jump to navigation

ទៅ​ធ្វើ​លិខិត​​ឆ្លង​ដែន​ថ្មី ថ្ងៃសៅរ៍ 13 ខែសីហា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

រសៀលម្សិលមិញនេះ (១២ សីហា ២០១៦) ខ្ញុំបានទៅធ្វើលិខិតឆ្លងដែនថ្មីមួយទៀតហើយ បន្ទាប់ពីបានធ្វើតែពីរឆ្នាំមុននេះប៉ុណ្ណោះ ដ្បិតអាចាស់អស់សន្លឹកទៅហើយ នេះរាប់ថាជាលិខិតឆ្លងដែនក្បាលទី៦របស់ខ្ញុំហើយ និងគឺជាលិខិតឆ្លងដែនប្រភេទថ្មីទី១របស់ខ្ញុំផងដែរ។

សម្រាប់លិខិតឆ្លងដែនថ្មីនេះ ខ្ញុំធ្វើក្នុងប្រភេទធម្មតា ដែលគេយកតម្លៃចំនួន១១០ដុល្លារអាមេរិក និងថ្លៃថតរូបចំនួន៤ដុល្លារអាមេរិកទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាមានមនុស្សម្នាមកធ្វើលិខិតឆ្លងដែលច្រើនអ្វីច្រើនយ៉ាងនេះ គឺទំនងជិតម៉ឺនហើយដឹងកាលពីល្ងាចម្សិលមិញនេះ។

ក្រៅពីនោះ អ្វីដែលសង្កេតឃើញខុសប្លែកពីលើកមុន គឺមានអាហារដ្ឋានម៉ាស៊ីនត្រជាក់មួយសម្រាប់អ្នកមកធ្វើ និងឃើញមានសំណង់ការិយាល័យធំមួយ ទំនងជាការពង្រីកកន្លែងធ្វើការផងដែរ៕

________________________________________________________
អានផងដែរ៖
១. ទៅធ្វើលិខិតឆ្លងដែននៅការិយាល័យថ្មី
២. ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ?
៣. ប៉ា្សស្ព័រតទី៦

%d bloggers like this: