jump to navigation

បាងកក​សម្ពោធ​រថ​ភ្លើង​អាកាស​ថ្មី​ខ្សែ «​ឆ្លង​រជ្ជធម្ម​» ថ្ងៃសៅរ៍ 6 ខែសីហា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ឈ្មោះស្ថានីយនៃខ្សែរថភ្លើងអាកាសថ្មី ខ្សែ «ឆ្លងរជ្ជធម្ម»

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦ នេះ នៅឯទីក្រុងបាងកក មានបើកសម្ពោធខ្សែរថភ្លើងអាកាសថ្មីមួយខ្សែដើម្បីភ្ជាប់ទីក្រុងមួយនេះ ទៅនឹងខេត្តនន្ទបុរីរបស់ថៃ។ ការកសាងរថភ្លើងអាកាសមួយខ្សែនេះគឺជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ថៃ ដើម្បីបង្កើនសក្ដានុពលផ្នែកសេដ្ឋកិច្ច ក៏ដូចជាបង្កភាពងាយស្រួលដល់ប្រជាជនថៃក្នុងការធ្វើដំណើរចូលនិងចេញពីទីក្រុងផងដែរ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវខ្សែរថភ្លើងថ្មីនេះត្រូវបានយាងចូលរួមជាព្រះធិបតីនៃ សម្ដេចព្រះទេពរតនរាជសុតា ចៅហ្វាមហាចក្រីសិរិន្ធរ រដ្ឋសីមាគុណាករបិយជាតិ ស្យាមបរមរាជកុមារី ដែលជាព្រះរាជបុត្រីថៃអង្គបច្ចុប្បន្នផងដែរ។ ខ្សែរថភ្លើងថ្មីពណ៌ស្វាយនេះ ត្រូវបានព្រះមហាក្សត្រិយ៍ប្រោសព្រះរាជទានឈ្មោះថាខ្សែ «ឆ្លងរជ្ជធម្ម» ដែលមានន័យថា ឆ្លងបុណ្យព្រះរាជាដែលគ្រប់គ្រងដោយធម៌

ខ្សែរថភ្លើងថ្មីនេះ ដែលមានរយៈចម្ងាយសរុប២៣គីឡូម៉ែត្រ មានចំនួនសរុបទាំងអស់១៦ស្ថានីយ ដោយឆ្លងកាត់ទីប្រជុំជន មណ្ឌលពាណិជ្ជកម្ម រួមទាំងស្ថានីយរាជការសំខាន់ៗរបស់ខេត្តនន្ទបុរីទៀតផង។ មានការប៉ាន់ប្រមាណថា នឹងមានប្រជាជនប្រើប្រាស់រថភ្លើងខ្សែថ្មីនេះ ចំនួន២២៦.២៦៨នាក់ក្នុងមួយថ្ងៃ។

ចំពោះការបើកបម្រើជាសាធារណៈវិញ នឹងបើកនៅម៉ោង៥.៣០ – ២៣.២០ នាទី (ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) និងពីម៉ោង៦.០០ – ១៣.១៨ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ)។ ចំពោះតម្លៃវិញគឺចាប់ពី១៤បាទ (ប្រមាណ១.៥០០រៀល) ទៅ៤២បាទ (ប្រមាណ៤.៥០០រៀល)៕

ព្រះរាជបុត្រីថៃយាងសម្ពោធខ្សែរថភ្លើងអាកាសថ្មី
រថភ្លើងអាកាសថ្មីរបស់ថៃ

_____________________________________________________
ប្រកាសប្រហាក់ប្រហែល
១. បាងកកពង្រីកខ្សែរថភ្លើងអាកាសលើទន្លេចៅពញា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: