jump to navigation

អំពី​សហករណ៍ ថ្ងៃ​ព្រហស្បតិ៍ 28 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in អំពីភាសា, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

បីថ្ងៃមកនេះ រាប់ទាំងថ្ងៃនេះផង (២៨ កក្កដា ២០១៦) ខ្ញុំបានទៅទស្សនកិច្ចសិក្សាទៅកាន់សហករណ៍កសិកម្មដែលទទួលបានជោគជ័យយ៉ាងហោចណាស់ក៏៣កន្លែងដែរ នៅភាគឦសានរបស់ប្រទេសថៃ។ ការរួមគ្នាបង្កើតជាសហករណ៍របស់ប្រជាកសិករថៃ ត្រូវបានមើលឃើញថាជាគំរូដែលទទួលបានជោគជ័យមួយសម្រាប់អភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពប្រជាជនទាំងនោះ។

ពាក្យសហករណ៍នេះ នៅក្នុងវចនានុក្រមខ្មែរកំណត់និយមន័យថា៖

សហករណ៍ មានអត្ថន័យដូចគ្នានឹង សហកម្ម ដែរ ប៉ុន្តែសព្វថ្ងៃប្រើសំដៅយកក្រុមហ៊ុនឬអង្គការដែលប្រមូលផ្តុំជនអ្នកបង្កើតផលផ្សេងៗ ឬអ្នកទទួលទិញ ដើម្បីយកកម្រៃមកចែកគ្នាតាមសមគួរដល់ប្រាក់ដើម ដែលបានចូលហ៊ុន ឬតម្លៃដែលសមាជិកម្នាក់ៗបានទិញ (ពុំមែនជាជំនួញទេ) : បង្កើតសហករណ៍, ទិញអីវ៉ាន់នៅសហករណ៍ ។ 

បើពិនិត្យមើលក្នុងសម័យមុនសង្គ្រាម គឺសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង សហករណ៍នានានៅក្នុងប្រទេសកម្ពុជាយើងក៏មានដំណើរការ និងមានការរីកចម្រើនមិនខុសពីប្រទេសថៃនាសម័យបច្ចុប្បន្ននេះទេ។ តែដោយសារតែសង្គ្រាម ជាពិសេស គឺក្នុងរបបខ្មែរក្រហម ពាក្យ «សហករណ៍» នេះត្រូវបានប្រើប្រាស់ ធ្វើឲ្យខូចន័យដើម និងមិនត្រឹមតែប៉ុណ្ណោះបានធ្វើឲ្យប្រជាជនខ្មែរមានភាពភ័យរអា នៅពេលដែលពួកគាត់ឮពាក្យនេះ។ ជាហេតុធ្វើឲ្យការប្រមូលផ្ដុំនានារបស់ប្រជាកសិករខ្មែរមានភាពលំបាក និងមិនទទួលបានជោគជ័យ។

ទោះបីជាយ៉ាងនេះក៏ដោយ ចាប់តាំងពីដើមឆ្នាំ២០០០មក តាមរយៈក្រសួងកសិកម្ម មានការផ្ដួចផ្ដើមឲ្យរៀបចំជាសហករណ៍កសិកម្មឡើងវិញ។ ក្រសួងបានផ្ដួចផ្ដើមធ្វើសេចក្ដីព្រាងច្បាប់ស្ដីអំពីសហករណ៍កសិកម្ម ក្រោមរូបភាពសហគមន៍អភិវឌ្ឍន៍កសិកម្ម ជំនួសឲ្យពាក្យសហករណ៍ និងទទួលបានការអនុម័តពីរដ្ឋសភា កាលពីឆ្នាំ២០១៣៕

_______________________________________
អានបន្ថែម៖
១. រដ្ឋសភាអនុម័តច្បាប់ ស្ដីពីសហករណ៍កសិករ ដែលក្រសួងកសិកម្មបានស្នើឡើង ដើម្បីពង្រីកសេដ្ឋកិច្ច
២. រដ្ឋមន្ត្រីកសិកម្មរំលឹកពីសហករណ៍កសិកម្មនៅកម្ពុជា
៣. ប្រវត្តិសហករណ៍នៅកម្ពុជា

 

Advertisements

មតិ»

1. ប្រវត្តិ​សហករណ៍​នៅ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែសីហា 2016

[…] ស្រែខ្មុកបានដាក់ប្រកាសមួយឈ្មោះថា «អំពីសហករណ៍» ថ្ងៃនេះ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: