jump to navigation

កីឡា និង​ជាតិ​និយម ថ្ងៃ​ព្រហស្បតិ៍ 21 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in កីឡា, បរិយាយ​ថ្ងៃ​នេះ.
trackback

ល្ងាចថ្ងៃព្រហស្បតិ៍ (២១ កក្កដា ២០១៦) នេះ មានព្រឹត្តិការណ៍មួយ គឺការប្រកួតខ្វែង ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ ពានរង្វាន់យុវជនអាស៊ី រវាងក្រុមយុវជនមកពីប្រទេសកម្ពុជា និងប្រទេសមហាមិត្រជិតខាងដ៏យូរលង់ វៀតណាម។ ការប្រកួតនេះ មានលក្ខណៈជាប្រវត្តិសាស្ត្រ និងស្វិតស្វាញបំផុត ដោយម្ខាងៗត្រូវដណ្ដើមយកជ័យជម្នះរៀងៗខ្លួន ដើម្បីឈានជើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃសៅរ៍ ខាងមុខនេះ។ អ្វីដែលគួរអស្ចារ្យនោះ គឺថាក្រុមអ្នកគាំទ្រក្រុមកីឡាករខ្មែរ ច្រើនអនេកបានមកទស្សនា និងគាំទ្រ។ ទង់ជាតិខ្មែរដ៏ធំ និងវែងមួយត្រូវបានរៀបចំឡើង នៅឯកន្លែងទស្សនាការប្រកួត។

  • ជាការគាំទ្រកីឡា ឬជាបញ្ហាជាតិនិយម?

ជាការពិត ក្រៅតែអំពីកីឡា ជាតិនិយម គឺជាបញ្ហាដ៏សំខាន់បង្កប់មួយ នៅស្ទើរតែគ្រប់ការប្រកួតជាលក្ខណៈអន្តរជាតិ នៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាផង ហេតុនេះគ្មានអ្វីត្រូវឆ្ងល់ទេ។ … តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា រាល់ការប្រកួតកីឡារវាងក្រុមកីឡាករកម្ពុជា ជាមួយប្រទេសជិតខាងពីរជាពិសេសនោះ គឺវៀតណាម និងថៃ គឺត្រូវបានបង្កប់ន័យជាតិនិយមនេះ ជាពិសេសគួរត្រូវបានចាប់អារម្មណ៍។

មិនខុសពីការប្រកួតជាមួយវៀតណាម នាល្ងាចនេះទេ ការប្រកួតក្នុងក្រុមរវាងកម្ពុជា និងថៃ នាពេលកន្លងមក ដែលថៃយកឈ្នះខ្មែររហូតដល់ទី៦ទល់នឹង០នោះ ក៏មានក្រុមអ្នកគាំទ្រមកច្រើនហួសប្រមាណ។ ខុសប្លែកពីការប្រកួតជាមួយប្រទេសផ្សេងទៀត ការគាំទ្រដ៏សម្បើមអស្ចារ្យនេះ មិនមានវត្តមាននោះទេ។

កម្ពុជា ពិតជាចង់យកឈ្នះ ប្រទេសវៀតណាម និងថៃ ខ្លាំងណាស់សម្រាប់ការប្រកួតកីឡាបាល់ទាត់នាពេលនេះ ក៏ដូចជាពេលណាៗទាំងអស់។ ឬអាចនិយាយថា ចាញ់ប្រទេសណាក៏ចាញ់ចុះ កុំឲ្យតែចាញ់ប្រទេសពីរនេះ (វៀតណាម និងថៃ) ឬត្រឡប់មកវិញ ឈ្នះវៀតណាម និងឈ្នះថៃ គឺជាមោទនភាពដ៏មហាសែនអស្ចារ្យ។

សម្រែកគាំទ្រលាន់ឮពេញអាកាសានៃអ្នកគាំទ្រកីឡាករខ្មែរនាពេលល្ងាចនេះ វាមិនគ្រាន់តែបង្ហាញពីភាពគាំទ្រកីឡាបាល់ទាត់នោះទេ តែវាជាចលនាជាតិនិយមមួយដ៏ឥតប្រកែកបាន ដើម្បីទទួលជ័យជម្នះទៅលើក្រុមកីឡាករប្រទេសវៀតណាម។ តែអ្វីគួរឲ្យសោកស្ដាយនោះ គឺល្ងាចនេះ ក្រុមកម្ពុជាមិនអាចទទួលជ័យជម្នះបានទេ គឺចាញ់ក្រុមយុវជនវៀតណាម ក្នុងលទ្ធផល១ទល់នឹង០៕

ក្រុមអ្នកគាំទ្រកម្ពុជា និងទង់ជាតិខ្មែរដ៏ធំអស្ចារ្យមួយ
ក្រុមអ្នកគាំទ្រកម្ពុជានៅទីលានប្រកួតក្រុមអ្នកគាំទ្រកម្ពុជានៅទីលានប្រកួតក្រុមអ្នកគាំទ្រកម្ពុជាទស្សនាពេញពហុកីឡដ្ឋាន

____________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. នៅពេលដែលកីឡាបាល់ទាត់កំពុងក្លាយជាកីឡាពេញនិយមមួយរបស់យុវជនខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: