jump to navigation

ជន​ជាតិ​ថៃ​ចេញ​មក​បោះ​ប្រជា​មតិ ទទួល​រដ្ឋ​ធម្មនុញ្ញ​ថ្មី ថ្ងៃ​អាទិត្យ 7 ខែ​សីហា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

លទ្ធផលប្រជាមតិនៅប្រទេសថៃ ឆ្នាំ២០១៦

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦ នេះ ប្រជាជនថៃគ្រប់អាយុ១៨ឆ្នាំ បាននាំគ្នាចេញមកបោះប្រជាមតិដើម្បីទទួលយករដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសថៃ ដែលបានគូសវាសដោយរបបយោធា ក្រោយរដ្ឋប្រហារ ឆ្នាំ២០១៤ មក។ តាមរបាយការណ៍បឋមពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ថៃ មានប្រជាជនប្រមាណ២៧លាននាក់ បានចេញមកសម្ដែងមតិនាថ្ងៃនេះ។

ប្រជាមតិនៅប្រទេសថៃ នាថ្ងៃនេះ ត្រូវបានធ្វើឡើងដើម្បីសាកសួរមតិប្រជាជនលើសំណួរចំនួនពីរគឺ៖ ១. ផ្តល់សេចក្ដីយល់ស្រប ឬមិនយល់ស្រប ចំពោះសេចក្ដីព្រាងរដ្ឋធម្មនុញ្ញរាជអាណាចក្រថៃ គ.ស.២០១៦ ទាំងមូល២. លោកអ្នកយល់ស្របឬទេ ដើម្បីការកែទម្រង់ប្រទេសដំណើរការទៅមុខតាមផែនយុទ្ធសាស្ត្រជាតិ គួរត្រូវដាក់បញ្ចូលថា នៅក្នុង៥ឆ្នាំដំបូង រាប់ពីថ្ងៃដែលមានរដ្ឋសភា*ឈុតដំបូងតាមរដ្ឋធម្មនុញ្ញថ្មីនេះ ឲ្យអង្គប្រជុំរួមជាមួយរដ្ឋសភាជាអ្នកពិចារណាផ្ដល់សេចក្ដីទុកចិត្តបុគ្គលដែលសមគួរនឹងទទួលតំណែងនាយករដ្ឋមន្ត្រី

  • ប្រជាជនអ្នកមានសិទ្ធិភាគច្រើនយល់ស្រប

បន្ទាប់ពីបិទមណ្ឌលបោះឆ្នោតនៅម៉ោងប្រមាណ៤រសៀលមក លទ្ធផលជាទូទៅត្រូវបានមើលឃើញថា ប្រជាជនថៃសម្រេចទទួលយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលរបបយោធាបានរៀបចំឡើងជាង៦០ភាគរយ។ ចំំណែកឯសំណួរទី២ វិញ ក៏ប្រជាជនជាង៥០ភាគរយយល់ស្របផងដែរ៕

*កកនពាក្យថា «រដ្ឋសភា» នេះនៅក្នុងប្រទេសថៃ សំដៅលើសភាតំណាងរាស្ត្រ (សមាជិកសភា) និងព្រឹទ្ធសភា (ព្រឹទ្ធសមាជិក) បញ្ចូលគ្នា

 

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: