jump to navigation

«​​របាំង​មុខ​មាស​» នៅ​ក្នុង​បុណ្យ​ព្រះ​បរម​សព ថ្ងៃអង្គារ 9 ខែសីហា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

កកន៖ ថ្ងៃនេះ (៩ សីហា ២០១៦)ជាខួបទី៨៩ឆ្នាំ សុវណ្ណគតនៃព្រះករុណាព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមច័ក្រពង្ស ព្រះបរមរាជានុកោដ្ឋ ដោយមានចម្ងល់ជាច្រើនពីមហាជនមួយចំនួន ជាពិសេសទាក់ទងនឹងរបាំងមុខមាសដែលឃើញមាននៅក្នុងរូបព្រះបរមសពនោះ ខណៈព្រះនគរយើងនៅមានកង្វះឯកសារ ឬបាត់បង់ដោយអន្លើនោះ ស្រែខ្មុក សូមធ្វើការបកប្រែអត្ថបទភាសាថៃមួយ ដែលមានចំណងជាងថា “หน้ากากทองคำ”ในงานพระบรมศพ«របាំងមុខមាស» នៅក្នុងបុណ្យព្រះបរមសព ដូចខាងក្រោមនេះ ហើយដែលជឿថានឹងអាចបកស្រាយចម្ងល់បានមួយផ្នែកដើម្បីជាចំណេះដឹង និងជាគតិបម្រើដល់ការសិក្សាស្រាវជ្រាវរបស់ខេមរជនតទៅមុខទៀត។ សូមអរគុណ!

នៅក្នុងព្រះរាជពិធីព្រះបរមសពរបស់ព្រះមហាក្សត្រិយ៍ និងព្រះបរមរាជវង្សានុវង្សថ្នាក់ខ្ពស់ នៅពេលសុវណ្ណគត ឬសោយទិវង្គតទៅនោះ ក៏នឹងមានព្រះរាជពិធីថ្វាយទឹកចម្អះព្រះបរមសព ថ្វាយគ្រឿងសរុំព្រះបរមសព និងថ្វាយគ្រឿងបរមរាជភូសិតាភរណ៍ (គ្រឿងតែងកាយព្រះបរមសពពេញយសព្រះមហាក្សត្រិយ៍)។ បន្ទាប់មកក៏ថ្វាយក្រមួនរហូតពេញព្រះភ័ក្ត្រ និងព្រះទ្វារទាំងប្រាំបួន។ បន្ទាប់មកយកឆ្លងព្រះភ័ក្ត្រ ដែលហៅថា «ព្រះសុវណ្ណចម្លាក់បរិមណ្ឌលឆ្លងព្រះភ័ក្ត្រ» ឬភាសាសាមញ្ញហៅថារបាំងមុខមាស ដើម្បីជាការថ្វាយព្រះកិត្តិយសព្រះបរមសព ដើម្បីមិនឲ្យឃើញព្រះភ័ក្ត្រដែលអាចថាព្រះបរមសពមានសភាពមិនគួរឲ្យឃើញនោះឯង។ បន្ទាប់មកថ្វាយព្រះមហាសុកាំព្រះបរមសព (ចងអំបោះឆៅ) ដោយប្រើអំបោះសីមាចងឯព្រះសុរង ព្រះតជ្ជនី និងព្រះបាទ តាមន័យគតិព្រះពុទ្ធសាសនាថា វដ្ឋទាំងហ្លាយគឺ បុត្រ ទ្រព្យ ភរិយា។

ព្រះបរមសពព្រះករុណា ព្រះបរមរាជានុកោដ្ឋ មានគ្របរបាំងមុខមាស មុនពេលអញ្ជើញព្រះបរមសពដាក់ក្នុងព្រះបរមកោដ្ឋ

បន្ទាប់ពីនោះមកពិធីកម្មក៏ស្រដៀងនឹងរាស្ត្រសាមញ្ញដែរ គឺថ្វាយថង់មាស មានផ្កាធូបទៀនដាក់ក្នុងព្រះហត្ថ ដើម្បីជូនដំណើរទៅសក្ការៈចេតីយ៍ព្រះចុឡាមណីឯឋានតាវត្តិង្ស ដែលមានជំនឿថា ស្ដេចសក្កទេវរាជទ្រង់សាងដើម្បីប្រតិដ្ឋានព្រះកេសមូលី និងព្រះចង្កូមកែវផ្នែកខាងស្ដាំរបស់ព្រះពុទ្ធអង្គ។

បន្ទាប់មក ពេលថ្វាយព្រះមហាសុកាំព្រះបរមសពរួចរាល់ហើយ ទើបអញ្ជើញព្រះបរមសពប្រតិដ្ឋានលើកំណាត់សំពត់សពីរជាន់ និងកំណាត់សំពត់សារបាប់មួយជាន់ទៀត និងអញ្ជើញព្រះបរមសពចាត់ក្នុងកាយវិការអង្គុយ៕៚

(រូបឆ្វេង) របាំងមុខមាសសម្រាប់គ្របព្រះភ័ក្ត្រ និងមកុដមាសក្នុងពិធីចម្អះទឹកព្រះបរមសពសម្ដេចព្រះនាងម្ចាស់រាំពៃពណ្ណី ព្រះបរមរាជិនីនៃស្ដេចរាមាទី៧ របស់ថៃ
(រូបស្ដាំ) រូបរបាំងមុខមាសដែលដកស្រង់ចេញពីខ្សែភាពយន្តរឿងសុរិយោទៃ នៅពេលដែលថ្វាយផែនព្រះភ័ក្ត្រមាសព្រះបរមសពសម្ដេចព្រះបរមរាជាហ្ន៎ពុទ្ធាងកូរ

________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃពុធ 10 ខែសីហា 2016

[…] […]

2. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃពុធ 10 ខែសីហា 2016

[…] […]

3. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 10 ខែសីហា 2016

[…] […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] […]

5. ខួប​ទី​៩០​ឆ្នាំ សុវណ្ណគត​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ព្ - ថ្ងៃអង្គារ 15 ខែសីហា 2017

[…] […]

6. Repost: ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ - ថ្ងៃពុធ 16 ខែសីហា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: