហាក្សត្រិយ៍ ទាំងមន្ត្រីខ្ញុំរាជការតូចធំ តែងគ្រងសម្លៀកបំពាក់ ព្រមទាំងឯកសណ្ឋានពេញយសយ៉ាងស័ក្ដិសមពេលមានព្រះរាជពិធីនីមួយៗទាំងនៅក្នុងព្រះនគរ ក៏ដូចជាចេញក្រៅព្រះនគរ។

ការគ្រងឯកសណ្ឋានប្រចាំជាតិរបស់មន្ត្រីខ្មែរនាសម័យកាលណុះ វាមិនត្រឹមតែបង្ហាញអំពីអត្តសញ្ញាណជាតិដ៏រុងរឿងមួយទេ តែវាក៏បានបង្ហាញអំពីភាពប្រណីត និងស្នាដៃសិល្បៈតុបតែងខ្លួនរបស់ជាតិខ្មែរនាសម័យនោះផងដែរ។ ប្រសិនបើយើងសង្កេតមើលពីអតីត បើទោះបីជានគរខ្មែរស្ថិតនៅក្រោមអាណាព្យាបាលបារាំងសែសក៏ដោយចុះ ការរចនាឯកសណ្ឋានសម្រាប់មន្ត្រីខ្មែរ ត្រូវបានធ្វើឡើងយ៉ាងមានសោភណ្ឌ បូកបញ្ចូលការពាក់ស្បែកជើងប៊ូ ជាមួយនឹងស្រោមជើងខ្មៅ ឬសតាមបែបបារាំងផងដែរ។ ក្រៅពីនោះ គឺមានឯកលក្ខណៈជាខ្មែរទាំងអស់។

ការគ្រងសម្លៀកបំពាក់ឯកសណ្ឋានរបស់មន្ត្រីខ្មែរទាំងនោះ ត្រូវបានឃើញអនុវត្តតមកជាហូរហែរហូតមកដល់សម័យសង្គមរាស្ត្រនិយមនៃព្រះករុណា ព្រះបរមរតនកោដ្ឋ។ (អានប្រកាស៖ ឯកសណ្ឋានពេញយសនៃមន្ត្រីខ្មែរសម័យសង្គមរាស្ត្រនិយម) ព្រះករុណា ព្រះបរមរតនកោដ្ឋព្រះអង្គផ្ទាល់ តែងតែគ្រងឯកសណ្ឋានរាជបវេណីជាដរាប ទាំងនៅក្នុងប្រទេស ទាំងពេលព្រះអង្គយាងបំពេញព្រះរាជកិច្ចឯនគរក្រៅ។ ចំណែកឯមន្ត្រីនានាវិញ សុទ្ធតែមានសម្លៀកបំពាក់ឯកសណ្ឋានខ្មែរទៅតាមបែបបទ និងបែបផែនផ្សេងៗ ជាពិសេសនៅពេលចូលគាល់ព្រះចៅផែនដី។ ទាំងនោះ គឺជាទំនៀមដែលគួរឲ្យកោតសរសើរចំពោះបដិបត្តិនាសម័យដើម៕

មន្ត្រីខ្មែរក្នុងសម្លៀកបំពាក់ឯកសណ្ឋានពេលដង្ហែព្រះរាជានុកោដ្ឋទៅកាន់ប្រទេសបារាំង កាលពីគ.ស.១៩០៦ព្រះករុណា ព្រះបរមរតនកោដ្ឋកាលទ្រង់យាងបំពេញនគរបារាំងសែសមន្ត្រីខ្មែរ (រូបស្ដាំបង្អស់) ក្នុងឯកសណ្ឋានពេញយសពេលនាំភ្ញៀវចូលគាល់សម្ដេចព្រះមហាក្សត្រិយានី នាសម័យសង្គមរាស្ត្រនិយមសម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីខ្មែរក្នុងព្រះរាជពិធីរាជាភិសេកព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ កាលគ្រាទសវត្សរ៍១៩៦០
ឯកសណ្ឋានមន្ត្រីទូត (ស្ដាំ) ខ្មែរនាសម័យសង្គមរាស្ត្រនិយម

_____________________________________________
អានផងដែរ៖
១. ការស្លៀកពាក់របស់លោកនាយករដ្ឋមន្ត្រីនៅលើឆាកអន្តរជាតិ
២. ឯកសណ្ឋានពេញយសនៃមន្ត្រីខ្មែរសម័យសង្គមរាស្ត្រនិយម
៣. ការស្លៀកឈុតខ្មែរក្នុងពិធីផ្លូវរដ្ឋនារជ្ជកាលហ្លួងបរមរតនកោដ្ឋ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: