jump to navigation

ប្រទេស​អាស៊ាន​ណា​ខ្លះ​បញ្ជូន​កីឡាករ​ទៅ​អូឡាំពិក​២០១៦​​ច្រើន​ជាង​គេ ថ្ងៃពុធ 10 ខែសីហា 2016

Posted by សុភ័ក្ត្រ in កីឡា, អាស៊ាន, អូឡាំពិក​XXXI.
6 comments

កីឡាអូឡាំពិករដូវក្ដៅ ឬរីយ៉ូហ្គេមស៍ ដែលកំពុងតែប្រារព្ធធ្វើនាពេលនេះ ឃើញថាប្រទេសទាំង១០នៅអាស៊ាន ទទួលបានលទ្ធផលល្អគួរកត់សម្គាល់។ ក្រោយពីបើកការប្រកួតជាផ្លូវការយ៉ាងហោចណាស់ប្រទេសពីរ ទទួលបានមេដាយមាសជាប្រវត្តិសាស្ត្រ នោះគឺប្រទេសថៃ និងប្រទេសវៀតណាម។

ចំនួនកីឡាករសរុបរបស់ប្រទេសអាស៊ានដែលបានបញ្ជូនទៅសម្រាប់ការប្រកួតកីឡាអូឡាំពិកគ្រានេះ គឺមានចំនួ១៩៧នាក់ (ឆ្នាំកន្លងទៅមានតែ១៦២នាក់ប៉ុណ្ណោះ)។ ប្រទេសថៃនៅតែជាប្រទេសជួរមុខក្នុងការបញ្ជូនកីឡាករទៅចូលរួមប្រកួត ឯប្រទេសតិចបំផុតនោះ គឺប្រុយណេ។

តាមគេហទំព័រផ្លូវការរបស់អូឡាំពិកឆ្នាំនេះបានឲ្យដឹងថា ប្រទេសថៃបានបញ្ជូនកីឡាករសរុបចំនួន៥៤នាក់ (កាលពីគ្រាមុនចំនួន៣៧នាក់) បន្ទាប់មកមានម៉ាឡេស៊ី (៣២នាក់) និងសិង្ហបុរី (២៨នាក់)។ ចំណែកឯប្រទេសដែលបញ្ជូនកីឡាករតិចជាងគេវិញ គឺប្រុយណេ (៣នាក់) ឯលាវ និងកម្ពុជាយើងវិញ គឺ៦នាក់ស្មើគ្នា។ ដោយឡែកឆ្នាំនេះ កម្ពុជាយើងបញ្ជូនចំនួនស្មើគ្នានឹងកាលពីលើកមុនដែរ។

ខាងក្រោមនេះគឺជាក្រាបស្ថិតិកីឡាកររបស់ប្រទេសអាស៊ាននៅអូឡាំពិក រីយ៉ូហ្គេមស៍ ២០១៦

ស្ថិតិបានមកពីគេហទំព័រផ្លូវការ (រៀបចំដោយ៖ sopheak.net)

__________________________________________________
ប្រកាសទាក់ទង

១. ស្វាគមន៍រីយ៉ូ ២០១៦
២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិកច្រើនជាងគេ
៣. កីឡាករខ្មែរនៅអូឡាំពិក២០១៦
៤. ប្រេស៊ីលបិទកីឡាអូឡាំពិក
៥. ប្រទេសអាស៊ាន៦បានមេដាយនៅអូឡាំពិក រីយ៉ូ
៦. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅប៉ារ៉ាឡាំពិក រីអូ ២០១៦ ច្រើនជាងគេ

%d bloggers like this: