jump to navigation

ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ដាក់​រាជ​សម្បត្តិ ថ្ងៃ​ចន្ទ 8 ខែ​សីហា 2016

Posted by សុភ័ក្ត្រ in 日本語.
trackback

ព្រះចៅអធិរាជប៉ុនកំពុងអានព្រះរាជសារទៅកាន់ជនរួមជាតិទ្រង់

នានាប្រទេសក្រុងតូក្យូ, ជប៉ុនប្រទេស – បន្ទាប់ពីមានព័ត៌មានលេចឮពីការមានព្រះទ័យដាក់រាជសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន អគិហ៊ិតុ កាលពីខែកក្កដា កន្លងមកនេះ នាថ្ងៃនេះ (០៨ សីហា ២០១៦) ព្រះអង្គបានបញ្ចេញព្រះភ័ក្ត្រផ្ញើសារជូនជនរួមជាតិព្រះអង្គ ដូចអ្វីដែលបានលេចឮប្រាកដមែន។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ព្រះអង្គ ដែលអានដោយទ្រង់ផ្ទាល់ ព្រះចៅអធិរាជ ដែលបច្ចុប្បន្ននេះ ព្រះអង្គមានព្រះជន្ម៨៣ព្រះវស្សាមកនោះ ទ្រង់បានថ្លែងរៀបរាប់ពីបញ្ហាព្រះរាជសុខភាពរបស់ទ្រង់ដែលកើតឡើងដោយសារបញ្ហាព្រះជន្មច្រើន ទៅកាន់ប្រជានុរាស្ត្រជប៉ុនរបស់ព្រះអង្គ។

ប៉ុន្មានឆ្នាំមកនេះ ខ្ញុំត្រូវចូលធ្វើការវះកាត់រហូតដល់ទី២ដង និងចាប់ផ្ដើមមានអារម្មណ៍ចុះខ្សោយបណ្ដាលមកពីអាយុកាន់តែច្រើន។ បញ្ហាអស់ទាំងនេះបានធ្វើឲ្យខ្ញុំគិតហើយថាអ្វីនឹងកើតឡើងចំពោះរូបខ្ញុំ។ នៅពេលដែលខ្ញុំមិនមានលទ្ធភាពបំពេញតួនាទីបានដូចកាលពីពេលមុន ខ្ញុំនឹងធ្វើអ្វីដើម្បីប្រទេសជាតិ ប្រជាជន និងអ្នកបន្តរាជសន្តតិវង្ស។

ខ្ញុំមានអាយុជាង៨០ឆ្នាំហើយ បើទោះពេលនេះមានសុខភាពល្អនៅឡើយក្ដី តែក៏នៅកង្វល់ថាមិនមានលទ្ធភាពបំពេញតួនាទីប្រមុខជានិមិត្តរូបរបស់ប្រទេសជាតិបានតទៅទៀត។

អានព្រះរាជសារព្រះអង្គទាំងស្រុងជាភាសាអង់គ្លេស ចុចទីនេះ

ប្រទេសជប៉ុនដែលរដ្ឋធម្មនុញ្ញមិនបានចែងពីការដាក់រាជសម្បត្តិរបស់ព្រះចៅអធិរាជនោះ ត្រូវគេរំពឹងថានឹងមានការកែប្រែរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឲ្យព្រះអង្គអាចដាក់រាជសម្បត្តិបាន។ លោកនាយករដ្ឋមន្ត្រីជប៉ុនបានយល់អំពីព្រះរាជបំណងរបស់ព្រះចៅអធិរាជ ហើយគេរំពឹងថាការកែប្រែរដ្ឋធម្មនុញ្ញអាចនឹងត្រូវធ្វើឡើងនាពេលឆាប់ៗនេះ។

ព្រះចៅអធិរាជជប៉ុន អគិហ៊ិតុ ទ្រង់បានឡើងសោយរាជសម្បត្តិតាំងពីឆ្នាំ១៩៨៩មក បន្តពីព្រះចៅអធិរាជហ៊ិរ៉ូហ៊ិតុ។ ព្រះអង្គបានទទួលគ្រឿងរាជឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ផងដែរ៕

ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រមទាំងសម្ដេចព្រះមហាក្សត្រីយ៍ ជាមួយនិងព្រះចៅអធិរាជជប៉ុន (កាលណុះទ្រង់ជាព្រះអង្គម្ចាស់រាជទាយាទនៅឡើយ) និងព្រះអង្គម្ចាស់ក្សត្រីយ៍ មិឈិកុ នាបរិវេណខាងមុខព្រះរាជវាំងតុហ្គូ នាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៨៨

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: