jump to navigation

ស្វាគមន៍​រីយ៉ូ ២០១៦ ថ្ងៃសុក្រ 5 ខែសីហា 2016

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, អូឡាំពិក​XXXI.
7 comments

ការប្រកួតកីឡាកម្រិតពិភពលោក អូឡាំពិករដូវក្ដៅឆ្នាំ២០១៦ បានចាប់ផ្ដើមហើយ នាទីក្រុងរីយ៉ូ ដេ ហ្ចេសេរ៉ូ ប្រទេសប្រស៊ីល។ ពិធីបើកកីឡាជាផ្លូវការត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃសុក្រ ទី៥ ខែសីហា នេះ ដែលត្រូវនឹងព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ម៉ោងនៅក្នុងប្រទេសកម្ពុជា។

សម្រាប់កិច្ចប្រកួតកីឡាអូឡាំពិក លើកទីXXXI មានប្រទេសចំនួន២០៦ និងមានអត្តពលិកប្រមាណជាង១១.០០០ នាក់ចូលរួមក្នុងមហាកម្មកីឡាពិភពលោកលើកនេះ។ សូមជូនពរឲ្យប្រទេសប្រស៊ីលរៀបចំ និងដំណើរការការប្រកួតកីឡាលំដាប់ពិភពលោកមួយនេះប្រកបដោយជោគជ័យ។

សម្រាប់ប្រទេសកម្ពុជា នៅក្នុងកីឡាអូឡាំពិកគ្រានេះ ក៏បានបញ្ជូនក្រុមកីឡាករ និងប្រភេទកីឡាចំនួនបួនប្រភេទចូលរួមប្រកួតដែរ ក្នុងនោះមាន រត់ម៉ារ៉ាតុន, ហែលទឹក, តេក្វាន់ដូ និងចំបាប់ ដោយក្នុងនោះមានអត្តពលិកចំនួន៦រូប។ នៅក្នុងពិធីបើក កញ្ញា ស៊ន សៀវម៉ី កីឡាករតៃខ្វាន់ដូ ដែលធ្លាប់បានទទួលមេដាយមាស និងប្រាក់ជាច្រើននោះ គឺជាអ្នកកាន់ទង់ជាតិប្រទេសកម្ពុជា នាំមុខក្បួនក្រុមកីឡាករ។

សូមបញ្ជាក់ថាកាលពីបួនឆ្នាំមុន ប្រទេសអង់គ្លេសជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឬឡុងដុងហ្គេមស៍ ២០១២ ដោយបានបើកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២

រូបភាពពិធីបើកកីឡាអូឡាំពិក២០១៦ (ក្រុមកីឡាករកម្ពុជា)

រូបភាព ហ្វេសប៊ុគ Cam-Sportរូបភាព ហ្វេសប៊ុគ វីអូអេ ភាសាខ្មែរ

មើលគេហទំព័រ
– www.rio2016.com

ប្រកាសទាក់ទង
១. ស្វាគមន៍ប៉េកាំង ២០០៨
២. ស្វាគមន៍ឡុងដុងដ៍ ២០១២
៣. កម្មវិធីប្រកួតទាំងស្រុងរបស់ក្រុមកម្ពុជានៅកីឡាអូឡាំពិក
៤. ទិដ្ឋភាពបើកកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ ព្រឹកនេះ
៥. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិក២០១៦ច្រើនជាងគេ
៦. កីឡាករខ្មែរនៅអូឡាំពិក២០១៦
៧. ប្រេស៊ីលបិទកីឡាអូឡាំពិក
៨. ប្រទេសអាស៊ាន៦បានមេដាយនៅអូឡាំពិក រីយ៉ូ
៩. រីយ៉ូបន្តប៉ារ៉ាឡាំពិក ២០១៦

%d bloggers like this: