jump to navigation

ថៃ​ចេញ​ធនបត្រ​៥០០​បាទ​ថ្មី អប​អរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​រាជិនី ថ្ងៃអង្គារ 2 ខែសីហា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
10 comments

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ធនាគារនៃប្រទេសថៃ បានដាក់ប្រកាសចេញប្រើប្រភេទក្រដាសប្រាក់បាទគំរូថ្មីមួយទៀតប្រភេទ៥០០បាទ ជាធនបត្រអនុស្សាវរីយ៍ និងដើម្បីថ្វាយព្រះកិត្តិយស សម្ដេចព្រះនាងម្ចាស់សិរិកិតិ៍ព្រះបរមរាជិនីនាថ ព្រះមហាក្សត្រីយ៍ថៃ ក្នុងឱកាសចម្រើនព្រះជន្មវស្សាគម្រប់៧ជុំ (៨៤ព្រះវស្សា) ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។ ប្រភេទក្រដាសប្រាក់ថ្មី៥០០បាទនេះ នឹងត្រូវបោះពុម្ពចំនួន២០លានច្បាប់ និងកំណត់ប្ដូរ និងចាយវាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

ប្រភេទធនបត្រគំរូថ្មីនេះ មានដាក់ព្រះឆាយាលក្ខណ៍ ព្រះរាជិនីថៃ នៅនឹងខ្នងកាលពីព្រះអង្គនៅក្មេង ព្រមទាំងព្រះឆាយាលក្ខណ៍ទ្រង់បំពេញព្រះរាជកិច្ចមួយចំនួនទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅ រដ្ឋាភិបាលថៃក៏បានចេញធនបត្រប្រភេទ៥០០បាទនេះផងដែរ។

ក្រៅពីចេញធនបត្រដើម្បីអបអរបុណ្យចម្រើនព្រះជន្មនេះ រដ្ឋាភិបាលថៃក៏បានចេញត្រាសញ្ញាល័ក្សណ៍ចម្រើនព្រះជន្មរបស់ព្រះអង្គផងដែរ៕

ខាងមុខនៃធនបត្រ៥០០បាទ គំរូថ្មី
ខាងខ្នងនៃធនបត្រ៥០០បាទ គំរូថ្មីត្រាខួប៨៤ឆ្នាំនៃថ្ងៃប្រសូតសម្ដេចព្រះរាជិនីថៃ

________________________________________________
អានផងដែរ
១. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន
២. ថៃចេញត្រាសញ្ញល័ក្សណ៍ អបអរបុណ្យស្ដេចខ្លួន
៣. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ
៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី
៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន
៦. ធនបត្រ៥០០.០០០បាទ
៧. ថៃដាក់ឲ្យប្រើប្រាស់ធនបត្រគំរូថ្មី ប្រភេទ១០០០បាទ
៨. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ
៩. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួប៦០ឆ្នាំ សម្ដេចព្រះទេព
១០. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩
១១. ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០

%d bloggers like this: