jump to navigation

ពិធី​បដិសណ្ឋារកិច្ច​​ដ៏​មហោឡារិក​ថ្វាយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ និង​ព្រះ​ជាយា ថ្ងៃ​ព្រហស្បតិ៍ 4 ខែសីហា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, 한국어.
trackback

ក្នុងឱកាសដែលសម្ដេចព្រះប្រមុខរដ្ឋនៃកម្ពុជា សម្ដេចព្រះនរោត្តម សីហនុ និងព្រះជាយា រួមគណៈប្រតិភូយាងបំពេញព្រះទស្សនកិច្ចលើកទី៣ នៅប្រទេសមហាមិត្រសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង កាលពីឆ្នាំ១៩៧១នោះ រដ្ឋាភិបាលប្រទេសនេះ បានចាត់នូវព្រះពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកថ្វាយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋអមតៈនៃកម្ពុជា។ លោកសេនាប្រមុខអគ្គមគ្គុទេសក៍នៃប្រជាជាតិកូរ៉េខាងជើង ព្រមទាំងលោកជំទាវបានចេញមកទទួលព្រះអង្គដោយផ្ទាល់នៅឯស្ថានីយរថភ្លើងផងដែរ។

កងកាំភ្លើងធំក៏បានបាញ់ចំនួន២១ណាត់ ថ្វាយជាកិត្តិយសដល់ព្រះអង្គ ពេលកំពុងត្រួតពលកងកិត្តិយសទាហានកូរ៉េខាងជើងផងដែរ។ ប្រជាពលករកូរ៉េ ជាច្រើនម៉ឺននាក់បានចេញមកទទួលព្រះអង្គតាំងពីស្ថានីយរថភ្លើងរហូតដល់ព្រះតំណាក់។ សំឡេងជ័យឃោស និងកាយវិការរីករាយស្វាគមន៍ពីសំណាក់មហាជនកូរ៉េចំពោះរាជគណៈប្រតិភូត្រូវបានបន្លឺឡើងមិនដាច់ គ្រប់មហាវិថីនានាដែលក្បួនព្រះទីន័ងឆ្លងកាត់ មើលទៅគួរជាទីមោទននៃប្រជាជាតិខ្មែរដែលមានសម្ដេចព្រះប្រមុខជាទីគោរពស្រឡាញ់ពីប្រជាជនឯទៀតរបស់ពិភពលោក។

ប្រជាជនកូរ៉េមានជំនឿយ៉ាងមុតមាំថា ព្រះទស្សនកិច្ចនៃសម្ដេចព្រះប្រមុខរដ្ឋកម្ពុជា នឹងនាំមកនូវភាពរឹងមាំថែមទៀត ដល់មិត្រភាពរវាងប្រជាជនទាំងពីរ កូរ៉េ កម្ពុជា។ ជយោ! មិត្រភាពអមតៈនៃកម្ពុជាកូរ៉េខាងជើង!

_______________________________________
អានផងដែរ
១. ខួបឆ្នាំទី៤៥ ព្រះទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
២. មិត្តភាពខ្មែរកូរ៉េ (캄보자 – 조선친선)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: