jump to navigation

ប្រវត្តិ​សហករណ៍​នៅ​កម្ពុជា ថ្ងៃចន្ទ 1 ខែសីហា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
trackback

កកនកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ស្រែខ្មុកបានដាក់ប្រកាសមួយឈ្មោះថា «អំពីសហករណ៍» ថ្ងៃនេះ ខ្ញុំសូមលើកយកប្រវត្តិអំពីសហករណ៍នៅក្នុងប្រទេសកម្ពុជាយើង ដែលបានដកស្រង់ចេញពីរបាយការណ៍អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន នាឱកាសពីធីបើកអង្គសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី សហករណ៍កសិកម្ម កាលពីខែសីហា ឆ្នាំ២០១១ ទុកគ្រាន់ជាឯកសារ ដូចតទៅនេះ៖

នៅឆ្នាំ១៩៥៦-១៩៥៧ រាជរដ្ឋាភិបាល បានបង្កើនរាជមន្ទីរសហករណ៍មួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ។

បន្ទាប់មកនៅឆ្នាំ១៩៥៨-១៩៦០សហករណ៍ឧបភោគបរិភោគ ចំនួន (Consumer Cooperatives) និងសហ ករណ៍ពហុបំណងចំនួន៣៩០(Muli-purpose Cooperatives) ត្រូវបានបង្កើតឡើង។

នៅ ឆ្នាំ១៩៦៦-១៩៦៧សហករណ៍អាជីពចំនួន ៤០មានដូចជាសហករណ៍ឥណទាន សាលារៀននិងសហករណ៍ ឯកទេសចំនួន១៤មានដូចជា សហករណ៍ស្រូវ កប្បាសថ្នាំជក់ ក៏ត្រូវបង្កើនឡើងផងដែរ។

នៅឆ្នាំ ១៩៧០-១៩៧៤ នាសម័យលន់នល់ រាជមន្ទីរសហករណ៍ត្រូវបានផ្ទេរទៅជាសហករណ៍រដ្ឋវិញ។

ក្រោយ១៩៧៥-១៩៧៨ នៃសម័យ ប៉ុល ពត មេដឹកនាំសម័យនោះបានបង្កើតសហករណ៍មួយប្រភេទ ដែលបាន បង្ខំឲ្យប្រជាជនទាំងអស់គ្នា ត្រូវតែចូលរួមជាសមាជិកនៅក្នុងសហករណ៍។

ប្រជាកសិករត្រូវបានបង្ខំ ឲ្យប្រមូលទ្រព្យសម្បត្តិកម្មសិទ្ធិផ្ទាល់ខ្លួនទាំងអស់ ប្រគល់ជូនសហករណ៍ និងត្រូវបាន បង្ខំឲ្យធ្វើការងារជាទម្ងន់ ផ្តល់អាហារមិនគ្រប់គ្រាន់ និងត្រូវរស់នៅរួមគ្នាក្នុងសហករណ៍។

បញ្ហា នេះត្រូវបានបន្សល់ទុក ឲ្យកសិករមានភាពឈឺចាប់យ៉ាងខ្លាំង ជាមួយនឹងសហករណ៍ដែលសម័យប៉ុល ពត បានបង្កើតឡើង និងភាពភ័យខ្លាចជាមួយនឹងពាក្យសហករណ៍នេះ។ ដោយមូលហេតុនេះ ហើយបានជា ពាក្យសហករណ៍ ពុំទាន់ត្រូវបានប្រើប្រាស់នៅក្នុងព្រះរាជក្រឹត្យ ស្តីពីការបង្កើត និងការប្រព្រឹត្តិទៅរបស់ សហ គមន៍អភិវឌ្ឍន៍កសិកម្ម ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ចាប់តាំងពីឆ្នាំ២០០១មក។

តាមពិតទៅពាក្យសហគមន៍អភិវឌ្ឍន៍កសិកម្ម គឺជាសហករណ៍កសិកម្មនេះ ឯងដោយសារ គោលការណ៍គ្រឹះ និងគោលគំនិតសហករណ៍ ដែលសហគមន៍អភិវឌ្ឍន៍កសិកម្មនៅកម្ពុជាយកមកអនុវត្ត នាពេលបច្ចុប្បន្ននេះ គឺជាគោលការណ៍គ្រឺះ និងគោលគំនិតសហករណ៍របស់សហព័ន្ធអន្តរជាតិ( International Cooperative Alliance (ICA) ដែលកំពុងត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នៅក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះពីរបបប៉ុល ពតកសិករ កម្ពុជាភាគច្រើនលើសលប់ពុំមានមធ្យោបាយផលិតកម្មកសិកម្មឡើយ ហើយពិសេស មានស្ត្រី មេម៉ាយជាច្រើន ដែលជួបបញ្ហាខ្វះខាតកម្លាំងអូសទាញ និងឧបករណ៍កសិកម្ម។

ដើម្បីជូយដោះស្រាយមធ្យោបាយផលិតកម្ម ដល់ប្រជាកសិករ ជាពិសេសស្ត្រីមេម៉ាយនាសម័យនោះ បក្ស និង រដ្ឋបានយកចិត្តទុកដាក់ ផ្តល់កសិកម្មស្បៀងសំខាន់ជាងគេ គឺស្រូវហើយស្ថានភាពពិតប្រាកដ របស់ប្រជាជន និងខឿនផលិតកម្ម ដែលចាំបាច់ត្រូវមានគោលការណ៍បំផុសចលនាប្រជាជនឲ្យចេះសាមគ្គី ជីវភាពរស់នៅ និងក្នុងផលិតកម្ម។

ពេលនោះយើងត្រូវដោះស្រាយនូវឧបករណ៍សម្ភារៈកសិកម្ម ជូនប្រជាជនផងហើយត្រូវដំណើរការ រៀបចំនូវ ក្រុមសាមគ្គីបង្កបង្កើនផលកសិកម្មផង។ ន័យពិតប្រាកដនាពេលនេះគឺ ចង់ចលនាប្រជាជនឲ្យចេះ ជួយគ្នា អាចរស់នៅបានទាំងអស់គ្នា ទាំងអ្នកមានអត្តពលកម្ម ទាំងអ្នកខ្វះពលកម្មទាំងអ្នកមានគោ ក្របី និង មធ្យោ បាយទាំងអ្នកគ្មានគោ ក្របី និងមធ្យោបាយ ដែលសភាពការណ៍តម្រូវឲ្យយើងត្រូវតែធ្វើរបៀបនេះ។

នៅក្នុងទសវត្សរ៍ឆ្នាំ៨០សាធារណរដ្ឋប្រជាមានិតកម្ពុជាបានធ្វើកំណែទម្រង់ដីកម្មសិទ្ធិដោយបានបែង ចែកដីបង្កប ង្កើនផល ទៅដល់កសិករទាំងអស់នៅទូទាំងប្រទេស គឺចាប់តាំងពីពេលនោះមក ក្រុមសាមគ្គី ត្រូវបានរំសាយ។

ក្រោយមកទៀត អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ បានចងក្រងកសិករជា ក្រុមតូចៗវិញ ដើម្បីអនុវត្ត ការងារគម្រោងគាំទ្ររបស់គេជាមួយកសិករ។

នៅឆ្នាំ១៩៩៩-២០០១ ដោយសារមើលឃើញ ពីភាពចាំបាច់ក្នុងការជួយដល់កសិករបន្ថែមទៀតឲ្យ បានកាន់តែ ប្រសើរនោះ រាជរដា្ឋភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្មសហការជាមួយអង្គការហ្វាវ (FAO) បានរៀបចំ និងដាក់ឲ្យប្រើប្រាស់ នូវព្រះរាជក្រឹត្យស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់សហគមន៍អភិវឌ្ឍន៍ កសិកម្ម សហភាពសហគមន៍អភិវឌ្ឍកសិកម្ម និងបុរេសហគមន៍អភិវឌ្ឍន៍កសិកម្ម។

នៅឆ្នាំ២០០៣ក្រសួងកសិកម្ម បានដាក់ឲ្យប្រើប្រាស់លក្ខន្តិកៈ គំរូរបស់សហគមន៍អភិវឌ្ឍន៍កសិកម្ម គឺ ចាប់តាំង ពីពេលនោះមក ដែលសហគមន៍អភិវឌ្ឍន៍កសិកម្ម បានផ្តល់ចាប់កំណើតឡើងវិញ។

រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០១១នេះ សហគមន៍អភិវឌ្ឍន៍កសិកម្មសរុបទាំងអស់ទូទាំងប្រទេស មានចំនួន ២៤៣ សហគមន៍ដែលបានចុះបញ្ជីទទូលស្គាល់ផ្លូវការ និងដំណើរការមុខជំនួញរបស់ខ្លួន។ សង្ឃឹមថា ចំនួន សហគមន៍កសិកម្មអាចកើនឡើងដល់ចំនួនប្រមាណ៣០០នៅចុងឆ្នាំ២០១១៕

__________________________________
អានផងដែរ៖
១. អំពីសហករណ៍
២. រដ្ឋមន្ត្រីកសិកម្មរំលឹកពីសហករណ៍កសិកម្មនៅកម្ពុជា

Advertisements

មតិ»

1. អំពី​សហករណ៍ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែសីហា 2016

[…] _______________________________________ អានបន្ថែម៖ ១. រដ្ឋសភាអនុម័តច្បាប់ ស្ដីពីសហករណ៍កសិករ ដែលក្រសួងកសិកម្មបានស្នើឡើង ដើម្បីពង្រីកសេដ្ឋកិច្ច ២. រដ្ឋមន្ត្រីកសិកម្មរំលឹកពីសហករណ៍កសិកម្មនៅកម្ពុជា ៣. ប្រវត្តិសហករណ៍នៅកម្ពុជា […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: