jump to navigation

ខួប​ឆ្នាំ​ទី​៤៥ ព្រះ​​​ទស្សនកិច្ច​គ្រា​ទី​៣​នៅ​​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ថ្ងៃសុក្រ 22 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, 한국어.
trackback

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នេះ មានរយៈពេល៤៥ឆ្នាំហើយ ដែលអតីតព្រះមហាក្សត្រិយ៍កម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋព្រះអង្គស្ដេចយាងបំពេញព្រះទស្សនកិច្ចជាផ្លូវការនៅប្រទេសមហាមិត្រសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង។ ព្រះទស្សនកិច្ចដែលកាលនោះនគរខ្មែរកំពុងទទួលរងសង្គ្រាមរាំងជលផង ស្ដេចបានចំណាយពេលជាង១ខែនៅក្នុងប្រទេសមួយនេះ។

សម្ដេចព្រះប្រមុខរដ្ឋខ្មែរ និងអគ្គមគ្គុទេសក៍ដ៏មហិមារបស់ប្រជាជនកូរ៉េ

ថ្វីដ្បិតតែនៅខែមីនា ឆ្នាំ១៩៧០ សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ និងផ្លាស់ប្ដូររបបគ្រប់គ្រងថ្មីក៏ដោយ មានប្រទេសមួយចំនួន ជាពិសេសសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែទទួលស្គាល់ព្រះអង្គជាប្រមុខរដ្ឋពេញទីនៃកម្ពុជា ព្រមទាំងបានទទួលស្វាគមន៍ដំណើរយាងទស្សនកិច្ចរបស់ព្រះអង្គ និងព្រះជាយា ព្រមទាំងព្រះរាជគណៈប្រតិភូយ៉ាងពេញព្រះកិត្តិយសផងដែរ។

ឯកឧត្ដមមហាសេនាប្រមុខគឹម អ៊ីស៊ុង អគ្គមគ្គុទេសក៍ដ៏ឆ្នើម របស់ប្រជាជនកូរ៉េ ព្រមទាំងភរិយា គឹម ស៊ុងអេ បានចេញមកទទួលស្វាគមន៍ សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា និងជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា និងព្រះជាយា ព្រមទាំងរាជគណៈប្រតិភូ និងចូលរួមព្រះរាជដំណើរយ៉ាងកក់ក្ដៅពេញមួយរយៈពេលនៃការយាងទស្សនកិច្ច និងបំពេញព្រះកិច្ចនាប្រទេសកូរ៉េ ដើម្បីបុព្វហេតុនៃចំណងមេត្រីភាពរវាងប្រទេសកម្ពុជា និងដើម្បីបុព្វហេតុនៃការរំដោះប្រជាជាតិ និងមាតុភូមិផងដែរ។

ដើម្បីស្វែងយល់បន្ថែម សូមទស្សនាខ្សែវីដេអូ ខាងក្រោមនៃព្រះទស្សនកិច្ចរបស់សម្ដេចព្រះនរោត្តម សីហនុ ទៅកាន់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពី៤៥ឆ្នាំមុននេះ ដូចតទៅ៖

_______________________________________
អានផងដែរ
១. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ
២. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង
៣. មិត្តភាពខ្មែរកូរ៉េ (캄보자 – 조선친선)
៤. ពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកថ្វាយសម្ដេចព្រះប្រមុខរដ្ឋខ្មែរ និងព្រះជាយា
៥. ខួបឆ្នាំទី៥០ ទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជានៃឯ.ឧ.ហ្សាលដឺហ្គោល

Advertisements

មតិ»

1. ខួប​ទី​២០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សបប​.​លាវ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែកក្កដា 2016

[…] _______________________________________ អានផងដែរ៖ ១. កាលស្ដេចប្រពាសរាជអាណាចក្រលាវ ២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ ៣. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង ៤. ខួបឆ្នាំទី៤៥ ព្រះរាជទស្សនកិច្ចគ្រា… […]

2. ខួប​ឆ្នាំ​ទី​២០ នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​បារាំង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែកក្កដា 2016

[…] _______________________________________ អានផងដែរ៖ ១. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ ២. ៧០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ៣. ខួបឆ្នាំទី៤៥ ព្រះរាជទស្សនកិច្ចគ្រា… […]

3. មិត្តភាព​ខ្មែរ​កូរ៉េ (캄보자 – 조선친선) | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែសីហា 2016

[…] នៃព្រះទស្សនកិច្ចគ្រាទី៣ របស់សម្ដេចព្រះនរោត្តម សីហនុ […]

4. ពិធី​បដិសណ្ឋារកិច្ច​​ដ៏​មហោឡារិក​ថ្វាយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ និង​ព្រះ​ជាយា | ស្ - ថ្ងៃអាទិត្យ 7 ខែសីហា 2016

[…] និងព្រះជាយា រួមគណៈប្រតិភូយាងបំពេញព្រះទស្សនកិច្ចលើកទី៣ នៅប្រទេសមហាមិ… ឬកូរ៉េខាងជើង កាលពីឆ្នាំ១៩៧១នោះ […]

5. ខួប​ឆ្នាំ​ទី​៥០ ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​ឯ.ឧ.​ហ្សាល​ដឺ​ហ្គោល | ស្រែ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែកញ្ញា 2016

[…] ២. ខួបឆ្នាំទី៤៥ ព្រះរាជទស្សនកិច្ចគ្រា… ៣. ខួបឆ្នាំទី២០ […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] បង្ហាញអ្វីខ្លះ?, កីឡា និងជាតិនិយម, ខួបឆ្នាំទី៤៥ ព្រះទស្សនកិច្ចគ្រាទី៣… និងខួបឆ្នាំទី៨៨ បរមរាជាភិសេក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: