jump to navigation

បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា ថ្ងៃអង្គារ 19 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ.
trackback

  • អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា?

អាសាឍបូជា ឬអាសាឡ្ហបូជា រាប់ថាជាថ្ងៃសំខាន់មួយទៀតរបស់ពុទ្ធសាសនិកជន ដែលត្រូវគ្នានឹងថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ។ នៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើង៤ប្រការ ដូចតទៅនេះ៖

  1. ជាថ្ងៃដែលព្រះបរមសាស្ដាទ្រង់សម្ដែងព្រះធម្មទេសនាជាលើកដំបូង ដល់បញ្ចវគ្គីយ៍ទាំង៥រូប នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ក្បែរនគរពារាណសី
  2. ជាថ្ងៃដែលព្រះបរមសាស្ដាទ្រង់បានព្រះសាវកអង្គដំបូង គឺព្រាហ្មណ៍កោណ្ឌញ្ញៈ ដែលបានសម្រេចព្រះធម្មអង្គដំបូង
  3. ជាថ្ងៃដែលមានព្រះសង្ឃកើតឡើងជារូបដំបូង គឺព្រះអញ្ញាកោណ្ឌញ្ញៈ និងទទួលបានការឧបសម្ប័ទជាព្រះភិក្ខុរូបដំបូងក្នុងព្រះពុទ្ធសាសនា
  4. ជាថ្ងៃកើតឡើងនូវព្រះរតនត្រ័យពេញបរិបូរណ៍ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គ្រប់ជាលើកទីមួយ
  • កម្ពុជាមិនមានប្រារព្ធបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា

សម្រាប់កម្ពុជប្រទេស បុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា មិនមានប្រារព្ធធ្វើឡើងទេ។ កម្ពុជាប្រារព្ធតែបុណ្យពីរប៉ុណ្ណោះ គឺមាឃបូជា និងវិសាខបូជា៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: