jump to navigation

៧​ថ្ងៃ​នៃ​មរណភាព​លោក កែម ឡី បង្ហាញ​អ្វី​ខ្លះ​? ថ្ងៃសៅរ៍ 16 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

មកដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះ មានរយៈពេល៧ថ្ងៃហើយ បន្ទាប់ពីលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងចិត្តឆើត បាញ់ប្រហារកណ្ដាលទីក្រុងរហូតដល់ស្លាប់នៅនឹងកន្លែងភ្លាមៗ។ រយៈពេល៧ថ្ងៃបន្ទាប់ពីមរណភាពនេះ តើវាបានបង្ហាញអ្វីខ្លះ ហើយថា តើសង្គមខ្មែរបានរៀនសូត្រអ្វីខ្លះ?

បន្ទាប់ពីគ្រាន់តែដឹងដំណឹងភ្លាមពីមរណភាពរបស់លោក កែម ឡី នោះ មិនដឹងជាជនខ្មែរមកពីទីណា នាំគ្នាសំដៅមកទីកន្លែងកើតហេតុ ប្រទេចផ្ដាសាជនដៃដល់ ប្រៀបប្រដូចពួកគេកំពុងបាត់បង់សាច់ញាតិផ្ទាល់របស់គេដូច្នេះផងដែរ។ អ្នកខ្លះវិញយំញ័រខ្លួនទទ្រើត សោកស្ដាយលោក កែម ឡី។ សារព័ត៌មានធំៗទូទាំងពិភពលោកបាននាំគ្នាចុះផ្សាយពីអំពើឃាតកម្មនេះ ឯអ្នកការទូតបរទេសនានា រួមទាំងមេដឹកនាំបរទេសមួយចំនួនផង បាននាំគ្នាចេញសេចក្ដីថ្លែងការណ៍ និងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ។ មិនទាំងបានប៉ុន្មានម៉ោងផង ប្រជាជនខ្មែររាប់ម៉ឺននាក់បានចេញមកដង្ហែសពរបស់លោកឥតមានការណាត់ទុក ទៅកាន់កន្លែងធ្វើបុណ្យឯត្រើយម្ខាងនៃក្រុងភ្នំពេញ។ រហូតដល់ពួកគេចាត់ទុកលោក កែម ឡី ជាវីវជនមួយរូប របស់កម្ពុជាផងទៀត។

មនុស្សម្នាច្រើនម៉ឺននាក់បានចេញមកដង្ហែសពលោក កែម ឡី តែប៉ុន្មានម៉ោងក្រោយពេលលោកត្រូវបានធ្វើឃាត (រូប៖ វិទ្យុអាស៊ីសេរី)
ពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចូលរួមបុណ្យសព លោក កែម ឡី (រូប៖ វិទ្យុអាស៊ីសេរី)

ចាប់តាំងពីថ្ងៃបុណ្យសពទី១ រហូតមកដល់ថ្ងៃទី៧ នេះ មនុស្សម្នាឥតបានអញ្ជើញ រាប់ម៉ឺននាក់បានមកសម្ដែងមរណទុក្ខ ចូលរួមពិធីបុណ្យ រាប់ទាំងថ្នាក់ដឹកនាំអង្គទូតនានានៅកម្ពុជាផងដែរ។ ការមកចូលរួមធ្វើបុណ្យសពលោក កែម ឡី ដែលជាសាមញ្ញជនមួយរូប (មិនមែនឥស្សរជនជាតិ) របស់ពលរដ្ឋខ្មែរ នាពេលនេះ វាគឺជាការពិតមួយដែលមិនអាចប្រកែកបានថា លោក កែម ឡី គឺជាវីរបុរសមួយរូប សម្រាប់ជនកម្ពុជាមួយចំនួនមិនតិច ដែលកំពុងអស់សង្ឃឹមនឹងជោគវាសនាប្រទេសជាតិខ្លួននោះឯង។

រាប់ទាំងពីការជំទាស់ជាមួយអាជ្ញាធរម្ដងជាពីរដងក្នុងករណីដឹកសពលោក កែម ឡី ពីកន្លែងកើតហេតុ រហូតដល់សម្រេចយករថយន្តផ្ទាល់របស់លោក (កែម ឡី) ដើម្បីដឹកសពនោះ គឺសុទ្ធសឹងជាសញ្ញាណនៃការមិនទុកចិត្តទាំងស្រុងរបស់ពលរដ្ឋទាំងនោះ ទៅលើអាជ្ញាធរ (អ្នកដឹកនាំ) ក៏ដូចជាការអស់ជំនឿទៅលើប្រព័ន្ធនានារបស់ជាតិ យ៉ាងដូច្នោះដែរ។

ការចេញមករបស់មនុស្សទាំងហ្វូងទាំងហ្វាយតែមួយពព្រិចភ្នែកដើម្បីដង្ហែសពលោក កែម ឡី ទៅកាន់កន្លែងធ្វើបុណ្យនោះ បើមើលឲ្យដិតទៅ វាទំនងជាការធ្វើបាតុកម្មបែបព្រឹត្តិន័យមួយនៃប្រជាពលរដ្ឋទាំងនោះ ដែលសម្ដែងការមិនពេញចិត្ត នឹងប្រឆាំងការធ្វើឃាតកម្មលោក កែម ឡី នោះឯង។ វាក៏អាចបញ្ជាក់ថា ពួកគេ (ប្រជាជន) ទាំងនោះ កំពុងតវ៉ា និងសម្ដែងមតិដ៏ឈឺចាប់មួយផងដែរ ជាពិសេសការបន្តចេញមកធ្វើបុណ្យលោក នៅឯវត្តទាំងថ្ងៃទាំងយប់ក្នុងរយៈពេល៧ថ្ងៃមកនេះ រហូតដល់ក្រុមគ្រួសារសពសម្រេចពន្យាពេលដើម្បីបន្តធ្វើបុណ្យសពឲ្យបានច្រើនថ្ងៃបន្ថែមទៀតដោយគ្មានពេលកំណត់។

សរុបមកអំពើឃាតកម្ម និងមរណភាពលោក កែម ឡី រយៈពេល៧ថ្ងៃមកនេះ វាគឺជាមេរៀនដ៏មានតម្លៃមហិមា ប្រកបដោយភាពរន្ធត់ និងឈឺចាប់សម្រាប់ប្រជាជនខ្មែរជាច្រើននាក់ រាប់ទាំងអ្នកដែលសម្ដែងឲ្យឃើញនៅក្នុងទីប្រារព្ធពិធីបុណ្យ ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាប្រជាជនដែលស្ងាត់ស្ងៀមជាច្រើននាក់រាប់មិនអស់ឯទៀត៕

______________________________________
អានផងដែរ៖
១. មរណភាពដែលជញ្ជួយផែនដី៖ កែម ឡី វីរបុរសខ្មែរសម័យថ្មី
២. អឹ ហ្វែវែល្ល ដេយ៍

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: